ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​បណ្តាញ​សង្គម ​ប្រធានាធិបតី​​អោបថើប​ជញ្ជក់មាត់​នារី​ម្នាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ​៖ ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​៤​មិថុនា បាន​បង្កើត​រឿងអាស្រូវ​មួយទៀត​ជាមួយ​ឥរិយាបថ​ពុំគប្បី​របស់​លោក ពេល​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ នៅ​កូរ៉េ​ខាងត្បូង​។ ប្រមុខរដ្ឋ​វ័យ​ជាង​៧០​ឆ្នាំ​រូប​នេះ…

ប្រទេស​ហ្វ៊ី​លី​ពី​ន ​៖ ​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE កាលពី​ថ្ងៃ​ទី​៤​មិថុនា បាន​បង្កើត​រឿងអាស្រូវ​មួយទៀត​ជាមួយ​ឥរិយាបថ​ពុំគប្បី​របស់​លោក ពេល​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ នៅ​កូរ៉េ​ខាងត្បូង​។

ប្រមុខរដ្ឋ​វ័យ​ជាង​៧០​ឆ្នាំ​រូប​នេះ បាន​ចាប់​អោប​ថើប​នារី​ម្នាក់ ដោយ​ជញ្ជក់មាត់ នា​ឱកាស​នៃ​​អង្គ​មី​ទ្ទីង​មួយ​ជាមួយ​សហគមន៍ ហ្វ៊ី​លី​ពី​ន ​នៅ​កូរ៉េ​ខាងត្បូង​។​ ពេល​នោះ​ប្រធានា​ធិបតី​​រូប​នេះ ស្នើ​នារី​២​នាក់​ឲ្យ​ឡើង​មក​លើ​វេទិកា​ជួប​លោក ដើម្បី​ជូន​សៀវភៅ​មាន​ចំណង​ជើង​ថា ARIES RUFO AUTEL DES SECRETS  (សិច​នយោបាយ) និង​ទឹកប្រាក់​ក្នុង​​ព្រះ​វិហារ​កាតូលិក​ហ្វ៊ី​លី​ពី​ន​។​

យោង​តាម​កាសែត​ហ្វ៊ី​លី​ពី​ន PHILIPPINE STAR ថា លោក DUTERTE​ ពេល​នោះ​និយាយ​​ថា អ្នក​នាង​ត្រូវ​ផ្ដល់​ឲ្យ​ខ្ញុំ​វិញ​ជាមួយ​ការ​ថើប​មួយ​។​ តើ​អ្នក​នាង​ត្រៀមខ្លួន​​អោប​ខ្ញុំ​ដែរ​ទេ? ​ហើយ​លោក​ DUTERTE ក៏​បាន​អោប​ថើប​ថ្ពាល់​នារី​ទី១ បន្ទាប់​មក​អោប​ថើប​​​នារី​​ទី​២ ​ដោយ​ជញ្ជក់មាត់ ហើយ​សួរ​នាង​ថា តើ​នាង​នៅ​លីវ​ទេ​ឬ? ​នាង​មិន​បាន​លែងលះ​គ្នា​ទេឬ? ​ពេល​ដឹង​ថា​ នាង​រៀប​ការ​រួច​ហើយ​ និង​មានកូន​២​នាក់ លោក​បន្ត​ថា ​នាង​អាច​និយាយ​​ប្រាប់​គេ​ថា ​នោះ​ជា​ការ​កុហក​មួយ​បាន​ទេ?

តាមរយៈ​វី​ដេ​អូ​មួយ​បង្ហាញ​ថា នារី​ទាំង​២​នាក់​ហាក់​សប្បាយ ដែល​បាន​ជួប​អោប​ប្រធានា​ធិបតី​ផ្ទាល់​បែប​នេះ​៕

វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Rappler

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ