ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​នៅ​ស្រុក​បាកាន និង​ស្រុក​ក្រគរ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​៥​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​មកនេះ​នៅ​ស្រុក​បាកាន និង​ស្រុក​ក្រគរ​។…

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញា​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​៥​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ កន្លង​មកនេះ​នៅ​ស្រុក​បាកាន និង​ស្រុក​ក្រគរ​។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ទាំង​២​នាក់​បាន​ឃាត់ខ្លួន​នៅ​ភូមិ​ក្ដី​ស្នួល ឃុំ​ត្រពាំង​ជង ​ស្រុក​បាកាន រួម​មាន ម្នាក់​ឈ្មោះ គង់ ភារ​ម្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សយ ម៉ុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។ ក្នុង​ការ​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២​នាក់ សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​បាន​ចំនួន​២​កញ្ចប់​តូច ។

ដោយឡែក មុខសញ្ញា​ចំនួន​៣​នាក់​ទៀត​បាន​ឃាត់ខ្លួន​នៅ​ចំណុច​ព្រៃ​អ្នកតា​ក្របៅ ស្ថិត​ក្នុងភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ រួម​មាន ១-​ឈ្មោះ ជឹ​ម ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២-​ឈ្មោះ រស់ សុខ​ដេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ និង​៣- ឈ្មោះ ទិ​ត្យ វិទូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ​។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​ធំ និង​៧​កញ្ចប់​តូច ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ទាំង​៥​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​បាន​បំពេញ​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រៀង​ៗ​ខ្លួន បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ចាត់​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ