ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើ​ជាន់​ទី​៤​ស្លា.ប់ ម្ចាស់​ការដ្ឋាន​ដឹក​សព​ចេញ​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​ម្នាក់​បាន​ភ្លាត់ស្នៀត ធ្លាក់​ពីលើ​រន្ទា​ជាន់​ទី​៤ នៃ​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ដែល​កំពុង​ដំណើរការ​សាងសង់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​។ ខណៈនោះ​ម្ចាស់​ការដ្ឋាន និង​មេការ​សំណង់​នៅ​ការដ្ឋាន​ខាងលើ បាន​ព្យាយាម​លាក់បាំង​មិន​ឲ្យ សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​ម្នាក់​បាន​ភ្លាត់ស្នៀត ធ្លាក់​ពីលើ​រន្ទា​ជាន់​ទី​៤ នៃ​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ដែល​កំពុង​ដំណើរការ​សាងសង់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​។ ខណៈនោះ​ម្ចាស់​ការដ្ឋាន និង​មេការ​សំណង់​នៅ​ការដ្ឋាន​ខាងលើ បាន​ព្យាយាម​លាក់បាំង​មិន​ឲ្យ សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​ឡើយ​។ ក្រោយ​កើតហេតុ​ភ្លាម​ៗ រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ បាន​ទៅ​ដល់ ហើយ​ក្រុម​សង្គ្រោះ​បាន​ពិនិត្យ​មើល​ដឹង​ថា​ស្លាប់​តាំងពី​ពេល​ធ្លាក់​មក​ភ្លាម​ៗ​ម្ល៉េះ​។ ស្រាប់តែ​ម្ចាស់​ការដ្ឋាន​សំណង់ និង​មេការ​បាន​ដឹក​សព​ជន​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់ មិនដឹង​ថា​យក​ទៅ​ដល់​ណា នោះ​ទេ ដោយ​បាន​លាក់បាំង​នូវ​ការ​ស្លាប់​របស់​កម្មករ​ខាងលើ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បណ្ដោយ​ផ្លូវ​បេតុង​៣០​ម៉ែត្រ ខាងកើត​ផ្សារ​បុរី​សន្តិភាព​២ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​បោ​ធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​ខាងលើ​ឈ្មោះ ចិត្រ អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​ការដ្ឋាន សំណង់ផ្ទះ​ល្វែង​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​បាក់​ព្រី ឃុំ​បឹង​ដោរ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​ត្រូវ​បាន​មេការ​ប្រើ​ឲ្យ​ទៅ​ធ្វើការ​នៅ លើ​ជាន់​ទី​៤ ហើយ​ជិត​ដល់​ម៉ោង​សម្រាក​ទៅ​ហើយ​ស្រាប់តែ​ធ្លាក់​ពីលើ​ជាន់​ទី​៤​ចំ​គំនរ​ឈើ នៅ​ខាងក្រោម​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។ ដោយឡែក​សំណង់​មួយ​នេះ​គ្មាន​ស្លាក​យីហោ​នោះ​ទេ សាងសង់​កៀក​បំផុត​ទៅ​នឹង​ខ្សែ​កា​ប្លិ៍​ភ្លើង​ដែល​មាន​តង់​ស្យ៉ុ​ង​ខ្ពស់ ហើយ​អាជ្ញាធរ​ភូមិ​ដំណាក់​ត្រ​យឹ​ង បាន​និយាយ​ថា ម្ចាស់​ការដ្ឋាន​សំណង់​មួយ​នេះ​អាងខ្នង​ធំ​ធ្វើ​អ្វី​ៗ​មិន​ដែល​ប្រាប់​ឲ្យ​ដឹង​ឡើយ​។ សូ​ម្បី​តែ​មាន​កម្មករ​ធ្លាក់​ស្លាប់​បែប​នេះ​ក៏​ដឹក​សព​ចេញ​មិន​ប្រាប់​ឲ្យ​ដឹង​ដែរ​៕


https://youtu.be/zneY6nXkQio

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ