ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងតក់ស្លុតខ្លាំងរហូតដល់ថ្នាក់មិនហ៊ានជិះម៉ូតូទៅផ្ទះវិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវតី​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ពី​ទារ​លុយ​គេ​ត្រូវ​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​មិន​បាន​សម្រេច​បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​រង​របួសស្រាល ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​ទំនើប​ម៉ា​ក្រូ ប្រមាណ​៣០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ យុវតី​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ពី​ទារ​លុយ​គេ​ត្រូវ​ចោរ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​មិន​បាន​សម្រេច​បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​រង​របួសស្រាល ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាងត្បូង​ផ្សារ​ទំនើប​ម៉ា​ក្រូ ប្រមាណ​៣០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​១០០៣ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​មានឈ្មោះ ស.រ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ជាមួយ​មីង ស្នាក់​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​បងស្រី​របស់​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FS-8689 ដែល​ទើបតែ​ជិះ​ចេញ​មក​ពី​ទារ​លុយ​គេ​នៅ​ម្តុំ​ផ្សា​របឹង​ឈូក​ហើយ​បំណង​ជិះ​ត្រលប់​ទៅ​ផ្ទះ​វិញ​ដែល​នៅ​ក្បែរ​នឹង​កន្លែង​កើតហេតុ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០០៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

លុះ​ជិះ​មក​ដល់​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​ពីក្រោយ​រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​ដែល​ស្ពាយ​ដាក់​ចំហៀង​ខ្លួនបណ្តាល​អោយ​ដាច់​ខ្សែ​កាបូប​ឆក់​មិន​បាន​សម្រេច ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួសស្រាល​ទាំង​ពីរ​នាក់ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​បាន​បន្ថែម​ល្បឿន​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នោះ​បង្ក​អោយ​ជន​រង​គ្រោះភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​មិន​ហ៊ាន​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ត្រឹមតែ​ជិះ​ជូន​ជន​រង​គ្រោះ​ត្រលប់​ទៅ​ផ្ទះ​ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ភិនភាគ​របស់​ជនសង្ស័យ​អ្វី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ