ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​ផ្ទាល់​ចង់​ស្រក់​ទឹកភ្នែក​បុរស​ចំណាស់​ហើយ​ពិការ​លើកដៃ​សំពះ​ទាំង​វេទនា​ខ្លួន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដេក​លើ​កន្ទេល​ក្រោក​ទៅ​ណា​មិន​រួច ព្រោះ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ក្រោយ​ដើរ​ដួល​សង្ស័យ​ជម្ងឺលើសឈាម​១០​ឆ្នាំ​មក​ហើយ បុរស​ពោះម៉ាយ​ម្នាក់​បាន​លើកដៃ​សំពះ​អំពាវ​នាវ​រក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​សម្រាប់​ដង្ហើម​ចុង​ក្រោយ ។ បុរស​ពិការ​​ខាងលើ​រស់នៅ​ក្នុង​ខ្ទម​ស័ង្កសី​ដែល​អ្នកស្រុក​ជួយ​សាងសង់​ឲ្យ​លើ​ដី​ចំណី​ផ្លូវ ប៉ុន្តែ​ដាច់​ស្រ​យ៉ា​ល​ពី​គេ​ហាក់ដូច​នៅ​កណ្តាល​ព្រៃ​សូ​ម្បី​តែ​ផ្លូវ​ចូល​ទៅ​ទីនោះ​ក៏​ពិបាកធ្វើ​ដំណើរ​ដែរ​គឺ​កាត់​ភក់ និង​ទឹក​ហើយ​គ្មាន​ភ្លើង​ប្រើប្រាស់​ទៀត​ផង…

ខេត្តបន្ទាយមានជ័យ ៖ ដេក​លើ​កន្ទេល​ក្រោក​ទៅ​ណា​មិន​រួច ព្រោះ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ក្រោយ​ដើរ​ដួល​សង្ស័យ​ជម្ងឺលើសឈាម​១០​ឆ្នាំ​មក​ហើយ បុរស​ពោះម៉ាយ​ម្នាក់​បាន​លើកដៃ​សំពះ​អំពាវ​នាវ​រក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​សម្រាប់​ដង្ហើម​ចុង​ក្រោយ ។ បុរស​ពិការ​​ខាងលើ​រស់នៅ​ក្នុង​ខ្ទម​ស័ង្កសី​ដែល​អ្នកស្រុក​ជួយ​សាងសង់​ឲ្យ​លើ​ដី​ចំណី​ផ្លូវ ប៉ុន្តែ​ដាច់​ស្រ​យ៉ា​ល​ពី​គេ​ហាក់ដូច​នៅ​កណ្តាល​ព្រៃ​សូ​ម្បី​តែ​ផ្លូវ​ចូល​ទៅ​ទីនោះ​ក៏​ពិបាកធ្វើ​ដំណើរ​ដែរ​គឺ​កាត់​ភក់ និង​ទឹក​ហើយ​គ្មាន​ភ្លើង​ប្រើប្រាស់​ទៀត​ផង ។

បុរស​ពិការ​រូប​នេះ​ឈ្មោះ ទុ​យ តឹ​ម អាយុ​៥៥​ឆ្នាំ ប្រពន្ធ​ស្លាប់​ចោល​ដោយសារ​កើត​ជម្ងឺ​តៀច​ទឹក​កាលពី​៦​ឆ្នាំ​មុន មានកូន​ប្រុស​៣​នាក់ កូនច្បង​ជាប់គុក​ដោយសា​ជាប់ចោទ​សេព​ថ្នាំ​ញៀន កូន​ទី​២​បែក​គ្រួសារ ប៉ុន្តែ​ក្រ​ស្ទើរ​រក​អង្ក​ដាំបាយ​គ្មាន រស់នៅ​ជាមួយ​សាច់ញាតិ​ខាង​ប្រពន្ធ និង​កូនប្រុស​ពៅ​វ័យ​២០​ឆ្នាំ ពុំ​មានការ​ងារ​ធ្វើ​រស់នៅ​មើលថែ​គាត់​រាល់ថ្ងៃ​មិន​បាន​រៀនសូត្រ​រហូត​មក ។

បុរស​រូប​នេះ​រៀបរាប់​ថា គាត់​ធ្លាក់ខ្លួន​ជា​ជន​ពិការ​១០​ឆ្នាំ​មក​ហើយដោយ​សា​ដើរ​ដួល​សង្ស័យ​ជម្ងឺ​លើសឈាម ។ គាត់​បន្ត​ថា​ការ​រស់នៅ​១០​ឆ្នាំ​កន្លង​មកនេះ​គឺ​អាស្រ័យ​លើ​អ្នកស្រុក​ហុច​បាយ​ម្ហូប​ឲ្យ​តែ​ប៉ុណ្ណោះ​លុះ​មួយ​រយៈ​ចុង​ក្រោយ​ដងផ្លូវ​ពិបាកធ្វើ​ដំណើរ​ព្រោះ​ទឹក​លិច​និ ង​មាន​ភក់​ផង​គាត់ និង​កូន​ត្រូវរ​ស់ទាំង​វេទនា​មាន​ពេល​ខ្លះ​ដេក​អត់បាយ​ក៏​មាន​ដែរ ព្រោះ​អ្នកស្រុក​មិន​បាន​យក​បាយ​ម្ហូប​ឲ្យ​ដូច​សព្វដង ។

អ្វី​ដែល​មើលទៅ​ស​ង្វែ​ក​មែនទែន​នោះ​បុរស​ពិការ​ពេល​បទ​ជើង​តូច​ធំ​នៅ​នឹង​កន្លែង​តាម​ប្រហោង​រនាប​ដាក់​ទៅ​ក្នុង​ប្រឡាយ​ទឹក​ពី​ខាងក្រោម​នោះ​តែ​ម្តង ព្រោះ​មិន​អាច​ក្រោក​ដើរទៅ​ណា​បាន ។ ងាក​ទៅ​ឆ្នាំង​ចាន និង​ចង្ក្រាន​បាយ​នៅ​ជាប់​ចុងជើង​បុរស​ពិការ ចំណែក​កូនប្រុស​ពៅ​ចេញ​ទៅរ​កបាច​ត្រី​ដើម្បី​យក​មក​ធ្វើ​ម្ហូប ។ បុរស​ខាងលើ​បាន​អំពាវនាវ​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​មេ​ត្ត​ជួយ​គ្រួសារ​គាត់​ផង​ដើម្បី​ជា​ដង្ហើម​ចុង​ក្រោយ​ព្រោះ​គ្មាន​សង្ឃឹម​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ