ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​តាម​ទាំង​នេះ អ្នក​នឹង​អាច​សន្សំ​សំចៃ​សាំង​បាន​ច្រើន​ជាង​មុន

5 ឆ្នាំ មុន

ការ​យល់​ដឹង​ពី​របៀប​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត គឺ​ពិតជា​សំខាន់​ណាស់ ។ វា​អាច​ជួយ​សន្សំ​ប្រាក់​កាស​របស់​យើង​បាន​មួយ​ចំណែក​​ធំ ដោយសារ​តែ​តម្លៃ​ប្រេងសាំង​លើ​សកលលោក មិន​ថោក​ទេ​នៅ​ពេល​នេះ ។ ម្យ៉ាងវិញទៀត ការ​ប្រើប្រាស់​សាំង​ឲ្យ​មាន​ប្រសិទ្ធភាព អាច​ជួយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​លើ​បរិយាកាស​ផង​ដែរ​។…

ការ​យល់​ដឹង​ពី​របៀប​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត គឺ​ពិតជា​សំខាន់​ណាស់ ។ វា​អាច​ជួយ​សន្សំ​ប្រាក់​កាស​របស់​យើង​បាន​មួយ​ចំណែក​​ធំ ដោយសារ​តែ​តម្លៃ​ប្រេងសាំង​លើ​សកលលោក មិន​ថោក​ទេ​នៅ​ពេល​នេះ ។ ម្យ៉ាងវិញទៀត ការ​ប្រើប្រាស់​សាំង​ឲ្យ​មាន​ប្រសិទ្ធភាព អាច​ជួយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​លើ​បរិយាកាស​ផង​ដែរ​។ អ្នក​គួរ​ឈ្វេងយល់​ពី​ចំណុច​ទាំង​១០​ខាងក្រោម​នេះ ដើម្បី​ឲ្យ​រថយន្ត​ស៊ីសាំង​តិច​ជាង​រាល់ដង ៖

១-​កុំ​ជិះ​មួយ​ភ្លែត​ៗ ៖
ហេតុ​អ្វី​បានជា​ការ​ជិះ​មួយ​ភ្លែត​ៗ​ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​ច្រើន​ជាង​ពេល​ធម្មតា ? ពិត​ណាស់ ម៉ាស៊ីន គឺ​ត្រូវការ​បញ្ឆេះ​ជា​ច្រើន​ដង ហើយ​វា​ស៊ីសាំង​ជាង​ពេល​ម៉ាស៊ីន​កំពុង​ក្តៅ​ស្រាប់​។ ប្រសិនបើ​អាច អ្នក​គួរតែ​គិត​ទុកជា​មុន​ថា ចង់ទៅ​ណាខ្លះ រួច​ចាំ​រៀបចំ​គម្រោង​ទៅ​តែ​ម្តង​ឲ្យ​បាន​ច្រើន​គោលដៅ និង​នៅ​លើ​ផ្លូវ​តែ​មួយ ។

២-​កុំ​ជិះ​ពេល​ម៉ោង​មាន​មនុស្ស​ច្រើន ៖
បើ​អ្នក​ជិះ​រថយន្ត​ពេល​មាន​មនុស្ស​ច្រើន​នៅ​លើ​ផ្លូវ ដែល​ប្រញាប់ប្រញាល់​ទៅ​ធ្វើការ ឬ​ប្រកប​របរ​រកស៊ី​នោះ អ្នក​ប្រាកដជា​ស្ទះ​មិន​ខាន​។ ការ​ស្ទះចរាចរណ៍​អាច​ឲ្យ​អ្នក​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​សាំង ។

៣-​បិទ​កញ្ចក់​ទ្វារ​ឲ្យ​ជិត ៖
ការ​បើក​កញ្ចក់​ទ្វារ គឺ​ធ្វើ​ឲ្យ​ខ្យល់​ពី​ខាងក្រៅ​ចូល​មក​ក្នុង​រថយន្ត ដែល​ធ្វើ​ឲ្យ​ការ​បើកបរ​របស់​យើង​ចាញ់​ខ្យល់ ។ ដូចនេះ ម៉ាស៊ីន​ត្រូវធ្វើ​ការ​លើស​ធម្មតា ដើម្បី​សម្រេច​នូវ​ល្បឿន​ដែល​យើង​ប្រាថ្នា ហើយ​យក​ល្អ គួរ​ប្រើ​ម៉ាស៊ីនត្រជាក់​តិច​ៗ​វិញ​ទៅ ។ បើ​មានកូន​កង្ហា កាន់តែ​ចំណេញ ។

៤-​ដក​ដែក​លើដំបូល​ចេញ ៖
រថយន្ត​ខ្លះ​ដូច​ជា Lexus 570 ឬ Lexus 300 មាន​ដែក​នៅ​លើដំបូល​សម្រាប់​ដាក់​អីវ៉ាន់។ វា​មាន​ប្រយោជន៍​ពិតមែន ប៉ុន្តែ​ប្រសិនបើ​ចង់​ចំណេញ​សាំង អ្នក​គួរតែ​ដោះ​វា​ចេញ​ទៅ ព្រោះ​វា​ផ្តល់​ទម្ងន់​បន្ថែម​ដល់​រថយន្ត ។

៥-​ដក​វត្ថុ​មិន​បានការ​ពី​ក្នុង​រថយន្ត ៖
សូមកុំ​ផ្ទុក​វត្ថុ​មិន​ចាំបាច់​នៅ​ក្នុង​រថយន្ត ។ បើ​អ្នក​មិន​ត្រូវការ​វា​ទេ សូម​យក​វា​ចេញ​ទៅ ដើម្បី​កាត់​បន្ថយ​ទម្ងន់ ។

៦-​ជាន់​ហ្គា​ឲ្យ​ស្មើ​ជើង ៖
ការ​ជាន់​ល្បឿន​រថយន្ត​ស្ទុះ​ៗ គឺ​ធ្វើ​ឲ្យ​ម៉ាស៊ីន​កញ្ឆក់​ៗ​ផង​ដែរ ។ វា​ពិតជា​ធ្វើ​ឲ្យ​អស់​សាំង​ច្រើន​ណាស់ សូម​ជាន់​វា​ទៅ​តាម​សម្រួល ។

៧-​ត្រូវ​ដាក់​លេខ​តាម​កំណត់ ៖
ចំណុច​នេះ​មិនសូវ​សំខាន់​ទេ ព្រោះថា នៅ​ពេល​នេះ គេ​មិនសូវ​ជិះ​រថយន្ត​លេខ​ដៃ​ឡើយ។ ជា​ធម្មតា​ទេ ប្រសិនបើ​យើង​ក្រ​ដាក់​លេខ​ពេក ម៉ាស៊ីន​នឹង​ប្រឹង​ជាង​មុន ដែល​ធ្វើ​ឲ្យ​វា​ស៊ីសាំង​ច្រើន ។

៨-​បិទ​ម៉ាស៊ីនត្រជាក់ ៖
វា​ផ្ទុយ​ពី​ចំណុច​ទី​៣ ត្រង់​ថា គេ​ប្រាប់​ឲ្យ​បើក​ម៉ាស៊ីនត្រជាក់ ។ នេះ​ប្រសិនបើ​ក្តៅ ចាំ​បើក។ បើ​មេឃ​ត្រជាក់​ហើយ អាច​ប្រើ​ត្រឹម​កង្ហា​ក៏​បាន​។ នៅ​ស្រុក​យើង​មិន​ងាយ​ត្រជាក់​ដល់​ថ្នាក់​ត្រូវ​បិទ​ម៉ាស៊ីនត្រជាក់​ដូច​ពួក​អឺរ៉ុប​ឡើយ ។

៩-​បើក​តាម​ល្បឿន​កំណត់ ៖
អ្នក​អាច​ទៅ​ដល់​គោលដៅ​មុន​ក៏​ពិតមែន ប្រសិនបើ​អ្នក​ជាន់​លឿន ប៉ុន្តែ​វា​ពិតជា​ស៊ីសាំង​ច្រើន​ជាង​អ្នក​ជាន់​មួយ​ៗ ។ ចំណុច​សំខាន់​ជាង​នេះ គឺ​អ្នក​នឹង​មាន​សុវត្ថិភាព​ជាង​ពេល​បើករថយន្ត​លឿន​លើស​ល្បឿន​កំណត់ ។

១០-​សប់​កង់​ឲ្យ​តឹង​ល្អ ៖
បើ​កង់​ធូរ ម៉ាស៊ីនរថយន្ត​នឹង​តឹង ។ វា​នឹង​ខំធ្វើការ​ខ្លាំង ដើម្បី​ទៅ​មុខ ។ ដូចនេះ អ្នក​គួរតែ​ចំណាយ​ប្រាក់​ត្រឹម​២.០០០​រៀល ដើម្បី​សប់​កង់​ឲ្យ​តឹង​ត្រឹមត្រូវ​នៅ​រៀង​រាល់​១​ទៅ​២​សប្តាហ៍ម្ត​ង ។ វា​អាច​ចំណេញ​ផល​ធំ​ជាង​ប្រាក់​២.០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ