ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លេឆ្លា​បាត់​ខ្លួន​តាំងពី​ល្ងាច ស្រាប់តែ​ឃើញ​ពេល​ព្រឹក​ឡើង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​រួច​ក៏​ចុះ​ទៅ​ងូតទឹក​ក្នុង​ទន្លេ ស្រាប់តែ​បាត់​មិនឃើញ​ឡើង​មក​វិញ រហូត​ស្អែក​ឡើង​ឃើញ​សព​អណ្តែត ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ។…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​រួច​ក៏​ចុះ​ទៅ​ងូតទឹក​ក្នុង​ទន្លេ ស្រាប់តែ​បាត់​មិនឃើញ​ឡើង​មក​វិញ រហូត​ស្អែក​ឡើង​ឃើញ​សព​អណ្តែត ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​នៅ​មូលដ្ឋាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ប្រជាពលរដ្ឋ​ឈ្មោះ ឃុ​ត ខន មក​រាយការណ៍​ថា ពួក​គាត់​បាន​ប្រទះ​ឃើញ​សព​របស់​ឈ្មោះ យ៉ា ហា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គរ​អង្គ ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ ខេត្តព្រៃវែង បាន​អណ្តែត​ឡើង ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង រួច​បាន​ចុះ​ងូតទឹក​ទន្លេ ហើយ​បាន​បាត់​ខ្លួន​តាំងពី​ល្ងាច​ថ្ងៃ​ទី​២ ខែមិថុនា រហូត​ដល់​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ទើប​រក​ឃើញ​សព​អណ្ដែត​ទឹក​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ