ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង្វះ​លំនៅ​ឋាន​ជាង​១,១​លាន​ខ្នង​ផ្ទះ​ថ្មី​បន្ថែម​ទើប​បំពេញតម្រូវការ​កំណើន​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​២០៣០

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​ជាង​១,១​លាន​ខ្នង​ផ្ទះ​ថ្មី​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០៣០ ទើប​អាច​បំពេញ​តាម​តម្រូវការ​ជាមួយនឹង​កំណើន​ប្រជាពលរដ្ឋ និង​កើន​ដល់​១៨​លាន​នាក់ ដល់​ឆ្នាំ​២០៣០ ។ ក្នុង​ជំនួប​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​ជាង​១,១​លាន​ខ្នង​ផ្ទះ​ថ្មី​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០៣០ ទើប​អាច​បំពេញ​តាម​តម្រូវការ​ជាមួយនឹង​កំណើន​ប្រជាពលរដ្ឋ និង​កើន​ដល់​១៨​លាន​នាក់ ដល់​ឆ្នាំ​២០៣០ ។

ក្នុង​ជំនួប​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​លោក ឡៅ ទិព្វ​សីហា​អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​សំណង់ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​តម្រូវការ​ចាំបាច់​លំនៅ​ឋាន​ជាង​១,១​លាន​ខ្នង​ផ្ទះ​ថ្មី​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២០៣០ ទើប​អាច​តម្រូវ​តាម​សេចក្តី​ត្រូវការ​បានជា​មួយ​កំណើន​ប្រជាពលរដ្ឋ​នឹង​កើន​ដល់​១៨​លាន​នាក់ ។ លោក​បន្ត​ថា ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​មាន​តម្រូវការ​៨០​ម៉ឺន​ខ្នង​ផ្ទះ​បន្ថែម​ទៀត បើ​គិត​ជា​មធ្យម​មាន​តម្រូវការ​៥​ម៉ឺន​ខ្នង​ផ្ទះ​ក្នុង​មួយ​ឆ្នាំ ដូចនេះ​ក្នុង​មួយ​ឆ្នាំ​ៗ គឺ​វិស័យ​ឯកជន​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បាន និង​កំពង់​ខិតខំ​ធ្វើការ​វិនិយោគ​លើ​វិស័យ​លំនៅ​ដ្ឋា​ន​នេះ ដើម្បី​ផ្គត់ផ្គង់​លើ​ការ​ស្នាក់​នៅ កន្លែងធ្វើការ និង​ការ​ពង្រីក​ទីក្រុង​ផង​ដែរ ។

លោក ឡៅ ទិព្វ​សីហា​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៧​នេះ​នៅ​ទូ​ទាំង​ប្រទេស​មាន​បុរី​លំនៅ​ឋាន​ចំនួន​១៨៨​ទីតាំង ចំណែក​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៧ មាន​ចំនួន​៩៩៦​អគារ ទាំង​អគារ​ស្នាក់​នៅ​រួម​ទាំង​អគារ​លំនៅ​ឋាន មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នេះ គឺជា​ការ​ផ្លាស់​ប្តូរ​មុខមាត់ ជា​ពិសេស​រាជធានី​ភ្នំពេញ​ឲ្យ​មាន​លក្ខណ​ទំនើប ។ លោក​បន្ត​ថា វិស័យ​សំណង់​នៅ​តែ​ជា​វិស័យ​មួយ​ក្នុង​ការ​ជុំរុញ​សេដ្ឋកិច្ចជាតិ ហើយ​ការ​វិនិយោគ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា គឺ​មាន​ច្រើន​វិស័យ ប៉ុន្តែ​វិស័យ​ដែល​យើង​មើលឃើញ និង​កត់សម្គាល់​ជាងគេ គឺ​វិស័យ​កាត់ដេរ ឧស្សាហ៍កម្ម ទេសចរ​កសិកម្ម និង​វិស័យ​សំណង់ និង​អចលនទ្រព្យ ។

នៅ​កម្ពុជា​មាន​គម្រោង​សាងសង់​ជា​ច្រើន បន្ទាប់​ពី​ប្រទេស​ទទួល​បាន​នូវ​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ​សង្គម និង​មានការ​អភិវឌ្ឍ គឺ​ចាប់ផ្តើម​ខ្លាំង​ពី​ឆ្នាំ​២០០៥ មានការ​វិនិយោគ​លើ​វិស័យ​សំណង់​ខ្លាំង​តែ​ម្តង ហើយ​ការ​វិនិយោគ​នេះ​មានការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ។ លោក​ឡៅ ទិព្វ​សីហា​បាន​ឲ្យ​ដឹង​ទៀត​ថា ភាគច្រើន​នៃ​កំណើន​វិស័យ​សំណង់ គឺ​បណ្តាល​មក​ពី​មាន​សំណង់​អគារ​ធំ​ៗ ពិសេស​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារ​ទំនើប​ធំ​ៗ អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​លើ ទីក្រុង​រណប បុរី​លំនៅ​ដ្ឋា​ន រោងចក្រ​ផលិត​គ្រឿង​អេ​ឡេច​ត្រូ​និ​ច រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង រោងចក្រ​កិនស្រូវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ។

ដោយសារ​តែ​វិស័យ​សំណង់​មាន​ពាក់​ព​ន្ធ័​ជាមួយនឹង​ក្រុមហ៊ុន​សាងសង់​ក៏​ដូច​ជា ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែរ រហូត​មក​ដល់​ពេល​នេះ យើង​នៅ​មាន​ក្រុមហ៊ុន​ដែល​នៅ​មាន​សុពលភាព​ចំនួន​១.០៤៨​ក្រុមហ៊ុន ។ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ទទួលខុសត្រូវ​ការងារ​រៀបចំ​ប្លង់​សាងសង់​មាន​ចំនួន​៤២​ក្រុមហ៊ុន ឯ​ក្រុមហ៊ុន​ទទួល​បន្ទុក​លើ​ការងារ​សាងសង់​តែ​ម្តង មាន​ចំនួន​១.០០៦​ក្រុមហ៊ុន ។ ទន្ទឹម​នេះ​ក្រសួង​ក៏​បាន​រៀបចំ​ឲ្យ​មាន​ចុះបញ្ជី​ឲ្យ​មាន​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់ ដែល​មាន​សុពលភាព​ចំនួន​១៤០​នាក់​បន្ថែម​ទៀត ក្នុង​នោះ​ស្ថាបត្យករ​ចំនួន​៩៨​នាក់ និង​វិស្វករ​ចំនួន​៤២​នាក់ ដែល​មាន​សិទ្ធិ​ស៊ី​ញ៉េ​លើ​ប្លង់ បុគ្គល​ដែល​មាន​សិទ្ធិ​ស្នើ​សុំ​ការ​សាងសង់​ទាល់តែ​មាន​រូបវន្តបុគ្គល ឬ​អាជ្ញា​បណ្ណ​ទើប​អាច​ឲ្យ​ស៊ី​ញ៉េ​បាន ដើម្បី​ឲ្យ​មានការ​ទទួលខុសត្រូវ​លើ​ការងារ​សិក្សា​លើ​គម្រោង​ប្លង់​ពិត​ប្រក​ដ ត្រូវ​ធានា​គុណភាព សោ​ភ័​ណ្ឌ​ភាព​ឲ្យ​អ្នកទិញ​មានការ​ជឿជាក់​ទៅ​លើ​គម្រោង​នីមួយ​ៗ ។

គួរ​រំលឹក​ថា ក្នុង​រយៈពេល​៥​ឆ្នាំ ឬ​មួយ​អាណត្តិ​ទី​៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី​នា​ពេល​កន្លង​មកនេះ​បាន​ធ្វើ​ឲ្យ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​សំណង់​មានការ​កើនឡើង​ចំនួន​១១.៩៥៩​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​២០.៩៧៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ