ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! អូស​កណ្តាប់​ទៅ​ឆ្លូកស្រូវ តែ​អនិច្ចា​បែរជារ​ស្លា.ប់​ទៅ​វិញ​!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ចាកចោល​ក្រុម​គ្រួសារ បន្ទាប់​ពី​រូប​គាត់​បាន​អូស​កណ្តាប់​ទៅ​ឆ្លូកស្រូវ​ម្នាក់ឯង រួច​ក៏​រអិល​ជើង​ធ្លាក់​បៀ​ល ហើយ​ក៏​លង់ទឹក​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ចាកចោល​ក្រុម​គ្រួសារ បន្ទាប់​ពី​រូប​គាត់​បាន​អូស​កណ្តាប់​ទៅ​ឆ្លូកស្រូវ​ម្នាក់ឯង រួច​ក៏​រអិល​ជើង​ធ្លាក់​បៀ​ល ហើយ​ក៏​លង់ទឹក​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច វាលស្រែ​ខាងកើត​ភូមិ​ក្រូច ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តស្វាយរៀង ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ បោយ ខុ​ម ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បំភ្លឺ​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ដោយ​មក​អូស​កណ្តាប់ ដើម្បី​ទៅ​ឆ្លូក​នៅ​ស្រែ​តែ​ម្នាក់ឯង តែ​មិនដឹង​ថា ជន​រង​គ្រោះ​ដើរ​មិន​ប្រយ័ត្ន​ក៏​រអិល​ជើង​ចូល​ក្នុង​បៀរ​ជិត​នោះ​បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង​ទៅ ។

ក្រោយ​ពី​ការ​ពិនិត្យ​សព សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សព​ពិតជា​លង់ទឹក​ស្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សព​បាន​ប្រគល់​ជូន​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ