ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​! ក្រៅពី​ចិញ្ចឹម​គោ​នោះ​គាត់​នៅ​បន្ត​ចិញ្ចឹម​មាន់​មួយ​មុខ​ទៀត​ហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ការ​ចិញ្ចឹម​គោ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​ទូរ ទស្សន៍​អាស៊ី​អាគ្នេយ៍​ធ្លាប់​បាន​ផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​កសិករ​លោ​កណក់ ផ​ល្លី អាយុ​៣០​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ…

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ការ​ចិញ្ចឹម​គោ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​ទូរ ទស្សន៍​អាស៊ី​អាគ្នេយ៍​ធ្លាប់​បាន​ផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​កសិករ​លោ​កណក់ ផ​ល្លី អាយុ​៣០​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង បាន​ពង្រីក​វិស័យ​កសិកម្ម​របស់​ខ្លួន​បន្ថែម​ទៀត គឺ​ការ​ចិញ្ចឹម​មាន់ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​បន្ថែម​ទៀត ។

លោក ណ​ក់ ផ​ល្លី​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជា​មធ្យម​មាន់​ក្នុង​ទ្រុង​របស់​គាត់​មាន​ទំហំ​១០​គុណ​នឹង​៣០​ម៉ែត្រ មាន​ជិត​៣​ពាន់​ក្បាល ប៉ុន្តែ​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​ទីផ្សារ​បាន​ទេ​ហេតុនេះ​ហើយ​គាត់​បាន​ពង្រីក​ទ្រង់​មួយ​កន្លែង​ទៀត​មាន​ទំហំ​១០​គុណ និង​៦០​ម៉ែត្រ ប៉ុន្តែ​គួរ​សោកស្តាយ​កាល​ថ្មី​ៗ​នេះ​ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​ទ្រង់មាន់​ដែល​ទើប​សាងសង់​មិន​ទាន់​រួចរាល់​នោះ​ខ្ទេច​រាប​ដល់​ដី​ទៅ​ហើយ យ៉ាងនេះ​ក្តី​លោក​កំពុង​ឲ្យ​ជាង​កសាង​ថ្មី​ឡើង​វិញ ។

លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ឈ្មួញ​មក​កុម្ម៉ង់​ទិញ​មាន់​របស់​គាត់​ក្នុង​១​ស​ប្តា​ហ៍​២​លើក​ក្នុង​១​លើក​ៗ​មាន​ពី​១៥០​ទៅ​២០០​ក្បាល ។ ថ្មី​ៗ​នេះ​មាន​ក្រុមហ៊ុន​មួយ​បាន​មក​កុម្ម៉ង់​ឲ្យ​គាត់​ផលិត​លក់​ឲ្យ​គេ​ឲ្យ​បាន​២០០​ក្បាល​ក្នុង​១​ថ្ងៃ តែ​គាត់​មិន​អាច​ធ្វើ​ទេ ប៉ុន្តែ​បាន​សន្យា​ថា សូម​រង់ចាំ​ប្រហែលជា ៤-៥​ខែ​ទៀត គាត់​នឹង​ទទួលយក​កុងត្រា​នេះ​ពេល​ទ្រង់​ថ្មី​គាត់​ធ្វើ​បាន ។

លោក ណ​ក់ ផ​ល្លី​បាន​បញ្ជាក់​ថា មាន់​គាត់​ចិញ្ចឹម​ជា​មាន់​ខ្មែរ​សុទ្ធ​ដែល​ទិញ​ពី​កសិករ និង​ពី​អង្គការ​មិន​មាន​មាន់​កាត់​បី​សាសន៍​នោះ​ទេ ហើយ​កូន​មាន់​គាត់​ទិញ​មាន​អាយុ​៣​ស​ប្តា​ហ៍​ដោយ​ក្នុង​១​ក្បាល​៤៥០០​រៀល គាត់​យក​មក​ចិញ្ចឹម​រយៈពេល​៣​ខែ អាច​ចាប់​លក់​បាន ហើយ​ក្នុង​១​ក្បាលមាន​ទម្ងន់ ពី​១,៤ ទៅ​១,៨​គីឡូក្រាម​ក្នុង​តម្លៃ​ពី​១៥០០០​រៀល ទៅ​១៦០០០​រៀល​ក្នុង​១​គីឡូក្រាម ទោះបី​មានបុណ្យ​ទាន​ផ្សេង​ៗ​ក៏​តម្លៃ​នេះ​នៅ​ថេរ​មិន​ឡើង​ចុះ​ដែរ ។

ចំពោះ​ការ​ឲ្យ​ចំណី​គាត់​មិន​ប្រើ​ចំណី​ទិញ​ពី​ទីផ្សារ​ទេ​ព្រោះ មាន​លក់​មិន​បាន​ថ្លៃ សាច់​មិន​ឆ្ងាញ់ ហើយ​គេ​មិនសូវ​ទិញ​ទៀត គឺ​គាត់​កែ​ឆ្នៃ​ចំណី​ដោយ​ខ្លួនឯង​មាន ពោត កន្ទក់ សណ្តែកសៀង ម្សៅ​ត្រី ម្សៅ​ប៉ា​ស្មី​ក និង​ម្សៅ​កាល់ស្យូម​ជាដើម​យក​មក​កិន​លាយ​បញ្ចូល​គ្នា ។ ចំពោះ​អតិថិជន​កុម្ម៉ង់​ទិញ​ទៅ​ប្រាប់​ថា មាន់​របស់​គាត់​មាន​សាច់​ឆ្ងាញ់​ល្អ មិន​ដូច​មាន​ឲ្យ​ចំណី ឬ​មាន់​បី​សាសន៍​ឡើយ ។

សូម​រំ​ឮ​ក​ដែរ​ថា​លោ​កណក់ ផ​ល្លី ធ្លាប់​ជា​និស្សិត​រៀន​នៅ​សកល​វិទ្យាល័យ​ចំការ​ដូង ផ្នែក​ពេទ្យសត្វ និង​ធ្លាប់​ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រឡង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៨​ពី​វិធី​ចិញ្ចឹម​គោ លើ​វិញ្ញាសា​ប្រឡង​ផ្នែក​ជំនាញ​បំប៉ន​សត្វ​គោ​ពី​ស្គម​មក​ធាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ