ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន ៖ សម រ​ង្ស៊ី ថា​ព្រះរាជ​សារព្រះមហាក្សត្រក្លែងក្លាយ ​គឺ​ប្រមាថ​ព្រះ​ចេស្តា​ព្រះ​អង្គ​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​ជា​អតីត​មេ​បក្ស​ប្រឆាំង​បាន​ប្រមាថ​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ចោទប្រកាន់​ព្រះរាជ​សារ​ព្រះ​អង្គ​ដែល​ព្រះរាជ​ឱង្ការ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​ជា​អតីត​មេ​បក្ស​ប្រឆាំង​បាន​ប្រមាថ​ព្រះ​ចេស្តា​របស់​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ចោទប្រកាន់​ព្រះរាជ​សារ​ព្រះ​អង្គ​ដែល​ព្រះរាជ​ឱង្ការ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថា ព្រះរាជ​សារ​ក្លែងក្លាយ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា «​លិខិត​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា ខាង​មុខ​គឺជា​លិខិត​ក្លែងក្លាយ​ទេ ឬ​ក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែង​ពី​ជន​ផ្តាច់​ការ​ដែល​ចេះ​តែ​ដើរ​គំរាមកំហែង​អ្នក​ដទៃ​មាន​ទាំង​ព្រះមហាក្សត្រ​ផង​ដែរ​» ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា​មាន​ពួក​អគតិ​ប្រឆាំង​នឹង​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ របស់​ប្រជារាស្ត្រ ព្រះ​អង្គ​នៅ​ទូ​ទាំង​ប្រទេស​ដែល​ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់ និង​លើកទឹកចិត្ត​ឲ្យ​ប្រជារាស្ត្រ​ព្រះ​អង្គ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដោយ​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច តាម​សតិ​សប្ប​ជ្ជ​ញ្ញៈ​របស់​ខ្លួន ។ លោក​ថា ការ​មិន​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ទៅ​បោះ​ឆ្នោត​គឺជា​ចេតនា​ទុច្ចរិត​របស់​លោក សម រ​ង្ស៊ី និង​បក្ខពួក​ឧទ្ទាម​ក្រៅច្បាប់​ដែល​ផ្ទុយ​ពី​ព្រះរាជ​តម្រិះ​របស់​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ប្រជារាស្ត្រ​ខ្មែរ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​គូសបញ្ជាក់​ថា «​សម រ​ង្ស៊ី ដែល​ហ៊ាន​ប្រកាស​ថា ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ជា​ព្រះរាជ​សារ​ក្លែងក្លាយ​គឺជា​ការ​ប្រកាស​របស់​ទណ្ឌិត សម រ​ង្ស៊ី បាន​បង្ហាញ​ច្បាស់​ថា ទណ្ឌិត​រូប​នេះ​ពិតជា​ប្រមាថ​ព្រះ​ចេស្តារ​របស់​ព្រះមហាក្សត្រ​យ៉ាង​ច្បាស់​ក្រឡែត​មិន​អាច​ប្រកែក​បាន​ឡើយ​ដែល​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់ ។ ទណ្ឌិត សម រ​ង្ស៊ី កាន់តែ​សន្សំ​បាន​នូវ​បទល្មើស​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​ខ្លួន​ដោយ​ខ្លួនឯង​ផ្ទាល់​» ។

សូម​ជម្រាប​ថា យោង​តាម​ព្រះរាជ​សារ​របស់​ព្រះ​មហា​ក្ស​ក្ស​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​មកនេះ ព្រះករុណា ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជ​សារ​ជូន​ជនរួមជាតិ ដោយ​ព្រះ​អង្គ​បាន​មាន​ព្រះរាជ​ឱង្ការ​ដល់​ប្រជារាស្ត្រ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់​ទៅ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ៕

អត្ថបទ​ទាក់ទង ៖ ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឱង្ការ​ទៅ​កាន់​ពលរដ្ឋ​ឱ្យ​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ