ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ​នៅ​ប្រឡាយ​ស្ទឹង​មាន​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១៥២​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​៥៦២​គ្រួសារ​រស់នៅ​អម​សងខាង​ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​ស្ម័គ្រចិត្ត​ចាប់ឆ្នោត​ទទួលយក​ដី​កម្មសិទ្ធិ​ហើយ ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាក់​ដី​បំពេញ​រួច​ក្នុង​ជំហាន​ទី​១​នេះ ។ ពិធី​ចាប់ឆ្នោត​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា​នេះ​ក្រោម​អធិបតីភាព​លោក ឃួ​ង…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១៥២​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន​៥៦២​គ្រួសារ​រស់នៅ​អម​សងខាង​ប្រឡាយ​ស្ទឹង​មាន​ជ័យ បាន​ស្ម័គ្រចិត្ត​ចាប់ឆ្នោត​ទទួលយក​ដី​កម្មសិទ្ធិ​ហើយ ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាក់​ដី​បំពេញ​រួច​ក្នុង​ជំហាន​ទី​១​នេះ ។ ពិធី​ចាប់ឆ្នោត​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា​នេះ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​បរិវេណ​វត្ត​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ​មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ។ លើ​គម្រោង​នេះ​យើង​បាន​បែងចែក​ជា​៤​តំណាក់កាល ដោយ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ហើយ​ក្នុង​តំណាក់កាល​ទី​១​នេះ ក្រុមការងារ​បាន​ស​ម្រុ​ច​ការងារ​របស់​ខ្លួន​បាន​៩៥​ភាគរយ​ហើយ ។

ក្រៅពី​ចាក់​បេតុង​ស៊ី​ផាយ​ហើយ​នោះ ការ​ចាក់​ដី​បំពេញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រុមការងារ​បាន​ចាក់​បំពេញ​បាន​មួយ​រយ​ហើយ​។ ចំណែក​ការ​កាយ​ភក់​ចេញពី​បាត​ប្រឡាយ​គឺ​យើង​អនុវត្ត​ការងារ​សម្រេច​បាន​១០០​ភាគរយ​ហើយ​ដែរ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ប្រឡាយ​ស្ទឹង​មាន​ជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​នេះ ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន​សុខ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផល​ប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំង​អស់នេះ​នឹង​ទទួល​បាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ។

ប្រឡាយ​ស្ទឹង​មាន​ជ័យ​នឹង​ត្រូវ​សាងសង់​ឡើង​ដោយ​បុក​បេតុង​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ​ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង​រៀបចំ​ត​បណ្តាញទឹក ភ្លើង​អគ្គី​ស​នី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។

ប្រឡាយ​ស្ទឹង​មាន​ជ័យ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​នាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹង​ទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹង​មាន​ជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្ចើម​២​ម៉ែត្រ​សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខ​ផ្ទះ​១​ម៉ែត្រ​កន្លះ និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ