ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​​​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ OPEC និង​ប្រទេស​ដទៃ

5 ឆ្នាំ មុន

ទីក្រុង​រី​យ៉ា​ដ ៖ ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​កូ​វ៉ែត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋមន្ត្រី​ប្រេង​របស់ OPEC និង​ប្រទេស​មិនមែន​សមាជិក បាន​សង្កត់ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​សកល ដែល​នឹង​ផុតកំណត់​នៅ​ចុងឆ្នាំ​២០១៨​នេះ។ អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង…

ទីក្រុង​រី​យ៉ា​ដ ៖ ភ្នាក់ងារ​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​កូ​វ៉ែត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋមន្ត្រី​ប្រេង​របស់ OPEC និង​ប្រទេស​មិនមែន​សមាជិក បាន​សង្កត់ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​សកល ដែល​នឹង​ផុតកំណត់​នៅ​ចុងឆ្នាំ​២០១៨​នេះ។

អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត បាន​ព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​១,៨​លាន​ធុង​ក្នុង​១​ថ្ងៃ ចាប់ពី​ខែមករា ឆ្នាំ​២០១៧ តទៅ ។ ជា​លទ្ធផល ចំនួន​ប្រេង​ក្នុង​ស្តុក​បាន​ធ្លាក់​ចុះ ខណៈ​តម្លៃ​កើនឡើង ។

រដ្ឋមន្ត្រី OPEC មក​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​, អេ​មី​រ៉ាត​អា​រ៉ាប់​រួម​, កូ​វ៉ែត​, អាល់​ហ្សេ​រី និង​ប្រទេស​មិនមែន​សមាជិក​ដូច​ជា អូ​ម៉​ង់ បាន​ជួប​គ្នា​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក នៅ​ប្រទេស​កូ​វ៉ែត ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​គណៈកម្មាធិការ​ថ្នាក់​រដ្ឋមន្ត្រី ដែល​តាមដាន​ការ​អនុម័ត​កិច្ចព្រមព្រៀង ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​នេះ រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​លើ​តម្រូវ​ការ​រក្សា​កិច្ច​សហប្រតិបត្តិការ និង​បន្ត​ខិតខំ​ប្រឹងប្រែង​ពី​ប្រទេស​ចូលរួម ។ ពួក​គេ​បាន​ស្នើ​ឲ្យ​រក្សា​ការ​ចាប់​ដៃគូ​បច្ចុប្បន្ន បន្ត​សម្រប​នឹង​ការ​ផ្លាស់​ប្តូរ​ទីផ្សារ ដើម្បី​អត្ថ​ប្រយោជន៍​​របស់​អតិថិជន និង​អ្នក​ផលិត ខណៈ​លើកតម្កើង​ការ​លូតលាស់​របស់​សេដ្ឋ​កិច្ច​ពិភពលោក ។

រដ្ឋមន្ត្រី​ទាំងនេះ​ក៏​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ទីផ្សារ​រឹង​មាំ ដែល​ជំរុញ​ដល់​ការ​វិនិយោគ​ក្នុង​​វិស័យ​ថាមពល ដើម្បី​ធានា​ថា ការ​ផ្គត់ផ្គង់​ប្រេង​ក្នុង​ពិភពលោក​ដោយ​មាន​លំនឹង អាច​​នឹង​កើត​មាន​ឡើង​ក្នុង​រយៈពេល​សមរម្យ ស្រប​នឹង​តម្រូវការ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ដែល​បង្ក​ពី​ការ​អន់​ថយ​ផ្នែក​មួយ​ចំនួន​ក្នុង​ពិភពលោក ។

កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​មក​ជាង​៨០​ដុល្លារ​ក្នុង​១​ធុង និង​ជួយ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ប្រេង​លើសលប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ