ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចេញ​សេចក្ដី​ប្រកាស​ពី​ការពិគ្រោះ​ជាមួយ​អា​មេ​រិ​ក

5 ឆ្នាំ មុន

ប្រទេស​ចិន​ ៖ ​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ភាគី​ចិន​និយាយ​ថា គណៈប្រតិភូ​ចិន​​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​លោក LIU HE និង​គណៈប្រតិភូ​អា​មេ​រិ​ក​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម លោក​ WILBUR ROSS…

ប្រទេស​ចិន​ ៖ ​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ភាគី​ចិន​និយាយ​ថា គណៈប្រតិភូ​ចិន​​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​លោក LIU HE និង​គណៈប្រតិភូ​អា​មេ​រិ​ក​ដឹកនាំ​ដោយ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម លោក​ WILBUR ROSS បាន​រៀបចំ​ការ​ពិភាក្សា​គ្នា​ខាង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម ពី​ថ្ងៃ​ទី​២​ ទៅ​ទី​៣​ មិថុនា​ នៅ​ក្រុង​ប៉េ​កាំ​ង​។

សេចក្ដី​ប្រកាស​និយាយ​ថា ដើម្បី​អនុវត្ត​កុង​សង់​ស៊ុ​ស​ដែល​សម្រេច​បាន​នៅ​ក្រុង​វ៉ា​ស៊ិន​តោន ភាគី​ទាំង​២​បាន​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ ទាក់ទិន​នឹង​វិស័យ​ផ្សេង​ៗ ក្នុង​នោះ​មាន​​កសិកម្ម​ និង​ថាមពល ហើយ​ទទួល​បានការ​រីក​ចម្រើន​ជា​វិជ្ជមាន​ និង​ជាក់ស្ដែង​នានា​ទោះបី​​ភាព​លម្អិត​ដែល​ទាក់ទិន​ពុំ​ទាន់​ត្រូវ​បាន​អះអាង​ដោយ​ភាគី​ទាំង​២​ក្ដី​។​ ឥរិយាបថ​របស់​​ភាគី​ចិន​នៅ​តែ​ពុំ​មានការ​ផ្លាស់​ប្ដូរ​ ​ដើម្បី​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ត្រូវការ​កាន់តែ​​ច្រើន​របស់​ប្រជាជន​ចិន​ដែល​ចង់បាន​ជីវភាព​ដ៏​ប្រ​សើ​រ​មួយ និង​សេចក្ដី​ត្រូវការ​ខាង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​មានគុណ​ភា​ប​ខ្ពស់ ចិន​ត្រៀម​ពង្រឹង​ការ​នាំ​ចូល​មក​ពី​ប្រទេស​ផ្សេង​ៗ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ដែរ​។ ​សង្វា​ក់​របស់​យើង​នឹង​ពុំ​មានការ​ផ្លាស់​ប្ដូរ​ឡើយ​។

​លទ្ធផល​នៃ​ការពិគ្រោះ​ពិភាក្សា​ពឹងផ្អែក​លើ​បណ្ដា​លក្ខខណ្ឌ​ជា​មុន គឺ​ការ​ឃើញ​ភាគី​ទាំង​​២​បោះ​ជំំ​ហាន​រកគ្នា​ទៅ​វិញ​ទៅ​មក ហើយ​ផ្អាក​ការ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​។​ នឹង​ពុំ​មាន​​លទ្ធផល​នៃ​ការ​ចរចា​ខាង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ណាមួយ​មាន​ប្រសិទ្ធភាព​ឡើយ ប្រសិនបើ​ភាគី​អា​មេ​រិ​ក ដាក់​ទណ្ឌកម្ម​ខាង​ពាណិជ្ជកម្ម ដូច​ជា​ការ​បង្កើន​ពន្ធគយ​ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ