ខ្លឹមសារ​សំបុត្រ៖ លក់​ដី​ភូមិយក​លុយ​សង​គេ និងមិនបាច់​ធ្វើបុណ្យ​ឱ្យ​ខ្ញុំឡើយ


ខេត្តកំពង់ឆ្នាំង ៖ អ្នកគ្រូ​ម​តេ្ត​យ្យ​សាលា ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះបាយ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២ ​មិថុនា នៅ​ភូមិ​ស្រងាំ​ទេរ ឃុំ​ប្រ​ស្នឹ​ប ស្រុករលាប្អៀរ ។ សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​បង្រៀន​រូប​នេះ​ ឈ្មោះ ភួ​ន ភា អាយុ​៤៧​ឆ្នាំ មាន​ប្ដី​ឈ្មោះ​សឹង ប៉ា​ញ អាយ​៥៨ ឆ្នាំ ជា​គ្រូបង្រៀន​ដូច​គ្នា និង​មានកូន​២​នាក់​រស់នៅ​ក្នុងភូមិ-ឃុំ​ខាងលើ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ប្ដី​ប្រពន្ធ​ជា​គ្រូបង្រៀន​នេះ រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទេ គឺ​បាន​បែក​គ្នា​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដោយ​ប្ដី​ចេញពីផ្ទះ​ធំ​ទៅ​នៅផ្ទះ​តូច​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​គ្នា ចំណែក​ប្រពន្ធ​រស់នៅ​លើ​ផ្ទះ​ធំ​ជាមួយ​កូន​ៗ ។ នៅ​យប់​ថ្ងៃ​ទី​១ ខែមិថុនា ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះ​ទាស់សម្តី​គ្នា​ជា​ខ្លាំង ហើយ​ប្តី​ក៏​បាន​យក​កូន​មក​ដេក​នៅផ្ទះ​តូច​ជាមួយ​ខ្លួន លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​ប្រពន្ធ​ចងក​នៅ​នឹង​ផ្ទះបាយ​ស្លាប់​ទៅ​ហើយ​។

ភ្លាម​ៗ ប្តី​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​សមត្ថកិច្ច​បានធ្វើ​កោ​សល្យ​វិច័យ​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​ខ្លាច​មាន​អំពើ​ឃាតកម្ម​ណាមួយ​កើតឡើង ។ក្រោយ​ពី​ការ​ពិនិត្យ​សព​យ៉ាង​យកចិត្តទុកដាក់សមត្ថកិច្ច​សន្និដ្ឋាន​ថា ស្ត្រី​ជា​គ្រូបង្រៀន​រូប​នេះពិតជា​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន ។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​សំបុត្រមួយ​ច្បាប់ ដែល​ជា​បណ្ដាំ​របស់​ស្ត្រី​រង​គ្រោះ មាន​ខ្លឹមសារ​ប្តឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​ជួយ​ពិចារណា​និង​រក​យុត្តិធម៌ពី​ការ​ធ្វើបាប​របស់​ប្តី និង​មាន​ទាំង​ថត​សំឡេង​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ អំពី​ការ​ឈ្លោះ​ទាស់សម្តី​គ្នា កាលពី​យប់​ថ្ងៃ​ទី​១ ខែមិថុនា ទៀត​ផង ។ ខ្លឹមសារ​សំបុត្រ ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​បងស្រី​លក់​ផ្ទះ លក់​ដី​ភូមិ យក​លុយ​សង​គេ នឹង​មិនបាច់​ធ្វើបុណ្យ​ឲ្យ​ខ្លួន​ឡើយ ។

បើ​តាម​ការ​បញ្ជាក់​របស់​ប្តី​ឈ្មោះ សឹង ប៉ា​ញថា ប្រពន្ធ​គាត់​ជំពាក់​គេ​ច្រើន​ណាស់ ដោយសារ​រឿង​ចាញ់​ល្បែង ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី មនុស្ស​បាន​ស្លាប់​ទៅ​ហើយ មិនដឹង​ថា​គាត់​ពិតជា​ជំពាក់​គេ​ព្រោះ​រឿង​ល្បែង​ឬ​ក៏​យ៉ាងណា​នោះ​ទេ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ