អង្គការសប្បុរសធម៌ដ៏ធំមួយមិនដែលឃើញមេធាវីម្នាក់ដែលល្បីជាងគេក្នុងក្រុងបរិច្ចាគ សូម្បី
អ្វីមួយជួយដល់ការងារសប្បុរសធម៌របស់ខ្លួនសោះក៏ចាត់បុគ្គលិកម្នាក់ទៅបញ្ចុះបញ្ចូល ៈ
-ជម្រាបលោកមេធាវី, តាមការស្រាវជ្រាវឯកសារ ពួកខ្ញុំដឹងថា លោកមានចំណូលប្រចាំឆ្នាំយ៉ាងតិចបំផុតក៏៥០០.០០០ដុល្លារសហរដ្ឋអាមេរិកដែរ ។ ជាមួយចំណូលនោះ លោកមេធាវីអាចជួយដល់ជនទីទ័លក្របំផុតក្នុងក្រុងយើងនូវអ្វីមួយបានទេ ?
លោកមេធាវីឆ្លើយវិញភ្លាម ៈ
-ការស្រាវជ្រាវរបស់ពួកលោកតើមានដឹងម្តាយខ្ញុំមានជំងឺបេះដូងរ៉ាំរ៉ៃយូរឆ្នាំហើយ ហើយ
ការចំណាយប្រាក់លើថ្នាំសង្កូវរបស់គាត់ខ្ពស់ជាង១០ដងចំណូលរបស់គាត់ទេ ?
-បាទ !…បាទ !…ពួកខ្ញុំមិនបានដឹងទេ ។
-ចុះការស្រាវជ្រាវរបស់ពួកលោកមានដឹងទេថា បងប្រុសខ្ញុំជាយុទ្ធជនពិការអង្គុយតែ
លើរទេះរុញ, ឥឡូវប្រពន្ធស្លាប់ចោល ត្រូវចិញ្ចឹមកូន៥នាក់ទេ ?
-បាទ !…បាទ !…រឿងហ្នឹងក៏ពួកខ្ញុំមិនបានដឹងដែរ ។
-ចុះការស្រាវជ្រាវរបស់ពួកលោកមានដឹងទេថា បងស្រីបង្កើតខ្ញុំម្នាក់ប្តីត្រូវរថយន្តបុកស្លាប់, ត្រូវចិញ្ចឹមកូនដល់ទៅ៨នាក់ ហើយពេលនេះអត់ការងារធ្វើទៀត ?
-បាទ !…បាទ !…ពួកខ្ញុំមិនបានដឹងទេ ។
-សូមជម្រាបអស់លោកថា អ្នកទាំងនោះ ខ្ញុំមិនបានឱ្យអ្នកណាមួយសេនផងទេ, អុីចឹងរឿងអីខ្ញុំត្រូវឱ្យពួកលោក ?
ចែករំលែកព័តមាននេះ