ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! លេច​មុខ​គូស្នេហ៍​តារា​ចម្រៀង អ៊ីណូ ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ​ លោក​អ៊ីណូ បាន​បង្ហាញមុខ​គូស្នេហ៍​របស់​​ខ្លួន​ជា​សាធារណៈ ក្នុង​ពេល​អាជីព​សិល្បៈ​កំពុង​លូតលាស់​ទៅ​មុខ ។ ទោះជា​យ៉ាង​ណា​ក្តី​គម្រោង​រៀប​ការ​នៅ​មិន​ទាន់​ច្បាស់​ទេ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង ​ លោក​អ៊ីណូ បាន​បង្ហាញមុខ​គូស្នេហ៍​របស់​​ខ្លួន​ជា​សាធារណៈ ក្នុង​ពេល​អាជីព​សិល្បៈ​កំពុង​លូតលាស់​ទៅ​មុខ ។ ទោះជា​យ៉ាង​ណា​ក្តី​គម្រោង​រៀប​ការ​នៅ​មិន​ទាន់​ច្បាស់​ទេ ។

លោក​អ៊ីណូ បាន​ទម្លាយ​រូបថត​គូស្នេហ៍​តាម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មហា​ជន ស្រប​ពេល​ដែល​កេរ្តិ៍ឈ្មោះ​របស់​លោក​កំពុង​មាន​សន្ទុះ​កើនឡើង ។

ជា​ការ​កត់សម្គាល់​ជាមួយ​រូបថត​គូស្នេហ៍​មួយ​សន្លឹក​លោក​អ៊ី​ណូ ក៏​បាន​ភ្ជាប់​ជាមួយ​សារ​ដ៏​មាន​អត្ថន័យ​ថា «Ratanak Socheata (​ឈ្មោះ​គូស្នេហ៍​របស់​លោក​) ដល់​ពេល​ហើយ មាន​​អ្វី​ត្រូវ​ខ្មាស​សម្រាប់​ការ​បង្ហាញ​ស្ត្រី​ម្នាក់​ដែល​ថ្លៃថ្នូរ ជា​ពិសេស​សមជា​ស្ត្រី​ម្នាក់​នៅ​ក្នុង​​ជីវិត យើង​មាន​គម្រោង​ថែទាំ​គ្នា​អស់​មួយ​ជីវិត ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​អាច​មើលថែ​ខ្ញុំ​ពេល​ចាស់​ទៅ​អស់​មួយ​ជីវិត​ដូច​គ្នា មិន​ចង់បាន​ឡើយ​អ្វី​ដែល​ជា​ភាព​អស្ចារ្យ​ទេ ចង់បាន​តែ​មួយ​មុខ​គឺ​ការ​គោរព​តម្លៃ​គ្នា ស្រឡាញ់​គ្នា​ដោយ​ភាព​ស្មោះត្រង់ ជា​ពិសេស​​​ផ្តល់​តម្លៃ​ឲ្យ​គ្រួសារ​គ្នា​ទៅ​វិញ​ទៅ​មក ក្រ​មាន​មិន​សំខាន់​សម្រាប់​ខ្ញុំ (​អ្នកគ្រូ​ពេទ្យ ដ៏​អាក្រក់រ​បស់បង ) »​។

បន្ថែម​ពី​ការ​បញ្ជាក់​តាម​សារ​នោះ​មក លោក អុ​ី​ណូ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា រូប​លោក និង​គូស្នេហ៍​បាន​ស្គាល់គ្នា​ជិត​២​ឆ្នាំ​ហើយ ។ នាង​បាន​​បញ្ចប់​ថ្នាក់​បរិញាបត្រ​រង​ផ្នែក​ពេទ្យឆ្មប ដែល​បច្ចុប្បន្ន​នាង​កំពុង​បន្ត​បញ្ចប់​បរិញ្ញា​បត្រ​បន្ថែម​ទៀត ។ សព្វថ្ងៃ​នាង​ក៏​កំពុង​តែ​បម្រើ​ការងារ​នៅ​មន្ទី​ពេទ្យ​ធំ​នា​ខេត្តបាត់​ដំបង។ ការ​ដែល​លោក​បាន​ដាក់ចិត្ត​ស្រឡាញ់​លើនារី​ម្នាក់​នេះ​គឺ​ដោយសារ​នាង​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ហើយ​ស្លូតបូត ថ្លៃថ្នូរ មិនមែន​ជា​មនុស្ស​ស៊ី​វិ​ល័យ ជា​ពិសេស​គឺ​ចរិតល្អ​តែ​ម្តង ។

បើ​តាម​លោក​អ៊ីណូ បើ​ទោះបីជា​លោក​បាន​លាតត្រដាង​គូស្នេហ៍​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​​លោក​នៅ​មិន​ទាន់​ច្បាស់​ពី​ពេលវេលា​ណាមួយ​ដឹក​ដៃ​គ្នា​ចូល​រោងការ​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា «​បញ្ហា​ខាងលើ​នេះ​គឺ​ត្រូវ​រង់ចាំ បើសិន​ខ្ញុំ​សម្ភាសន៍​ចុងខែ​កញ្ញា​នេះ ដើម្បី​ទៅ​សម្តែង​នៅ​USA​ជាប់ ពេល​មក​វិញ​ទើប​អាច​នឹង​គិត​ពី​រឿង​នេះ​បាន​ហើយ​ឆ្នាំ​នេះ​ខ្ញុំ​ក៏​មានការ​ងារ​ច្រើន​ច្រើន​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ