ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃហួស ប្លន់ទ្រព្យអត់អស់ចិត្ត វា​ប្លន់ព្រហ្មចារីយក្មេង​១២ឆ្នាំ​​ទៀត​​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ចោរ​មួយ​ក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំបិត បាន​សម្រុក​ចូលចាប់ចង​ចៅស្រី​ និង​ជីដូន​នៅ​លើ​ផ្ទះប្លន់​យក​លុយ​និង​គ្រឿងអលង្ការ​អស់​មួយ​ចំនួន ព្រមទាំង​ធ្វើ​សកម្មភាព​រំលោភ​ចៅស្រី​ទៀត​ផង ។ ក្រោយ​ធ្វើសកម្មភាព​រួច ក្រុម​ចោរព្រៃ​ផ្សៃ​ក៏​នាំ​គ្នា​គេចខ្លួនអស់​ដោយ​សុវត្ថិភាព ។…

ខេត្តកំពង់ស្ពឺ ៖ ចោរ​មួយ​ក្រុម​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​កាំបិត បាន​សម្រុក​ចូលចាប់ចង​ចៅស្រី​ និង​ជីដូន​នៅ​លើ​ផ្ទះប្លន់​យក​លុយ​និង​គ្រឿងអលង្ការ​អស់​មួយ​ចំនួន ព្រមទាំង​ធ្វើ​សកម្មភាព​រំលោភ​ចៅស្រី​ទៀត​ផង ។ ក្រោយ​ធ្វើសកម្មភាព​រួច ក្រុម​ចោរព្រៃ​ផ្សៃ​ក៏​នាំ​គ្នា​គេចខ្លួនអស់​ដោយ​សុវត្ថិភាព ។ ចំណែក​ជីដូន​បាន​រត់​ទាំង​ដៃ​ជាប់​ចំណង​ទៅ​រក​អ្នកស្រុក​ឱ្យ​ជួយ ទើប​មានការ​ភ្ញាក់ផ្អើល​ប្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ តែហាក់ដូច ជា​មិន​មាន​សង្ឃឹម​ឡើយ ព្រោះ​ក្រុម​ចោរ​មិនដឹងរ​ត់ទៅ​ដល់​ណា​អស់​ទៅ​ហើយ ។

អំពើ​ប្លន់ ​និង​រំលោភ​នេះ បាន​កើតឡើង​កាលពីយប់​ថ្ងៃ​ទី​៥  មិថុនា នៅ​ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ដែល​ជីដូន​ឈ្មោះ ងិ​ន សុ​ន អាយុ​៦៩​ឆ្នាំ ឯ​ចៅស្រី​អាយុ​១២​ឆ្នាំ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ពេល​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន ស្ត្រី​ជា​ជីដូន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ គាត់​និង​ចៅ​បាន​រៀបចំ​ចូល​សម្រាក​នៅផ្ទះ​ដូច​សព្វ ដង ។ លុះ​នៅ​ម៉ោង​១១​និង​៣០​នាទី​យប់ ស្រាប់តែ​មាន​មនុស្ស​បិទមុខ​២​នាក់ មក​ចាប់​ទាញ​គាត់​និង​ចៅ​ទម្លាក់​ពីលើ​គ្រែ ហើយ​យក​ខ្សែ​ចង​គាត់​និង​ចៅស្រី រួច​ឈ្លេចសួរ​រក​មាស​និង​លុយ​ដែល​កូន​គាត់​ផ្ញើ​ទុក ។

គាត់​បន្ត​ថា ពេល​នោះ​ចោរ​បាន​វាយ​គាត់​ឱ្យ​ប្រាប់​ពី​កន្លែង​លាក់​លុយ​និង​មាស ហើយដោយ​ទ្រាំ​មិន​បាន​គាត់​ក៏​ប្រាប់​ពី​កន្លែង​លាក់​ខ្សែ​.ក​ដែល​កូនស្រី​គាត់​ផ្ញើ និង​លុយ​១​លាន​រៀល ។ ពេល​ប្រមូល​បាន​មាស​ និង​លុយ​ហើយ ក្រុម​ចោរ​ក៏​បាន​បន្ត​ដោះ​យក​ក្រវិល​មាស​១​ជី​ពី​ចៅស្រី​គាត់​ ព្រមទាំង​ចិញ្ចៀនមាស​១​ជី​ពី​គាត់ ហើយ​ប្រមូល​យក​ខ្សែ.​ក​ប្លា​ទី​ន​​៥​ជី ដែល​លាក់​ទុក​ក្រោម​ខ្នើយ​ទៀត​ផង ។ លោកយាយ​បន្ត​ទៀត​ថា ក្រោយ​ពី​ប្រមូល​យក​លុយ​និង​គ្រឿងអលង្ការ​ហើយ ក្រុម​ចោរ​បាន​ចាប់​ចៅស្រី​គាត់​អូស​ទៅ​ក្រោយ​ផ្ទះ​ ហើយ​ធ្វើ​សកម្មភាព​រំលោភ​ទៀត តែ​គាត់​មិន​អាច​ជួយ​អ្វី​បាន​ក្រៅពី​អាណិត​ចៅ​ខ្លោចចិត្ត​ប៉ុណ្ណោះ ព្រោះ​មិន​អាច​តតាំង​ជាមួយ​ចោរ​ទាំងនោះ​បាន​ទេ ។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​រៀបរាប់​ថា មុន​កើតហេតុ​ នាង​កំពុង​ដេក​ជាមួយ​ជីដូន ស្រាប់តែ​មាន​មនុស្ស​មក​ចាប់​អូស​ទម្លាក់​ពីលើ​គ្រែ ហើយ​យក​កាំបិត​ភ្ជង់​មិន​ឱ្យ​ស្រែក ព្រមទាំង​គំរាម​ថា បើ​ស្រែក​ពួក​គេ​នឹង​សម្លាប់​ចោល ។ ពេល​នោះ​ ពួក​វា​ចាប់ចង​នាង​និង​យាយ ហើយគ្នា​វា​ម្នាក់​បាន​អូស​នាង​ទៅ​ក្រៅ​ផ្ទះ​រំលោភ ។ ដោយ​ទ្រាំ​នឹង​ការ​ឈឺ​ពុំ​បាន នាង​ក៏​ស្រែកហៅ​យាយ​ឱ្យ​ជួយ ដែល​ទំនង​ខ្លាច​បែក​ការណ៍​ ដោយ​គ្នា​វា​ហៅ​ផង​នោះ​ទើប​ពួក​វា​នាំ​គ្នា​រត់គេច​បាត់​អស់​ទៅ ឯ​នាង​ក៏​បាន​រួចខ្លួន​មក​វិញ ។

តាំងពី​យប់​កើតហេតុ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា ក្រុម​គ្រួ​សារបាន​អះអាង​ថា នគរបាល​មិនទាន់​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរ​ទាំងនោះ​នៅឡើយ​ទេ ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​ បាន​លើក​ឡើង​ថា ក្រុម​ចោរ​ទាំងនេះ​អាច​មិនមែន​ជាមនុស្ស​ក្រៅ​ភូមិ​ទេ ព្រោះ​ពួក​វា​ដឹង​ពី​សកម្មភាព​ជីដូន​និង​ចៅ ហើយ​ដឹង​ថា​ម្តាយ​ក្មេង​ស្រី​ផ្ញើ​ខ្សែ​.ក​ប្លា​ទី​ន​នៅ​នឹង​ជីដូន​ទៀត​ផង ។

មន្ត្រី​នគរបាល​ខេត្ត​មួយ​រូប​បាន​បង្ហើប​ថា ​ក្រោយ​ពេល​ទទួល​ព័ត៌មាន​អំពី​ករណី​នេះ​ភ្លាម ​ថ្នាក់លើ​បាន​ចាត់​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​ផង​ដែរ ។ បើ​តាម​ព័ត៌មាន​ក្រៅផ្លូវការ រហូត​មក​ដល់ពេល​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​មួយ​ចំនួន និង​កំពុង​សាកសួរ​តែ​មិនដឹង​ថា ជនសង្ស័យ​ជា​បក្ស​ពួក​ក្រុម​ចោរ​ទាំងនេះ​ ពិតប្រាកដ​ឬ​បែប​ណា​នោះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ