ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​សោកស្តាយ​នឹង​ការ​ដាក់​ពាក្យបណ្តឹង​របស់ EU

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​សោកស្តាយ​នឹង​ការ​សម្រេចចិត្ត​របស់​សហ​ភាព​អឺរ៉ុប (EU) ដែល​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទាក់ទង​នឹង​បញ្ហា​កម្មសិទ្ធិបញ្ញា ខណៈ​ប្រទេស​ចិន​បាន​ជាប់​ក្នុង​ជម្លោះ​ស្រ​ដៀង​គ្នា​នេះ​ជាមួយ​សហរដ្ឋអាមេរិក ។ EU…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​សោកស្តាយ​នឹង​ការ​សម្រេចចិត្ត​របស់​សហ​ភាព​អឺរ៉ុប (EU) ដែល​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទាក់ទង​នឹង​បញ្ហា​កម្មសិទ្ធិបញ្ញា ខណៈ​ប្រទេស​ចិន​បាន​ជាប់​ក្នុង​ជម្លោះ​ស្រ​ដៀង​គ្នា​នេះ​ជាមួយ​សហរដ្ឋអាមេរិក ។

EU បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់ WTO កាលពី​ថ្ងៃ​ទី​១ ខែមិថុនា កន្លង​មក ដោយ​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា ទាមទារ​ឲ្យ​ក្រុមហ៊ុន​បរទេស​ផ្ទេរ​បច្ចេកវិទ្យា​របស់​ពួក​គេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ដើម្បី​អាច​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​នេះ​បាន ។

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​កាលពី​ល្ងាច​​ថ្ងៃអាទិត្យ​ថា ៖« ប្រទេស​ចិន​សោកស្តាយ​ដែល EU ដាក់​ពាក្យបណ្តឹង​នេះ ហើយ​ចិន​នឹង​ដោះស្រាយ​ដោយ​យោង​ទៅ​តាម​ដំណើរការ​ដោះស្រាយ​ជម្លោះ​របស់ WTO » ។

សេចក្តីថ្លែងការណ៍​បន្ត​ថា ៖« រដ្ឋាភិបាល​ចិន​តែងតែ​ផ្តល់​សារសំខាន់​ដល់​ការ​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា ។ ចិន​បាន​អនុម័ត​វិធានការ​ជា​ច្រើន ដើម្បី​ការពារ​សិទ្ធិ​តាម​ច្បាប់ និង​អត្​ថប្រយោជន៍​របស់​បុគ្គល​ក្នុងស្រុក និង​បរទេស​ដែល​មាន​សិទ្ធិ​កម្មសិទ្ធិបញ្ញា » ។

វិនិយោគិន​បរទេស​ត្រូវ​តែ​បង្កើត​ក្រុមហ៊ុន​រួម​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ប្រកប​អាជីវ​កម្ម​ក្នុង​ទីផ្សារ​ដ៏​ធំ​របស់​ប្រទេស​ចិន ដែល​ភាគច្រើន​ក្រុមហ៊ុន​បរទេស​ត្រូវ​ចែករំលែក​នូវ​បច្ចេកវិទ្យា និង​ចំណេះដឹង​រវាង​គ្នា និង​គ្នា ។

ការ​ចោទប្រកាន់​របស់​សហរដ្ឋអាមេរិក​ថា ប្រទេស​ចិន​បាន​លួច​រឿង​សម្ងាត់​ក្រុមហ៊ុន​នោះ ក៏​ជា​ចំណុច​សំខាន់​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​លើ​ពិភពលោក​ផង​ដែរ ។ សហរដ្ឋអាមេរិក និង​ប្រទេស​ចិន បាន​ចរចា​គ្នា​ជា​ច្រើន​លើក​ដើម្បី​ចៀសវាង​ពី​សង្គ្រាម​ពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ