ខេត្តកំពង់ចាម ៖ ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះ មន្ត្រីជំនាញបានបង្រៀនពីបច្ចេកទេសក្នុងការដាំដុះមានដូចជា ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកកងមាស និងស្រុកចំការលើសម្រាប់ផ្តត់ផ្គង់ទីផ្សារនានាក្នុងខេត្ត ។ ជាមួយនោះក៏ដើម្បីទប់ស្កាត់ការនាំចូលបន្លែពីខាងក្រៅដែលមានសារធាតុគីមីប៉ះពាល់សុខភាព ។
កសិករឈ្មោះ ម៉ៅ ធន អាយុ៥៦ឆ្នាំ នៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ មិថុនា ថាសម្រាប់ដំណាំដាំដុះនៅលើផ្ទៃដីប្រមាណជា២ហិកតាកន្លងមកធ្លាប់បានដាំពោត និងចេក ព្រមទាំងបន្លែផ្សេងទៀតសម្រាប់ប្រមូលផលយកទៅលក់នៅលើទីផ្សារដោះស្រាយជីវភាពគ្រួសារជាមួយនោះការប្រើជីគីមីដែលនាំឲ្យប៉ះពាល់សុខភាព ។
កសិករនេះបន្តថា ទើបតែកន្លងទៅថ្មីៗនេះមានមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានចុះមកបង្រៀនពីបច្ចេកទេសដល់ភូមិឋានរបស់គាត់តែម្តងក្នុងនោះមានប្រជាកសិករចូលរួមជាង១០នាក់ដោយបានប្រើពេល១ខែ ។ ក្រោយពីបានចងចាំនូវទ្រីស្តីហើយនោះមន្ត្រីជំនាញបានចុះទៅបង្ហាញដល់ចំការតែម្តងដោយបានធ្វើថ្នាលរហូតដល់ទៅ១៣ថ្នាល ហើយប្រើជីកំប៉ុស្ត៏ធម្មជាតិដែលផ្សំឡើងពីអង្កាម លាមកគោ និងលាយកំបោរសដើម្បីសម្លាប់មេរោគ យកមកដាក់តាមថ្នាល់នីមួយៗហើយគាត់បានចាប់ផ្តើមប្រមូលផលជាបណ្តើរ ក្នុងពេលដែលបេះម្តងៗបានជាង២០គីឡូក្រាម ។
១គីឡូក្រាមលក់បានតំលៃ ២៥០០រៀលទោះបីផលដែលបានមកប៉ុន្មានក៏មិនសល់ដែរ ដោយមានអតិថិជនអ្នកលក់នៅក្រុងកំពង់ចាមមកកម្មង់ទិញបន្តបន្ទាប់ដែលមានចំនួនកាន់តែច្រើនឡើងៗទិន្នផលដែលបានមកមិនអាចផ្តត់ផ្គង់គ្រប់នោះទេមានអ្នកខ្លះពេលដែលកម្មង់មិនបានថែមទាំងខឹងមកលើរូបលោកថែមទៀតផង ។
ការដាំបន្លែសុវត្ថិភាពនេះប្រយោជន៏ ដើម្បីទប់ស្កាត់ការនាំបន្លែចេញមកពីខាងក្រៅប្រទេសត្រសក់របស់លោក ពេលដែលអ្នកមកទិញយកទៅធ្វើម្ហូបពិសារនោះ ដោយធានាបាននាំមកនូវសុខភាពល្អ សូម្បីតែអ្នកលក់ដូរនៅក្នុងភូមិរបស់លោកក៏ងាកមកទិញបន្លែនេះដែរ ។
នៅឆ្នាំខាងមុខ២០១៩គ្រោះនឹងពង្រីកឲ្យបានធំជាងនេះ២ទៅ៣ដងព្រោះថា តម្រូវការទីផ្សារមានទំហំកាន់តែធំដោយងាយស្រួលលក់ សង្ឃឹមថាជីវភាពរបស់គាត់នឹងកាន់តែប្រសើរឡើង លោកថាប្រជាកសិករដែលចូលរួមរៀនសូត្រពីបច្ចេកទេសនោះ គឺមានតែរូបលោកម្នាក់ទេ ដែលបានដាំដុះមុនគេហើយក៏ជាកសិករគំរូរដែរ ៕
ចែករំលែកព័តមាននេះ