ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកតាម​ដាន​​រឺ​ុ​ម៉ក​​ម៉ូតូ ឃើញមែន​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែមិថុនា ពលរដ្ឋ​ម្នាក់​ឈ្មោះ អួន រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែមិថុនា ពលរដ្ឋ​ម្នាក់​ឈ្មោះ អួន រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ បាន​បាត់​ក្របី​ចំនួន​៣​ក្បាល ​(​ញី​២​ឈ្មោល​១)​ដែល​ចង​ក្បែរ​ផ្ទះ និង​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍ ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម នគរបាល​ប៉ុស្តិ៍ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ។ មក​ដល់​ថ្ងៃ​ទី​៥ ខែមិថុនា វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ក៏​បានឃើញ​ក្របី​ទាំង​៣​ក្បាលចង​ចោល​នៅ​ក្នុង​ព្រៃ​ត្រង់​ចំណុច​សាលា​ជប៉ុន ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ប៉ុន្តែ​មិន​ឃើញ​ក្រុម​ចោរ​ដែល​លួច​ដឹក​មក​នោះ​ទេ ។ នៅ​ពេល​នោះ​ដែរ ក៏​ឃើញ​មាន​ដាន​រឺ​ុ​ម៉ក​ម៉ូតូ ហើយដោយ​មាន​ការ​សង្ស័យ​ក៏​តាមដាន​នោះ ស្រាប់តែ​ឃើញ​ចូល​ក្នុងផ្ទះ​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ក្បាល​ត្រាច ក៏​បាន​ស្រាវ​ជ្រាវ​ និង​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​នេះ ។

លោក​វរសេនីយ៍ឯក ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរបាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ ស្រេង វ៉ែន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ក្បាល​ត្រាច និង​ម្នាក់​ទៀត​ឈ្មោះ ទាំ លោះ ភេទ​​ប្រុស អាយុ ២៣​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​រលាំង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ។ ការ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺ​តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្ដែង និង​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ