ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ណាមិនរន្ធត់ មកពីព្រលាន​យន្តហោះ​វិញ​ឃើញ​កូន​​…ស្តែងនឹង​ភ្នែក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចង​.​កសម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ បង្ក​ឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​៣៤ ផ្លូវឌឿងហែម ក្រុម​ទី​១ ភូមិ​ដើម​ចាន់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចង​.​កសម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ បង្ក​ឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​៣៤ ផ្លូវឌឿងហែម ក្រុម​ទី​១ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ សៅ សុ​ជាតិ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

យោង​តាម​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ឌិ​ត គ​ន្ធា អាយុ​៥០​ឆ្នាំ មុខរបរ​លក់​បាយ ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ បាន​អោយ​ដឹង​ថា ជា​រៀង​រាល់​ខែ កូនប្រុស​តែង​មក​លេង​ផ្ទះ​ម្តង ដោយ​យក​ប្រាក់ខែ​ដែល​រកបាន​មក​ជូន​ម្តាយ និង​ក្រុម​គ្រួសារ ដើម្បី​ផ្គង់​ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​កូន​បម្រើ​ការងារ​ក្នុង​សណ្ឋាគារ​ធំ​មួយ​កន្លែង​នៅ​ទី​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​មាន​គ្នា​៦​នាក់ បាន​នាំ​គ្នា​ជូន​កូនស្រី​ច្បង​ឈ្មោះ សៅ មរ​គ​ត៌ ឡើង​យន្តហោះ​ត្រៀម​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ខណៈ​ដែល​យុវជន​រង​គ្រោះជា​កូន​ខាងលើ​នៅផ្ទះ​ជាមួយ​ក្មួយ​ស្រី​ម្នាក់​ទៀត ។

ប្រភព​ពី​ក្មួយ​ស្រី​ឈ្មោះ អ៊ី​ន មា​នី​ត បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល នាង​បានលឺ​សូរ​សម្លេង​បោក​ចាន​ឆ្នាំ​នៅ​ក្នុង​បន្ទប់​យុវជន​រង​គ្រោះ ប៉ុន្តែ​ពេល​នោះ​នាង​​មិន​ហ៊ាន​ឡើង​ទៅ​មើល​ឡើយ ។ លុះ​ពេល​ស្ត្រី​ជា​ម្តាយ និង​កូន​ៗ​ត្រឡប់​មក​វិញ ក៏​បាន​ឡើង​ទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ យុវជន​រង​គ្រោះជា​កូន​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​យក​ខ្សែភ្លើង​ចង​.​ក​ទៅ​នឹង​បង្អួច ។

ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បញ្ជាក់​ថា កន្លង​មក​យុវជន​ជា​កូន​ពុំដែល​កើត​មានការ​ពិបាកចិត្ត ឬ​មានរឿង​អ្វី​ឡើយ ព្រោះ​ជា​រៀង​រាល់​ខែ គេ​តែង​មក​ផ្ទះ​លេង​ម្តង ហើយ​មក​ក្នុង​សភាព​សប្បាយ និង​នឹករលឹក​អ្នក​ផ្ទះ​ធម្មតា ។ ស្ត្រី​ជា​ម្តាយ​​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ យុវជន​ជា​កូន​ក៏​មិន​មាន​ភាព​ខុស​ប្រក្រតី​អ្វី​ដែរ លុះ​គ្មាន​​សមាជិកគ្រួសារ​មិន​នៅផ្ទះ ក៏​កើត​មាន​ហេតុការណ៍​បែប​នេះ​ឡើង​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ បាន​ចុះ​ពិនិត្យ​សព​ជាក់ស្តែង ក្រោយ​ការ​ពិនិត្យ​សព​យ៉ាង​ល្អិតល្អន់​រួច​មក នគរបាល​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​ស្លាប់​ដោយសារ​ចង​.​ក​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​អ្វី​ផ្សេង​នោះ​ឡើយ ។

ក្រោយ​ការ​ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ