ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់ គាត់​ស្លា.ប់​ទាំង​បើកភ្នែក រហូតពេលនេះ​​រក​គ្រួសារ​មិន​ទាន់​ឃើញ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែរ​គេ​សង្ស័យ​ថា ជា​មនុស្ស​វិកល​ច​រិ​ក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធម៌​គួរ​ឱ្យ​សង្វេគ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែរ​គេ​សង្ស័យ​ថា ជា​មនុស្ស​វិកល​ច​រិ​ក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធម៌​គួរ​ឱ្យ​សង្វេគ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៥​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ខាងលិច​ផ្លូវ​ចូល​ចំការ​ឈូករ័ត្ន ក្នុងភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​​ប្រ​ហែ​៥៥​ឆ្នាំ និង​ត្រូវ​បាន​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​បើកភ្នែក មើល​ទៅ​គួរ​ពិតជា​អាណោចអាធម៌​គួរ​ឱ្យ​សង្វេគ​ណាស់ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​លើ​ខ្លួន​សព ហើយ​រក​ឃើញ​ថា ជន​រង​គ្រោះ គឺ​ស្លាប់​ដោយសារ​ខ្យល់គ ។

ក្រោយ​ពី​ពិនិត្យ​រួច​ត្រូវ​បាន​គណៈកម្មការ​ចម្រុះ បាន​យក​ទៅ​បញ្ចុះ​បណ្តោះអាសន្ន​នៅ​ទួល​អ្នកតា​ចាស់ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ