ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ច្រើន​យ៉ាងហ្នឹង គិត​បែប​ណា​ទៅ?

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ហើយ​ថា ម្ហូបអាហារ​នំចំណី​គ្រប់​ប្រភេទ​ទាំងអស់​ដែល​អាជីវករ​កំពុង​ដាក់​តាំង​លក់​តាម​តូប និង​ផ្ទះ​ជា​ហូរហែ គឺជា​របស់​សម្រាប់​ទ្រទ្រង់​សុខភាព​រាង​កាយ​មនុស្ស​ក្មេង ចាស់ ប្រុស​-​ស្រី​គ្រប់​ៗ​រូប ។ ប៉ុន្តែ​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ចំណីអាហារ​ទាំងនោះ​ជាប់​ជា​និច្ច​ព្រោះ…

ខេត្ត​ប៉ៃលិន ៖ គេ​ដឹង​ហើយ​ថា ម្ហូបអាហារ​នំចំណី​គ្រប់​ប្រភេទ​ទាំងអស់​ដែល​អាជីវករ​កំពុង​ដាក់​តាំង​លក់​តាម​តូប និង​ផ្ទះ​ជា​ហូរហែ គឺជា​របស់​សម្រាប់​ទ្រទ្រង់​សុខភាព​រាង​កាយ​មនុស្ស​ក្មេង ចាស់ ប្រុស​-​ស្រី​គ្រប់​ៗ​រូប ។ ប៉ុន្តែ​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ចំណីអាហារ​ទាំងនោះ​ជាប់​ជា​និច្ច​ព្រោះ របស់​ខ្លះ​មាន​រយៈពេល​កំណត់​ខ្លី​ត្រឹមតែ​៣ ទៅ​៦​ខែ បើសិនជា​យើង​បន្ត​ទិញ​យក​ទៅ​ទទួលទាន​អាច​ប្រឈម​នឹង​ប៉ះពាល់​សុខភាព​ជាក់​ជា​មិន​ខាន ។

ដូច្នេះ​ហើយ​ទើប​កាលពី​ពេល​ថ្មី​ៗ​នេះ​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក​ឈឹ​ម វាសនា ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​នៅ​តាម​ផ្សារ​នានា​ដូច​ជា ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី ផ្សារ​សាលា​ក្រៅ និង​ផ្សារ​ប៉ា​ង​រលឹម ស្ថិត​ក្នុង​សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​ផង​ដែរ ។

ប្រ​ព​ភ​ព័ត៌មាន​បានឱ្យ​ដឹង​ថា មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ កាលពី​ពេល​ថ្មី​ៗ​បានជា​ច្រើន​រាប់រយ​គីឡូក្រាម ដោយ​ទំនិញ​ដែល​ខូចគុណភាព​ទាំងនោះ​មាន​ដូច​ជា ទឹកក្រូច​ដប​ជ័រ ធំ តូច មី​កញ្ចប់ និង​នំ​កញ្ចប់​ជាដើម ក្រោយមក​គេ​យក​ទៅ​រក្សា​នៅ​ទីស្នាក់ការ​សាខា​កាំកុងត្រូល​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​បន្ត​ទៀត​ថា ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​នំ ចំណី ម្ហូបអាហារ ដោយ​មុន​នឹង​ទិញ​យក​ទៅ​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​ត្រូវ​ពិនិត្យ​មើល​លេខ​កាលបរិច្ឆេទ​នៅ​លើ​សំបក​ដប ឬ​សំបក​កញ្ចប់​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព និង​ការពារ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ​ព្រោះ​ទំនិញ​ម្ហូបអាហារ​ទាំងអស់​នោះ​ត្រូវ​គេ​នាំ​ចូល​មក​ពី​គ្រប់​ទីកន្លែង​ដូច​ជា ប្រទេស​ថៃ ចិន កូរ៉េ និង​ប្រទេស​វៀតណាម​ជាដើម សម្រាប់​ឱ្យ​អាជីវករ​យក​ទៅ​ដាក់​លក់​នៅ​តាម​ភូមិ​នានា​ទូ​ទាំង​ខេត្ត​ប៉ៃលិន​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ​មាន​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ចំនួន​៥​នាក់ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​បាន​ពុល​ខ្យង​សមុទ្រ​ដែល​គេ​ទិញ​ពី​ឈ្មួញ​នាំ​យក​មក​ពី​ប្រទេស​ថៃ បណ្តាល​ឱ្យ​ក្អួតចង្អោរ និង​រាគ​រុស​ជា​ច្រើន​ដង ហើយ​ក៏​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ទាន់​ពេល ។ អ្នកខ្លះ​សង្ស័យ​ថា ប្រហែលជា​នៅ​ក្នុង​ខ្យង​សមុទ្រ​នោះ​ត្រូវ​បាន​គេ​ប្រើ​សារធាតុ​គីមី​ពុល ដើម្បី​រក្សា​ទុក​ឱ្យ​បាន​យូរ លុះ​ពេល​យើង​ទទួលទាន​រួច​ក៏​ពុល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ