ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ឆ្លាត​ចេះ​បត់បែន​ទៅ​តាម​កាលៈទេសៈ

5 ឆ្នាំ មុន

មនុស្ស​ឆ្លាត​ជា​អ្នកចេះ​ធ្វើ​ចរិយា​បត់បែន​ទៅ​តាម​កាលៈទេសៈ​ដូច​ពាក្យ​បាលី​ថា «​កាល​ញ្ញុ​តា​» ភាព​ជា​អ្នក​ស្គាល់​កាល​វេលា​ដែល​គួរ និង​មិន​គួរ​ប្រកប​កិច្ចការ​នោះ​ៗ​ ហើយបត់បែនទង្វើទៅតាមតថភាពជាក់ស្តែង ។ គុណធម៌​នេះ​ជា​បច្ច័យ​នាំ​ឱ្យ​ការ​ប្រព្រឹត្ត​ធ្វើ​ការងារ​អ្វី​ៗ​បាន​ទទួលផល​បរិបូណ៌​ព្រោះ​កិច្ចការ​ទាំងពួង​ច្រើន​ជាប់ជំពាក់​ទៅ​ដោយពេល​វេលា បើ​ធ្វើ​យឺតយូរ​ពេក​បង្ក​ទៅ​ជា​ទោស​ក៏​មាន ឬ​ធ្វើ​លឿន​រហ័ស​ពេក​ក្លាយទៅជា​ទោស​ក៏​មាន ។…

មនុស្ស​ឆ្លាត​ជា​អ្នកចេះ​ធ្វើ​ចរិយា​បត់បែន​ទៅ​តាម​កាលៈទេសៈ​ដូច​ពាក្យ​បាលី​ថា «​កាល​ញ្ញុ​តា​» ភាព​ជា​អ្នក​ស្គាល់​កាល​វេលា​ដែល​គួរ និង​មិន​គួរ​ប្រកប​កិច្ចការ​នោះ​ៗ​ ហើយបត់បែនទង្វើទៅតាមតថភាពជាក់ស្តែង ។

គុណធម៌​នេះ​ជា​បច្ច័យ​នាំ​ឱ្យ​ការ​ប្រព្រឹត្ត​ធ្វើ​ការងារ​អ្វី​ៗ​បាន​ទទួលផល​បរិបូណ៌​ព្រោះ​កិច្ចការ​ទាំងពួង​ច្រើន​ជាប់ជំពាក់​ទៅ​ដោយពេល​វេលា បើ​ធ្វើ​យឺតយូរ​ពេក​បង្ក​ទៅ​ជា​ទោស​ក៏​មាន ឬ​ធ្វើ​លឿន​រហ័ស​ពេក​ក្លាយទៅជា​ទោស​ក៏​មាន ។ ដូច្នេះ​គប្បី​លៃលក​ចាត់ចែង​កិច្ចការ​ដែល​ត្រូវធ្វើ​ឱ្យ​ត្រឹមត្រូវ​សម​ល្មម​តាម​កាល​វេលា ទើបនឹង​ទទួល​អំណោយ​គុណប្រយោជន៍​ដ៏​បរិបូណ៌ និង​បាន​នាម​ថា ជា​អ្នក​ឆ្លាត​ក្នុង​កិច្ចការ​ទាំងពួង ។ អ្នក​ឆ្លាត​រមែង​រួច​ចាក​ទុក្ខទោស សម​ដូច​ពុទ្ធភាសិត​មួយ​ឃ្លា​នៅ​ក្នុង​គម្ពីរ​មង្គលសូត្រ​ត្រាស់​ថា កាលេ​ន ធម្ម​ស្សវ​នំ ឯ​ត​ម្មង្គល​មុត្ត​មំ បុគ្គល​បាន​ស្តាប់ធម៌​តាម​កាល​ជា​មង្គល​ដ៏​ឧត្តម ។

កាល​នៃ​ការ​ស្តាប់ធម៌​មាន​៤​យា​៉​ង​គឺ កាលដែល​បុគ្គល​គួរ​សម្តែងធម៌​ហៅ​ថា កាលេ​ន ធម្មទេសនា​១ កាលដែល​បុគ្គល​គួរ​ស្តាប់ធម៌​ទេសនា​ហៅ​ថា កាលេ​ន ធម្ម​ស្សវ​នំ​១ កាលដែល​បុគ្គល​គួរ​សាកសួរ​ធម៌​ឬ​សន្ទនា​ធម៌​គ្នា​ហៅ​ថា កាលេ​ន ធម្មសាកច្ឆា​១ និង​កាលដែល​បុគ្គល​គួរ​ពិចារណា​ធម៌​ហៅ​ថា កាលេ​ន វិបស្សនា​១ រួម​ជា​៤ ។

ក្នុង​ទី​នេះ​សូម​លើកយក​ចំណុច​ត្រង់​ពាក្យ​ថា ស្តាប់ធម៌​តាម​កាលដែល​បុគ្គល​គួរ​ស្តាប់ធម៌​មក​បង្ហាញ ។ ពេលវេលា​ដែល​គួរ​ស្តាប់​សំដៅយក​កាល​នៃ​ឧបោសថសីល​ក្នុង​១​ខែ​មាន​៦​ដង តាម​ជើង​គម្ពីរ​ប្រាប់​ថា គី​ថ្ងៃ​៨​កើត ៨​រោច ១៤​កើត ១៤​រោច ១៥​កើត ១៥​រោច រួម​ជា​៦​ថ្ងៃ ។ បើ​តាម​អដ្ឋកថា​បញ្ជាក់​ថា ក្នុង​១​ខែ​មាន​រហូត​ដល់​ទៅ​៨​ដង​ឯណោះ គឺ​ថ្ងៃ​៥​កើត ៥​រោច ៨​កើត ៨​រោច ១៤​កើត ១៤​រោច ឬ​១៣​រោច​បើ​ខែ​ខ្វះ និង​១៥​កើត ១៥​រោច (​រួម​ជា​៨​ថ្ងៃ​) ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ឧបាសក​ឧបាសិកា​ដែល​ភាគច្រើន​បំផុត​បាន​ប្រតិបត្តិ​ចំពោះ​ថ្ងៃសីល​បាន​តែ​៤​ដង​ប៉ុណ្ណោះ ក្នុង​១​ខែ​គឺ​ថ្ងៃ​៨​កើត ៨​រោច ១៥​កើត និង​១៥​រោច រីឯ​ថ្ងៃសីល​ក្រៅពី​នេះ​មាន​អ្នក​ប្រតិបត្តិ​តិចតួច​ណាស់ ស្រប​ទៅ​តាម​កាលៈទេសៈ ។