ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ប្តី​មួយ​យប់​សោះ! មិន​គួរ​ណា​ប្រុស​ថ្លៃ​ទៅ​ជា​យ៉ាងនេះ​!(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​យំ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា មិន​គួរ​សោះ​បែក​ប្តី​មួយ​យប់ បែ​ជា​ទទួល​ព័ត៌មាន​ថា ប្តី​បាន​ដេក​ស្លាប់ សង្ស័យ​ខ្យល់គរ ហើយ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោង​ជិត​១២​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​វ័យក្មេង​ស្រស់​សោភា​ម្នាក់​យំ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា មិន​គួរ​សោះ​បែក​ប្តី​មួយ​យប់ បែ​ជា​ទទួល​ព័ត៌មាន​ថា ប្តី​បាន​ដេក​ស្លាប់ សង្ស័យ​ខ្យល់គរ ហើយ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោង​ជិត​១២​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ២០១៨ ​នេះ ។

ស្ត្រី​ដែល​យំ​ខាងលើ​ឈ្មោះ សិ អួន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នាង​ប្រាប់​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ស៊ិ​ន សោម អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ភូមិ​តានី ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ នាង​ជា​ប្រពន្ធ​ប្រាប់​ថា បើ​នៅ​ជុំ​គ្នា​ប្តី​នាង​ប្រហែលជា​មិន​ស្លាប់​ទេ ព្រោះ​នាង​អាច​កោស​ជប់​ឲ្យ​ប្តី ។ នាង​ថា មុន​ស្លាប់​មួយ​ថ្ងៃ​បុរស​ជា​ប្តី​ជូន​នាង​ឡើង​ជិះ​រថយន្ត​ពី​ខេត្ត​ឈុ​ន​បុរី​មក​កម្ពុជា​វិញ ដើម្បី​ធ្វើ​លិខិតឆ្លងដែន​ដឹង​អី​បែក​គ្នា​តែ​១​ថ្ងៃ ព្រឹក​ឡើង​ទទួល​ព័ត៌មាន​ថា ប្តី​ស្លាប់​ទៅ​វិញ ។

ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ខេត្ត​ឈុ​ន​បុរី​ប្រទេស​ថៃ ខណៈ​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ទីនោះ​ត្រូវ​កម្មករ​រួម​អាជីព​ប្រទះ​ឃើញ​ដេក​ស្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​មិថុនា ម្សិលមិញ ។

សាច់ញាតិ​សព​ប្រាប់​ថា ជន​រង​គ្រោះ​មុន​ស្លាប់​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខណៈ​កំពុងធ្វើការ​ប្រាប់​គេឯង​ថា ខ្លួន​ចុកពោះ ប៉ុន្តែ​មិន​ព្រម​សម្រាក​ពី​ការងារ​ទេ បើ​ទោះជា​កម្មករ​រួម​អាជីព​គ្រប់​គ្នា​ប្រាប់​ឲ្យ​ឈប់​សម្រាក ។

សព​រង​គ្រោះ​ក្រោយ​បញ្ជូន​ដល់​កម្ពុជា​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ម៉ាក​ស៊ី​ណា​ដឹក​ទៅ​ស្រុក​ក្រឡាញ់ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ