ប្រទះឃើញកាកសំណល់ប្លាស្ទិកនាំចូលពីបរទេស
ទីក្រុងបាងកក ៖ អនុស្នងការនគរបាលជាតិ លោក Wirachai Songmetta បាននិយាយថា បន្ទាប់ពីប្រទះឃើញកុងតឺន័រនាំចូលកាកសំណល់ចំនួន៥៨តោនពីកំពង់ផែ Laem Chabang…
ទីក្រុងបាងកក ៖ អនុស្នងការនគរបាលជាតិ លោក Wirachai Songmetta បាននិយាយថា បន្ទាប់ពីប្រទះឃើញកុងតឺន័រនាំចូលកាកសំណល់ចំនួន៥៨តោនពីកំពង់ផែ Laem Chabang…
ទីក្រុងបាងកក ៖ អនុស្នងការនគរបាលជាតិ លោក Wirachai Songmetta បាននិយាយថា បន្ទាប់ពីប្រទះឃើញកុងតឺន័រនាំចូលកាកសំណល់ចំនួន៥៨តោនពីកំពង់ផែ Laem Chabang កាលពីថ្ងៃពុធមុនថា ប្រទេសថៃបាននាំចូលកាកសំណល់ពីប្រទេសចំនួន៣៥។
លោកឲ្យដឹងថា កាលពីដើមសប្តាហ៍មុន អាជ្ញាធរថៃបានប្រទះឃើញកាកសំណល់គ្រឿងអេឡិចត្រូនិកក្នុងរោងចក្រជាច្រើននៅជិតកំពង់ផែនេះ ។
លោក Wirachai ឲ្យដឹងថា យើងបានប្រទះឃើញកាកសំណល់ប្លាស្ទិកនាំចូលទាំងនេះមានគុណភាពទាប និងមិនអាចប្រើវាជាថ្មីឡើងវិញបានទេ ។ លោកថា ៖« ការប្រទះឃើញនេះបង្ហាញថា ប្រទេសថៃបានក្លាយជាទីលានទទួលកាកសំណល់ពីពិភពលោក។ រដ្ឋាភិបាលត្រូវតែខិតខំបញ្ឈប់ក្រុមហ៊ុន ដែលនាំចូលកាកសំណល់ពីបរទេសដោយខុសច្បាប់ » ។
ក្នុងចំណោមប្រទេសទាំង៣៥ ដែលបានបញ្ជូនកាកសំណល់ទាំងនេះមកកាន់ប្រទេសថៃ រួមមាន ហុងកុង, សហរដ្ឋអាមេរិក, អង់គ្លេស, កាណាដា, អូស្ត្រាលី, អាល្លឺម៉ង់, កូរ៉េ, ហូឡង់, ជប៉ុន, ម៉ាឡេស៊ី, ចិន, នីហ្សេរីយ៉ា, អ៊ីរ៉ង់, អេស្ប៉ាញ, វៀតណាម, តួកគី, បារាំង, ប៉ាគីស្ថាន និងសហព័ន្ធអារ៉ាប់រួម ។
ក្នុងពេលចុះឆែកឆេរ ប៉ូលិសមិនបានប្រទះឃើញម៉ាស៊ីនកែច្នៃប្លាស្ទិកសាជាថ្មីឡើយ បើទោះជាមានការអះអាងថា ប្លាស្ទិកទាំងនេះសម្រាប់យកមកកែច្នៃឡើងវិញក្តី ។
នាយកដ្ឋានកិច្ចការឧស្សាហកម្មបានត្រួតពិនិត្យកាកសំណល់ប្លាស្ទិកទាំងនេះ និងប្រទះឃើញថា ការនាំចូលប្លាស្ទិកនេះ គឺខុសនឹងប័ណ្ណអនុញ្ញាតរបស់ក្រសួងឧស្សាហកម្មថៃ ដែលក្រសួងអនុញ្ញាតឲ្យរោងចក្រក្នុងស្រុកអាចនាំចូលតែកាកសំណល់ប្លាស្ទិកដែលមានគុណភាពល្អ និងអាចកែច្នៃជាថ្មីប៉ុណ្ណោះ ។
បទល្មើសនាំចូលកាកសំណល់នេះ អាចនឹងជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់ផងដែរ ៕
ចែករំលែកព័តមាននេះ