ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជំរុញ​ប្រទេស G7 ងាក​ចេញពី​ធ្យូងថ្ម

5 ឆ្នាំ មុន

ទីក្រុង​អូ​ស្លូ ៖ កាលពី​ថ្ងៃ​ចន្ទ វិនិយោគិន​ធំ​ៗ​បាន​ស្នើ​ដល់​អ្នកដឹកនាំ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ធំ​ៗ​ទាំង​៧ ឬ Group of Seven (G7) ឲ្យ​ងាក​ចេញពី​ការ​ប្រើប្រាស់​ធ្យូងថ្ម​សម្រាប់​ផលិត​ថាមពល…

ទីក្រុង​អូ​ស្លូ ៖ កាលពី​ថ្ងៃ​ចន្ទ វិនិយោគិន​ធំ​ៗ​បាន​ស្នើ​ដល់​អ្នកដឹកនាំ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ធំ​ៗ​ទាំង​៧ ឬ Group of Seven (G7) ឲ្យ​ងាក​ចេញពី​ការ​ប្រើប្រាស់​ធ្យូងថ្ម​សម្រាប់​ផលិត​ថាមពល ដើម្បី​កាត់​បន្ថយ​បម្រែបម្រួល​បរិយាកាស បើ​ទោះជា​ក្រុង​វ៉ា​ស៊ី​ន​តោន សហ​រដ្ឋអាមេរិក​បាន​បដិសេធ​យ៉ាង​ខ្លាំង​ក្តី ។

ពួក​គេ​និយាយ​ថា ផែនការ​របស់​រដ្ឋាភិបាល​លើ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​នៅ​ទន់ខ្សោយ​ណាស់ ដើម្បី​ដាក់​កម្រិត​លើ​ការ​ប្រែប្រួល​បរិយាកាស នៅ​ពេល​អ្នកដឹកនាំ​ទាំងនេះ​បាន​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​នៅ​ទី​ក្រុងប៉ារីស កាលពី​ឆ្នាំ​២០១៥ ។
លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​កាលពី​ឆ្នាំ​មុន​ថា លោក​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ។

ក្រុម​វិនិយោគិន​ចំនួន​២៨៨​រូប​បាន​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​មុន​កិច្ចប្រជុំ G7 នៅ​ប្រទេស​កា​ណា​ដា ចាប់ពី​ថ្ងៃ​ទី​៨-៩ ខែមិថុនា ថា ៖« ការ​ងាក​ទៅ​កាន់​ថាមពលបៃតង​បាន​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត» ។

ដើម្បី​កាត់​បន្ថយ​បម្រែបម្រួល​បរិយាកាស វិនិយោគិន​ទាំងនេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ងាក​​ចេញពី​ការ​ប្រើប្រាស់​ថាមពល​ធ្យូងថ្ម​ទូ​ទាំង​ពិភពលោក ដោយ​ដាក់​កាលបរិច្ឆេទ​កំណត់​បញ្ឈប់​ការ​ឧបត្ថម្ភ​ធន និង​បង្កើន​តម្លៃ​កាបូន ។

ពួក​គេ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ផែនការ​ជាតិ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ​២០២០ និង​ធានា​ថា ក្រុមហ៊ុន​អាច​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​បរិយាកាស​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ ។

តាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​បង្ហាញ​ថា វិនិយោគិន​ទាំងនេះ​សរសេរ​ថា បណ្តា​ប្រទេស និង​ក្រុមហ៊ុន​ណា​ដែល​បាន​អនុម័ត​កិច្ចព្រមព្រៀង Paris climate ពួក​គេ​នឹង​មើល​ឃើញ​មាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ព្រមទាំង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ