ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​បី​ក្បាល​តំណាង​គ្នា​ទៀត ចង​ក្បែរ​ផ្ទះ​សោះ​!

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ឈ្មោះ អួន រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ…

ខេត្តពោធិ៍សាត់ ៖ កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ឈ្មោះ អួន រ៉ាត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ បាន​បាត់​សត្វ​ក្របី​ចំនួន​០៣​ក្បាល (​ញី​ពីរ​ឈ្មោល​មួយ​) ដែល​ចង​ក្បែរ​ផ្ទះ​ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

រហូត​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​បានឃើញ​ក្របី​ទាំង​០៣​ក្បាល​ចង​ចោល​ក្នុង​ព្រៃ​ត្រង់​ចំណុច​សាលា​ជប៉ុន ស្ថិត​ក្នុងភូមិ​ដូង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ប៉ុន្តែ​មិនឃើញ​ក្រុម​ចោរ​ដែល​លួច​ដឹក​មក​នោះ​ទេ ។ នៅ​ពេល​ឃើញ​ដាន​រ៉ឺ​ម៉ក​ម៉ូតូ​មានការ​សង្ស័យ​ក៏​តាមដាន​មក​ស្រាប់តែ​ឃើញ​ចូល​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ក្បាល​ត្រាច​ក៏​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់ ពាក់ព័ន្ធ​ក្នុង​ករណី​ចោរកម្ម​នេះ ។

លោក​វរសេនីយ៍ឯក​ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ម្នាក់​ឈ្មោះ​ស្រេង វ៉ែន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដួង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ និង​ម្នាក់​ទៀត​ឈ្មោះ​ទាំ លោះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​រលាំង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ។

រហូតដល់ការ​ឈាន​ទៅ​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្ដែង និង​តាម​ដីកា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ផង​ដែរ ។

ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ