ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Isco ​សារភាពមិនចង់ឃើញកីឡាករម្នាក់នេះដើរចេញពី Real បន្ទាន់ពី Zidane

5 ឆ្នាំ មុន

មិន​ខុស​ពី​មិត្ត​រួម​ក្រុម​ជា​ច្រើន​របស់​ខ្លួន​នៅ​ក្លឹ​ប​អធិរាជ​ស Real Madrid នោះ​ទេ Isco បាន​សារភាព​ថា ខ្លួនពិតជា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក Zinedine Zidane ក្នុង​ការ​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្លិប…

មិន​ខុស​ពី​មិត្ត​រួម​ក្រុម​ជា​ច្រើន​របស់​ខ្លួន​នៅ​ក្លឹ​ប​អធិរាជ​ស Real Madrid នោះ​ទេ Isco បាន​សារភាព​ថា ខ្លួនពិតជា​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​សម្រេចចិត្ត​របស់​គ្រូបង្វឹក Zinedine Zidane ក្នុង​ការ​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្លិប Real Madrid ។ ដោយ​គ្មាន​អ្វី​ក្រៅពី​ការ​ចង​ចាំ​ដ៏​ល្អ​នៃ​ជ័យជម្នះ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ចំពោះ​ពានរង្វាន់ UEFA Champion League កីឡាករ Isco ក៏​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះ​ការ​សម្រេចចិត្ត​របស់​ក្លឹ​ប​លើ​អនាគត់​របស់​កីឡាករ​ម្នាក់​ទៀត​ផង​ដែរ ។

លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ថា «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីសម្រេច​របស់ Zidane ។ វា​ជា​អ្វី​ដែល​យើង​មិន​បាន​រំពឹង​ទុក ហើយ​វា​ជា​រឿង​មួយ​រំពេច ។ គាត់​បាន​ធ្វើការ​សម្រេចចិត្ត ហើយ​យើង​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ឈ្នះ​ពានរង្វាន់ Champions League ចំនួន​បី​ជាមួយ​គាត់ ។ ឥឡូវនេះ​ក្លឹ​ប​ត្រូវ​សម្រេចចិត្ត​ថា នរណា​នឹង​មក​ជំនួស​ដំណែង​របស់​គាត់​បន្ត​ទៀត​» ។

មួយវិញទៀត​ការ​ចាប់អារម្មណ៍​ទៅ​លើ​អនាគត​របស់​កីឡាករ Cristiano Ronaldo នា​ពេល​បច្ចុប្បន្ន​នេះ Isco បាន​បញ្ជាក់​ពី​ក្តី​សង្ឃឹមថា ស្ថានភាព​របស់​កីឡាករ Ronaldo គឺ​ស្រ​ដៀង​នឹង Zidane ដែរ ។ Isco បាន​និយាយ​ថា «​វា​គឺ​អាស្រ័យ​ទៅ​លើ Cristiano ដែល​ត្រូវ​ធ្វើការ​សម្រេចចិត្ត ថា​តើ​គាត់​ចង់​ចាកចេញ​ឬ​អត់​នោះ​ទេ? វា​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គាត់ ខ្ញុំ​សង្ឃឹមថា គាត់​នឹង​នៅ​បន្ត​ជាមួយ​ពួក​យើង ពីព្រោះ​គាត់​ផ្តល់​ឱ្យ​យើង​ច្រើន​» ៕

ប្រភព ៖ Marca, ប្រែ​សម្រួល ៖ សំណាង