ការឈឺចាប់ក្នុងពេលមករដូវគឺជាអារម្មណ៍ឈឺចាប់បែប រមួលៗដែលកើតឡើងលើស្ត្រីភាគច្រើនទាំងមុនពេល និងក្នុងពេលមករដូវ ។ ការឈឺចាប់នេះអាចមានការប្រែប្រួលពីឈឺងំ និងរំខានរហូតដល់ឈឺខ្លាំងក្លា ។ ការឈឺចាប់ក្នុងពេលមករដូវងាយនឹងចាប់ផ្តើមក្រោយពីការជ្រុះអូវ៉ុលនៅពេលមេជីវិតញីបញ្ចេញពីក្នុងក្រពេញអូវែ និងធ្វើដំណើរទៅក្នុងបំពង់ដៃស្បូន ។
ការឈឺចាប់កើតឡើងក្នុងពោះផ្នែកខាងក្រោម និងចង្កេះ ។ វាច្រើនតែកើតឡើងមួយទៅពីរថ្ងៃមុនពេលមករដូវ និងយូរបំផុត២ទៅ៤ថ្ងៃ ។ ការឈឺចាប់ដែលគ្រាន់តែជាប់ទាក់ទងនឹងដំណើរការនៃការមករដូវ គឺហៅថា Primary Dysmenorrhea ខណៈពេលដែលការឈឺចាប់ដោយសារតែបញ្ហាជំងឺដូចជា Endometriosis ដុំសាច់ក្នុងស្បូន ឬជំងឺរលាកក្នុងអាងត្រគាក គេហៅថា Secondary Dysmenorrhea។
ខាងក្រោមនេះគឺជាចំណុច សំខាន់ៗមួយចំនួនអំពីការឈឺចាប់ក្នុងពេលមករដូវ៖
•ការឈឺចាប់ក្នុងពេលមករដូវគឺជាការឈឺចាប់ដែលកើតឡើងនៅពោះផ្នែកខាងក្រោម មុនពេល និងក្នុងពេលមករដូវ
•ការឈឺចាប់អាចប្រែប្រួលពីតិចតួចទៅធ្ងន់បាន
•ស្ត្រេសផ្លូវចិត្តក៏អាចបង្កើនឱកាសនៃការឈឺចាប់ក្នុងពេលមករដូវបានដែរ
•រោគសញ្ញា ផ្សេងៗទៀតដូចជា ចង្អោរ ក្អួត បែកញើស វិលមុខ ឈឺក្បាល និងរាករូស
•ការឈឺចាប់ពេលមករដូវអាចព្យាបាល បានដោយប្រើថ្នាំមិនបាច់មានវេជ្ជបញ្ជា ការព្យាបាលពន្យាកំណើត និងការព្យាបាលដោយខ្លួនឯងមួយចំនួនទៀត ។
ការព្យាបាល
ថ្នាំដែលគ្មានវេជ្ជបញ្ជាអាចរកទិញបានដោយខ្លួនឯង ហើយភាគច្រើនអាចព្យាបាលការឈឺចាប់ក្នុងពេលមករដូវទៀត ។ ថ្នាំពពួក Anti-prostaglandin ក៏ប្រហែលជាមានសារធាតុប្រឆាំងការឈឺចាប់ដែរដូចជា Ibuprofen ឬ Naproxen ដែលវាជាក្រុមរបស់ថ្នាំ Nonsteroids Anti-inflammatory Drugs (NSAIDs) ។ ថ្នាំប្រភេទនេះក៏ត្រូវបានគេប្រើប្រាស់តែឯងក្នុងការបន្ថយការឈឺចាប់ក្នុងពេលមករដូវដែរ ។
បើសិនជាស្ត្រីមានស្ថានភាពគ្រប់គ្រាន់ គ្រូពេទ្យអាចនឹងចេញជាថ្នាំពន្យាកំណើតដើម្បីបង្ការកុំឲ្យមានការជ្រុះអូវ៉ុល និងបន្ថយភាពធ្ងន់នៃការឈឺចាប់ក្នុងពេលមករដូវមែន ។ ថ្នាំនេះនឹងធ្វើឲ្យភ្នាសខាងក្នុងរបស់ស្បូនស្តើង ហើយក៏មិនឲ្យឈឺចាប់ និងធ្លាក់ឈាមរដូវដែរ ។
ករណីខ្លះថ្នាំគ្រាប់ពន្យារកំណើតអាចប្រើបន្តជាប់ដោយមិនដាច់៤ទៅ៧ថ្ងៃ ។ រឿងនេះនឹងមិនធ្វើឲ្យមានការហូរឈាមរដូវអ្វីទាំងអស់។ ប្រភេទនៃការពន្យាកំណើត ផ្សេងៗទៀតដូចជា កងដាក់ក្នុងស្បូន កងដាក់ទ្វារមាស បង់បិទស្បែក និងការចាក់ថ្នាំក៏អាចជួយបន្ថយការឈឺចាប់បានដែរ ។
បើសិនជាការឈឺចាប់កើតឡើងដោយសារតែមូលហេតុជំងឺដូចជា Endometriosis ឬដុំសាច់ក្នុងស្បូន ការវះកាត់ប្រហែលជាត្រូវធ្វើហើយ។
ការបង្ការ
រឿងដែលអាចបន្ថយការប្រឈមនឹងការឈឺចាប់ក្នុងពេលមករដូវមានដូចជា៖
•ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន និងបន្ថយការញ៉ាំខ្លាញ់ គ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន
ប្រៃ និងផ្អែម
•ហាត់ប្រាណទៀងទាត់
•បន្ថយស្ត្រេស
•ឈប់ជក់បារី
ការហាត់យូហ្គា ចាក់ម្ជុរវិទ្យាសាស្ត្រ និងម៉ាស្សាអាចជួយបាន ប៉ុន្តែវាក៏ត្រូវការការស្រាវជ្រាវបន្ថែមអំពីរឿងនេះដែរ។ បើសិនជាជម្រើសព្យាបាលដំបូងមិនមានប្រសិទ្ធភាពក្នុងរយៈពេល ២ទៅ៣ខែទេ អ្នកជំងឺគួរតែទៅជួបគ្រូពេទ្យវិញ។
រោគសញ្ញា
ការឈឺចាប់ក្នុងពេលមករដូវច្រើនតែជាការឈឺចាប់បែបងំ ឈ ឺខ្ទោកៗ ឈឺបែបរមួលនៅពោះខាងក្រោម ឬនៅលើថ្ងាសក្រោម ។ រោគសញ្ញា ផ្សេងៗទៀតប្រហែលជាមានដូចជា៖
•ឈឺចាប់ក្នុងចង្កេះ និងភ្លៅ
•ចងរ្អោ និងក្អួត
•បែកញើស
•ខ្យល់គ និងវិលមុខ
•រាករូស
•ទល់លាមក
•ហើមពោះ
•ឈឺក្បាល
បើសិនជារោគសញ្ញាមានការវិឍ្ឍធ្ងន់តែ ធ្ងន់ទៅៗ ឬវាចាប់ផ្តើមនៅអាយុចាប់ពី២៥ឆ្នាំ យកល្អគួរតែទៅជួបគ្រូពេទ្យពិនិត្យហើយ ។
មូលហេតុ
យ៉ាងហោចណាស់ម្តងជារៀងរាល់២៨ថ្ងៃ បើសិនជាមិនមានមេជីវិតឈ្មោលបង្កកំណើតជាមួយមេជីវិតញីទេ ស្បូននឹងកន្ត្រាក់ដើម្បីបញ្ចេញភ្នាសខាងក្នុងរបស់វាមកក្រៅជាឈាមរដូវ ។
សារធាតុដូចអ៊័រម៉ូនឈ្មោះថា Prostaglandins ជាអ្នកធ្វើឲ្យរឿងនេះកើតឡើង ។
សារធាតុមួយនេះជាអ្នកបង្កើតជាភ្នាសក្រាលនៅស្រទាប់ស្បូនខាងក្នុងក្នុងពេលមករដូវ។ វាធ្វើឲ្យសាច់ដុំស្បូនកន្ត្រាក់ និងឈឺចាប់បែបរមួល ដែលស្រដៀងគ្នានឹងការឈឺចាប់ដូចសម្រាលកូនដែរ ។ វាក៏អាចនាំឲ្យទៅជាចង្អោរ និងរាករូសបានដែរ ។
ការកន្ត្រាក់នេះនឹងទប់ស្កាត់លំហូរឈាមទៅភ្នាស់របស់ស្បូន ។ វាប្រហែលជាបង្កឡើងដោយការឡើងខ្ពស់នៃសារធាតុ Leukotrienes ក្នុងពេលមករដូវដែរ ។
ការព្យាបាលដោយខ្លួនឯង
ជម្រើសមិនមែនជាការលេបថ្នាំមួយចំនួនអាចជួយបំបាត់ការឈឺចាប់បានខ្លះដែរដូចជា៖
•ត្រាំទឹកក្តៅ
•ស្អំទឹកក្តៅ ជាពិសសនៅពោះផ្នែកខាងក្រោម
•ការភ្ញោចសរសៃប្រសាទដោយប្រព័ន្ធអេឡិចត្រូនិកនៅលើស្បែក (Transcutaneous Electrical Nerve Stimulation, TENS)
ចូរកុំគេងអាំងភ្លើងឲ្យសោះព្រោះវាអាចបណ្តាលឲ្យរលាកបាន ។
តាមការស្រាវជ្រាវបានឲ្យដឹងថា ធាតុផ្សំដែលមានក្នុងតែ Chamomile ប្រហែលជាជួយបន្ថយការឈឺចាប់ក្នុងពេលមករដូវបាន ដោយសារតែវាធ្វើឲ្យសាច់ដុំស្បូនធូរ។
កត្តាប្រឈមមុខ
អ្នកដែលងាយនឹងមានការឈឺចាប់ក្នុងពេលមករដូវញឹកញាប់ជាងគេនោះមានដូចជា៖
•អាយុតិចជាង ២០ឆ្នាំ
•ចាប់ផ្តើមពេញវ័យនៅអាយុចាប់ពី ១១ឆ្នាំចុះ
•មករដូវច្រើន
•មិនដែលសម្រាលកូន
ជំងឺជាច្រើនដែលអាចធ្វើឲ្យឈឺចាប់ក្នុងពេលមករដូវកាន់តែធ្ងន់
មានជំងឺច្រើនណាស់ដែលត្រូវបានគេដឹងថាមានជាប់ទាក់ទងនឹងការធ្វើឲ្យការមករដូវឈឺចាប់កាន់តែខ្លាំង ។ រឿងទាំងនេះមានដូចជា៖
•Endometriosis៖ ជាលិកាដែលក្រាលនៅលើស្បូនបែរជាលូតលាស់នៅក្រៅស្បូនទៅវិញ
•ដុំសាច់ក្នុងស្បូន
•Adenomyosis៖ ជាលិកាដែលក្រាលនៅស្បូនលូតលាស់នៅក្នុងជញ្ជាំងសាច់ដុំរបស់
ស្បូនទៅវិញ
•Pelvic Inflammatory Disease (PID)៖ ជំងឺកាមរោគដែលបង្កឡើងដោយបាក់តេរី។
•Cervical Stenosis៖ ច្រុះខាងក្រៅរបស់មាត់ស្បូនតូចពេក និងមិនមានលំហូរ
ឈាមរដូវគ្រប់គ្រាន់
ស្ត្រីដែលមានចង្កោមរោគសញ្ញាគេងមិនគ្រប់ទំនងជាងាយប្រាប់ថា ពួកគេមករដូវមិនទៀងទាត់ និងមានរោគសញ្ញាត្រៀមរាំងរដូវ និងឈឺចាប់ក្នុងពេលមករដូវថែមទៀត ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ