ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​គោ​យន្ត​ត្រឡប់​មក​ផ្ទះ បុក​ដើម​ត្នោត​បណ្តាល​ឲ្យ​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​គាត់​បាន​បើក​គោ​យន្ត​កន្ត្រៃ ត្រឡប់​មក​ពី​បូមទឹក មិន​បាន​ប្រយ័ត្ន ត្រូវ​គោ​យន្ត​បុក​ដើម​ត្នោត ហើយ​ដៃ​គោ​យន្ត​ក៏​បុក​ចំ​ចន្លោះ​ក្លៀក របស់​គាត់​គាប​ជាប់​ដើម​ត្នោត​តែ​ម្តង​ទៅ​។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ព្រឹក…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​គាត់​បាន​បើក​គោ​យន្ត​កន្ត្រៃ ត្រឡប់​មក​ពី​បូមទឹក មិន​បាន​ប្រយ័ត្ន ត្រូវ​គោ​យន្ត​បុក​ដើម​ត្នោត ហើយ​ដៃ​គោ​យន្ត​ក៏​បុក​ចំ​ចន្លោះ​ក្លៀក របស់​គាត់​គាប​ជាប់​ដើម​ត្នោត​តែ​ម្តង​ទៅ​។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ព្រឹក ថ្ងៃ​អង្គារ ៧​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ មិថុនា ២០១៨ វេលា​ម៉ោង ០៨ និង​១០​នាទី​យប់ នៅ​ចំណុច​វាលស្រែ​ខាងកើត​ភូមិ​ចម្ការ​គួ​យ​កើត ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ចម្ងាយ ១.៥០០​ម៉ែត្រ ពី​ផ្ទះ​របស់​ជន​រង​គ្រោះ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សុ​ន សុភា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ចម្ការ​គួ​យ​កើត ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​គោ​យន្ត​កន្ត្រៃ​ដឹក​ម៉ាស៊ីនបូមទឹក ចេញពីផ្ទះ យក​ទៅ​បូមទឹក​នៅ​ស្រែ ពេល​ដឹក​ម៉ាស៊ីន​ទៅ​ដល់ទី​តាំង​ហើ គាត់​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​។

លុះ​នៅ​ពេល​ធ្វើ ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​មិន​ប្រយ័ត្ន គោ​យន្ត​ក៏​បាន​បុក​ដើម​ត្នោត ធ្វើ​ឲ្យ​ដៃ​គោ​យន្ត​បុក​ចំ​ចន្លោះ​ក្លៀក ខាងស្ដាំ​ជាប់​នឹង​ដើម​ត្នោត​ផុត​ជើង បណ្តាល​ឲ្យ​ស្លាប់​តែ​ម្ដង​។ ក្រោយ​ការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​សាកសព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់ ដោយសា​គោ​យន្ត​កន្ត្រៃ​គាប​ជាប់​នឹង​ដើម​ត្នោត​ពិតមែន​។ បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ