ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរក្រសួង​ចាត់វិធានការ​ពង្រឹង​ការ​គ្រប់គ្រង​គេហទំព័រ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគម​ន៍ បាន​ចេញ​ប្រកាស​អន្តរក្រសួង ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ និង​ទើបតែ​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគម​ន៍ បាន​ចេញ​ប្រកាស​អន្តរក្រសួង ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ និង​ទើបតែ​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មិ​ថុ​ុ​នា គឺជា​ប្រកាស​ស្តី​ពី​ការ​គ្រប់គ្រង​គេហទំព័រ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ឬ​ហ្វេ​ស​ប៊ុ​ក ដែល​ដំណើរការ​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ។ ការ​ពង្រឹង​នេះ ត្រូវ​បាន​ប្រកាស​ផង​ដែរ​ពី​ការ​តម្រូវ​ដ៏​ចាំបាច់​និង​សំណូមពរ​ដោយ​ក្រសួងព័ត៌មាន ។
ប្រកាស​នេះ គឺ​មាន​គោលបំណង​គ្រប់គ្រង​ការផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ​សំឡេង រូបភាព វី​ដេ​អូ និង​/​ឬ​ទម្រង់​ផ្សេង​ៗ​ទៀត តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គមដែល​ដំណើរការ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត (Internet)​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេលអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់ក្រសួង​ព័ត៌មាន និង​ច្បាប់​ស្តី​របប​សារព័ត៌មាន ។  ប្រកាស មាន​គោលដៅ​ប្រឆាំងទប់ស្កាត់​រាល់ការ​ផ្សព្វផ្សាយ ឬ​ការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន​ឬ​សារ​ជា​អក្សរ សំឡេង រូបភាព និង​/​ឬ​ទម្រង់​ផ្សេង​ៗ​ទៀត ដែល​មាន​ចេតនា​បង្ក​ជា​ចលាចល​បណ្តាល​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិ
សុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ ការ​រើសអើង និង​វប្បធម៌​ប្រពៃណី​ជាតិ ។

ប្រកាស​នេះ មាន​វិសាលភាព​អនុវត្ត​ទៅ​លើការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​រាល់​បណ្តាញ
ទំនាក់ទំនង​សង្គម ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ដើម្បី​ធានា​ការ​អនុវត្ត​ប្រកាស​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ក្រសួង​ព័ត៌មាន ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ត្រូវ​ចាត់តាំង​អង្គភាព​ជំនាញ​ជា​សេនាធិការ ដើម្បី​ងាយស្រួល​ក្នុង​កិច្ចសហការ​ធ្វើការ​តាមដាន សិក្សាស្រាវជ្រាវ ស្វែងរក ការ​ធ្វើ​អាជីវកម្ម និង​ការផ្សព្វផ្សាយ​ល្មើសច្បាប់​តាម​គេហទំព័រ និង​បណ្តាញទំនាក់ទំនង​សង្គម ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។ អង្គភាព​ជំនាញ​ដែល​មាន​កាតព្វកិច្ច​អនុវត្ត​ប្រកាស​នេះ មាន​ដូច​ខាងក្រោម ៖
-​ក្រសួង​ព័ត៌មាន ប្រតិបត្តិការ​ដោយ​អគ្គ​នាយក​ដ្ឋា​ន​ព័ត៌មាន​និង​សោត​ទស្សន៍
-​ក្រសួងមហាផ្ទៃ ប្រតិបត្តិការ​ដោយ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ
-​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ប្រ​តិប​ត្តិ​ការ​ដោយ​និយ័ត​ករ​ទូ​ូ​រ​គមនាគមន៍​កម្ពុជា ។

ប្រកាស​ដដែល​បន្ត​ថា ស្ថាប័ន អង្គភាព​ជំនា​ញ​នីមួយ​ៗ ត្រូវ​បំពេញ​កាតព្វកិច្ច​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន និង​ត្រូវ​សហការ​គ្នា និង​/​ឬ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ចាត់វិធានការ​ប្រឆាំង ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វី​ដេ​អូ និង​/​ឬ​ទម្រង់​ផ្សេង​ៗ​ទៀត​ដែល​មាន​ចេតនា​បង្ក​ភាព​ចលាចល អាច​បណ្តាល​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ ការ​រើសអើង និង​វប្បធម៌​ប្រពៃណី​ជាតិ ។
ស្ថាប័ន អង្គភាព​ជំនាញ​នីមួយ​ៗ ត្រូវ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​សាមី ដើម្បីអនុវត្ត​សកម្មភាព​ការងារ​របស់​ខ្លួន និង​រាយការណ៍ជូន​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​សាមី អំពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ជា​ប្រចាំ ។ក្រសួង​ព័ត៌មាន​ត្រូវ​ធានា​នូវ ៖

ក​-​គ្រប់គ្រង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ជា​អាទិ៍​៖ រាល់​ខ្លឹមសារ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាព វី​ដេ​អូ និង​/​ឬ​ទម្រង់​ផ្សេង​ៗ​ទៀត តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ដំណើរការ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត (Internet) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។
ខ​-​ចាត់វិធានការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អេ​ឡិច​ត្រូ​និក ដែល​មានច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ព័ត៌មាន ដែល​ធ្វើការ​ផ្សព្វផ្សាយ​ល្មើសច្បាប់ ។

គ​-​ផ្តល់​ព័ត៌មាន​ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចាត់វិធានការ​បិទ​គេហទំព័រ និង​/
ឬ​Page​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បើក​អាជីវកម្ម​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់ និង​/​ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ចេតនា ដើម្បី​បង្ក​ជា​ចលាចល​ក្នុង​សង្គម​ធ្វើ​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សា​ធារណៈ ការ​រើសអើង និង​វប្បធម៌​ប្រពៃណី​ជាតិ ។
ឃ​-​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ដែល​ល្មើសច្បាប់ ។
ង​-​ផ្តល់​ព័ត៌មាន​ជូន​ក្រសួងមហាផ្ទៃ​នូវ​អា​សយដ្ឋា​ន គេ​ទំព័រ និង​គណនី បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងឡាយ​ណា​ដែល​ធ្វើការ​ផ្សព្វផ្សាយ​ល្មើសច្បាប់ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។  ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​ត្រូវ​ធានា​នូវ ៖
ក​-​ចាត់វិធានការ​តឹង​រឹ​ុ​ង​ចំពោះ​ក្រុមហ៊ុន​ផ្តល់សេវា​អុ​ី​ន​ធើ​រ​ណេ​ត​ទាំងអស់ ដែល​កំពុង​ដំណើរ
ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។
ខ​-​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អុ​ី​ន​ធើ​រ​ណេ​តទាំងអស់ ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មានកម្ម​វិធី​សុ​ហ្វ​វែ​រ និង​បំពាក់​ឧបករណ៍​គ្រប់គ្រង​អុ​ី​ន​ធើ​រ​ណេ​តដើម្បី​ងាយស្រួល​ក្នុង​ការ​ច្រោះ​(Fitter) ឬ​ធ្វើការ​រាំង​ខ្ទប់​(Block) ចំពោះ​គេហទំព័រ គណនី (Account) ឬ​ទំព័រ​(Page) របស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​ធ្វើ​អាជីវកម្ម និង​/​ឬ​ធ្វើការ​ផ្សព្វផ្សាយ​ល្មើសច្បាប់ ។

គ​-​សហការ​ជាមួយ​ក្រសួង​ព​ព័ត៌មាន ឬ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​/​ឬ​ស្នើ​សុំ​កិច្ចសហការ​ពី​ក្រសួង ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ​ដទៃ​ទៀត រាំងខ្ទប់​(Block) ឬ​បិទ​គេហទំព័រ និង​/​ឬ​ទំព័រ​(Page) បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើ​អាជីវកម្ម​ខុសច្បាប់ និង​/​ឬ​ធ្វើការ​ផ្សព្វផ្សាយ​ល្មើសច្បាប់ ដែល​មាន​លក្ខណៈ​ញុះញង់ បំបែក
បំបាក់​សាមគ្គីភាព ការ​រើសអើង ចេតនា​បង្កចលាចល ដែល​អាច​បណ្តាល​ឱ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ផលប្រយោជន៍​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម ។​ល​។

ឃ​-​សហការ​ផ្តល់​ព័ត៌មាន​ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។
ក្រសួងមហាផ្ទៃ​ត្រូវ​ធានា​នូវ ៖
ក​-​ធ្វើការ​សិក្សា ស្រាវជ្រាវ ស្វែងរក​ប្រភព​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ធ្វើការ​ផ្សព្វផ្សាយ​ល្មើសច្បាប់ បង្កចលាចល​ក្នុង​សង្គម​អាច​បណ្តាល​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ​ជាតិ ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ សណ្តាប់ធ្នាប់​សាធារណៈ ការ​រើសអើង និង​វប្បធម៌​ប្រពៃណី​ជាតិ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។

ខ​-​សហការ​ផ្តល់​ព័ត៌មាន​ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ចំពោះ​ការ​ធ្វើ​អាជីវ
កម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​គេហទំព័រ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​គ្មាន​ច្បាប់​អនុញ្ញាត ។
គ​-​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ការ​ធ្វើ​អាជីវកម្ម​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត និង​/​ឬ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​សារ​ជា​អក្សរ សំឡេង រូបភាពវី​ដេ​អូ និង​/​ឬ​ទម្រង់​ផ្សេង​ៗ​ទៀត​ដែល​ល្មើសច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ