ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ទទួល និង​ដង្ហែ​អបអរសាទរ​ប្រតិភូ​កីឡា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ដស្វាយរៀង បាន​រៀបចំ​ពិធី​ទទួល និង​ដង្ហែរ​អបអរសាទរ​ប្រតិភូ​កីឡា គ្រូបង្វឹក កីឡាករ…

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ដស្វាយរៀង បាន​រៀបចំ​ពិធី​ទទួល និង​ដង្ហែរ​អបអរសាទរ​ប្រតិភូ​កីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី​ខេត្តស្វាយរៀង ដែល​ទើប​ត្រឡប់​ពី​ការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ។

    ពិធី​ទទួល និង​ដង្ហែ​នេះ ប្រព្រឹត្តិ​ទៅ​ចាប់ពី​ឃុំ​ក្រោលគោ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្តស្វាយរៀង​-​ព្រៃវែង រហូត​ដល់​ក្រុង​ស្វាយ​រៀង ដោយ​មានការ​ចូលរួម​ពី​លោក​ ហែម ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង តំណាង​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំង​មានការ​ចូលរួម​អបអរសាទរ ទទួល​ស្វាគមន៍​ឈរ​ជា​របង​អម​សងខាង​ផ្លូវ​ពី​និស្សិត​សាកលវិទ្យាល័យ​ស្វាយ​រៀង សិស្សានុសិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ជ្រំ, វិទ្យាល័យ​ហ៊ុន​សែន​ចេក, សាលា​បឋម​សិក្សា​ព្រះ​សីហ​នុ និង​សិស្សានុសិស្ស​វិទ្យាល័យ​ស្វាយ​រៀង​យ៉ាងច្រើន​កុះករ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ខែឧសភា និង​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៨ ខេត្តស្វាយរៀង​បាន​បញ្ជូន​កីឡា​ករ កីឡាការិនី​ទៅ​ចូលរួម​ប្រកួតកីឡា​ចំនួន​១២​ប្រភេទ​ ទទួល​បាន​មេដាយ​សរុប​២១​គ្រឿង ក្នុង​នោះ​មេដាយមាស ចំនួន​៣​គ្រឿង មេដាយ​ប្រាក់​ចំនួន​៨​គ្រឿង និង​មេដាយ​សំរឹទ្ធិ​ចំនួន​១០​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ