ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​បាយបត្តបូរ

5 ឆ្នាំ មុន

នៅ​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា បាយបត្តបូរ គឺជា​បាយ​ដែល​ទាយក​គេ​បម្រុង​ទុក​ថែម ក្រែង​ភិក្ខុសង្ឃ​ឆាន់​មិន​គ្រាន់ ឬ​ហៅ​ម្យ៉ាងទៀត​ថា បាយ​សម្រាប់​បំពេញ​ផល​ឱ្យ​ប្រេត គឺ​បាយ​ដែល​ទាយក​ប្រគេន​ភិក្ខុសង្ឃ…

នៅ​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា បាយបត្តបូរ គឺជា​បាយ​ដែល​ទាយក​គេ​បម្រុង​ទុក​ថែម ក្រែង​ភិក្ខុសង្ឃ​ឆាន់​មិន​គ្រាន់ ឬ​ហៅ​ម្យ៉ាងទៀត​ថា បាយ​សម្រាប់​បំពេញ​ផល​ឱ្យ​ប្រេត គឺ​បាយ​ដែល​ទាយក​ប្រគេន​ភិក្ខុសង្ឃ ហើយ​ឧទ្ទិស​ផល​ជូន​បុគ្គល​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក ។

ប៉ុន្តែ​សម្រាប់​បាយបត្តបូរ​ដែល​យើង​រៀបចំ​សព្វ​ថ្ងៃនេះ​ពុំ​មែន​ជា​បាយ​ទៀត​ទេ បាន​ក្លាយទៅជា​អង្ករ នំនែក ផ្លែ​ឈើ​សុទ្ធ​ៗ​សព្វ​មុខ សម្រាប់​បំពេញបន្ថែម​ឱ្យ​កាន់តែ​សម្បូណ៌​បែប លើ​ចង្ហាន់​របស់​ពុទ្ធបរិស័ទ​ហើយ​នាំ​យក​ទៅ​ប្រគេន​ព្រះសង្ឃ ។

តាម​ទស្សនៈ​របស់ខ្ញុំ​យល់​ថា បើ​ទោះជា​បាយបត្តបូរ​នោះ​ជា បាយ​បំពេញបន្ថែម​ក្តី ជា​អង្ករ ផ្លៃ​ឈើ ឬ​វត្ថុ​រួម​ផ្សំ​ដទៃ​ទៀត​ក្តី មិន​ខុស​ទេ សំខាន់​ឱ្យ​តែ​យើង​រក្សា​លំ​អាន​នេះ​ឱ្យ​បាន ព្រោះ​ជា​គ្រឿង​សម្រាប់​សម្គាល់​វប្បធម៌​មួយ​ជ្រុង​ឱ្យ​បច្ឆាជន​បាន​ស្គាល់ ។