ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែ​លុយ ចាប់កូន​ជម្រិត​ បើអត់​ឱ្យ​បញ្ជូន​ទៅ​​យួន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា បុរស​ម្នាក់​បាន​ចាប់ពង្រត់​កូនស្រី​អាយុ​១០​ឆ្នាំ ដែល​ជា​កូនចុង ​យក​ទៅ​បង្ខាំង​ទុក​រួច​គំរាម​ទារ​​លុយ​ពី​ម្ដាយ​នាង​ (​ប្រពន្ធចុង​)​ ចំនួន​២​លាន​រៀល ដែល​ជា​ថ្នូរ​មិន​បញ្ជូន​នាង​ទៅ​កាន់​ប្រទេស​យូ​ន ហើយ​ត្រូវ​ម្ដាយ​ក្មេង​ស្រី​ដាក់​ពាក្យបណ្ដឹង​ឱ្យ​កម្លាំង​អធិការ​នគរបាល​ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍ថា បុរស​ម្នាក់​បាន​ចាប់ពង្រត់​កូនស្រី​អាយុ​១០​ឆ្នាំ ដែល​ជា​កូនចុង ​យក​ទៅ​បង្ខាំង​ទុក​រួច​គំរាម​ទារ​​លុយ​ពី​ម្ដាយ​នាង​ (​ប្រពន្ធចុង​)​ ចំនួន​២​លាន​រៀល ដែល​ជា​ថ្នូរ​មិន​បញ្ជូន​នាង​ទៅ​កាន់​ប្រទេស​យូ​ន ហើយ​ត្រូវ​ម្ដាយ​ក្មេង​ស្រី​ដាក់​ពាក្យបណ្ដឹង​ឱ្យ​កម្លាំង​អធិការ​នគរបាល​ស្រុក​កំ​រៀង ជួយ​អន្តរា​គម​ន៍ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ​មិថុនា ក្រោយ​ពី​គាត់​ទ​ទូល​បាន​សារគំរាម​​នេះ ​ពី​ប្ដី​ក្រោយ​ដ៏​គំ​រក់​នោះ​។​

​បើ​តាម​ព័ត៌មាន​បឋម​ ដែល​សមត្ថកិច្ច​ទ​ទូល​បាន​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ ​គឺ​អ្នកស្រី អ៊ុ​ច តូច អាយុ​៣១​ឆ្នាំ បាន​ប្ដឹង​សមត្ថកិច្ច​ថា ប្ដី​ក្រោយ​របស់​គាត់​ឈ្មោះ​វិ​ន តិច អាយុ​៣៧​ឆ្នាំ បាន​ចាប់ពង្រត់​កូនស្រី​គាត់ ​ដែល​ជា​កូន​ប្ដី​មុន ​ឈ្មោះ​ចាន់ សុភា អាយុ​១០​ឆ្នាំ កាលពី​ថ្ងៃ​ទី​០៣ ​មិថុនា ដែល​កើតឡើង​នៅ​ក្នុង​ផ្សារ​ឡែ​ម ក្នុង​ទឹកដី​ប្រទេស​ថៃ ទល់មុខ​ច្រក​ទ្វា​អន្តរជាតិ​ «​ដូង​» ​ស្រុក​កំ​រៀង​ ។

គាត់​បាន​ប្រាប់​ថា ក្រោយ​ពី​ពង្រត់​កូនស្រី​គាត់​ទៅ​បាត់​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​មិថុនា ប្ដី​ចុង​គំរក់​នេះ ​បាន​ទូរស័ព្ទ​មក​គំរាម​​ទារ​​ប្រាក់​ពី​គាត់​ចំនួន​២​លាន​រៀល តែបើ​គាត់​មិន​ឱ្យទេ​ គេ​(​ប្ដី​)​នឹង​បញ្ជូន​កូន​ស្រី​គាត់​ទៅ​ប្រទេស​វៀតណាម​ ។ ដូច្នេះ​ហើយ ​ទើប​គាត់​ប្រ​ញាប់​​ទៅ​ប្ដឹង​សមត្ថកិច្ច ឱ្យ​​ជួយ​អន្តរា​គម​ន៏​តែ​ម្ដង​ទៅ​ ។​

​សូម​បញ្ជាក់​ថា បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នេះ មានស្រុក​កំណើត​នៅ ភូមិ​ព្រែក​ស្ពាន ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ ​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។ ក្មេង​ស្រី​រង​គ្រោះជា​កូន​របស់​អ្នកស្រី​អ៊ុ​ច តូច ជាមួយ​ប្ដី​ដើម តែ​ត្រូវ​ប្ដី​ចុង​ឈ្មោះ​
វិ​ន តិច នេះ​ចាប់ពង្រត់​យក​ទៅ​បង្ខាំង​ទុក​ដើម្បី​គំរាមទា​រ​ប្រាក់ ​។​

​ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​កោះសន្តិភាព​ ទើប​ទ​ទួល​​បាន​មុន​នេះ​បន្តិច ​ពី​លោក​ឧត្តមសេនីយ៍
ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ទ​ទូល​បាន​បណ្ដឹង​នេះ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ភ្លាម​ៗ ឱ្យកម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត​ រហូត​ឈាន​ដល់​ការ​កំណត់​បាន​នូវ​មុខសញ្ញា​នេះ ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​ស្នងការ​ខេត្តបាត់ដំបង ធ្វើ​ការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានហើយ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៦​ មិថុនា នេះ ខណ​:​ជន​នេះ​កំពុង​សំងំ​​លាក់ខ្លួន នៅ​ខេត្តសៀមរាប ដោយ​មាន​កិច្ចសហ​ការ​​ពី​កម្លាំង​ស្នងការ​ខេត្ត​នេះ​ផង​ដែ​រ ។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័យ និង​បាន​រំដោះ​ក្មេង​ស្រី​រង​គ្រោះ​យក​មក​វិញ​ហើយ​ ។ ពេល​នេះ ​កម្លាំង​ជំនាញ​កំពុង​នាំ​ខ្លួន​ឪពុកចុង​តិរច្ឆាន​រូប​នេះ​ មក​កាន់​ស្នងការ​ខេត្តបាត់ដំបង ដើម្បី​កសាង​សំណុំ ។

អត្ថបទសរសេរ ដោយ