ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ពី​រថយន្ត​របួសធ្ងន់ ហើយ​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ធ្លាក់​ពី​រថយន្ត ខណៈ​ជិះ​ទៅ​ធ្វើការ​សំណង់​ក្នុង​ខេត្ត​ឈុ​ន​បុរី​ប្រទេស​ថៃ​។ សព​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ធ្លាក់​ពី​រថយន្ត ខណៈ​ជិះ​ទៅ​ធ្វើការ​សំណង់​ក្នុង​ខេត្ត​ឈុ​ន​បុរី​ប្រទេស​ថៃ​។ សព​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ មិថុនា ២០១៨​។ ជន​រង​គ្រោះ​ឈ្មោះ គង់ ចេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សាច់ញាតិ​សព​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​រថយន្ត​ដឹក​កម្មករ​ខណៈ​គាត់​ជិះ​ខាងក្រោយ​គេ ហើយ​ពេល​រថយន្ត​បើក​ដល់​ចំណុច​ផ្លូវ​កោង​ក៏​ធ្លាក់​របួសធ្ងន់​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៤​ម្សិលមិញ​។ ជន​រង​គ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រោះ​ពេល​ធ្លាក់​ពី​រថយន្ត​បោក​ក្បាល​នឹង​ផ្លូវ​របួសធ្ងន់​។ សព​ត្រូវ​បាន រថយន្ត​របស់​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ជួយ​ដឹក​បញ្ជូន​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ