ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​រុ​ស្ស៊ីចុះ​អនុស្សរណៈ​យោគយល់​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​បច្ចេកវិទ្យា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​ទូរគមនាគមន៍ និង​សារ​គមនាគមន៍​នៃ​សហព័ន្ធ​រុ​ស្ស៊ី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្នុង​គោលបំណង​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​ទូរគមនាគមន៍ និង​សារ​គមនាគមន៍​នៃ​សហព័ន្ធ​រុ​ស្ស៊ី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្នុង​គោលបំណង​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ការ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ មិថុនា កន្លង​មក ។

សេចក្ដី​ប្រកាស​បាន​ឲ្យ​ដឹង​ថា អនុស្សរណៈ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ក្នុង​អំឡុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​រួម ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​មូ​ស្គូ សហព័ន្ធ​រុ​ស្ស៊ី ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ តឹក រ៉េ​ត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​រួម​សម្រាប់​កម្ពុជា​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ។

លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​មាន​សារសំខាន់​ណាស់ ដែល​នឹង​ជំរុញ​បន្ថែម​ទៀត​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា​រវាង​កម្ពុជា សហព័ន្ធ​រុ​ស្ស៊ី និង​បេឡា​រុស លើ​ការ​អភិវឌ្ឍ High Tech Park និង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

លោក​បណ្ឌិត​បន្ដ​ថា ៖« កិច្ច​សហប្រតិបត្តិការ​នេះ កម្ពុជា​យើង​នឹង​អាច​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​ឧត្ត​មា​នុ​វត្ត​ន៍​ក្នុង​ការ​អភិវឌ្ឍ Tech Startups និង MSMEs, ការ​ផ្លាស់​ប្តូរ​និង​អភិវឌ្ឍន៍​កម្មវិធី​កុំព្យូទ័រ (Application and Software Development), ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា​, ការ​បណ្តុះបណ្តាល និង​ការ​អភិវឌ្ឍ​សមត្ថភាព » ។

នៅ​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា ក៏​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជួប​ពិភាក្សា​ដាច់​ដោយឡែក​ជាមួយ​លោក Pretrov Alexander ជំនួយការ​សមាជិក​គណៈកម្មការ​(​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​) សម្រាប់​ទីផ្សារ​អន្តរជាតិ គាំទ្រ​ព័ត៌មាន និង​ទំនាក់ទំនង​បច្ចេកវិទ្យា ដោយ​ផ្តោត​ទៅ​លើ ៖
-​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់ Tech Startup Eco System និង ICT ។
-​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក Software ការ​ចែករំលែក​បទ​ពិសោធន៍​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ហត្ថលេខា​ឌី​ជី​ថ​ល ។
-​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង​, សន្តិសុខ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មានវិទ្យា និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។
-​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​MSMEs និង​កិច្ច​សហប្រតិបត្តិការ​រវាង​អាជីវកម្ម​ជាតិ និង​អាជីវកម្ម​អន្តរជាតិ​(B2B) ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖« លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នេះ ភាគី​ទាំង​ពីរ​បាន​កំណត់ពេល​៦០​ថ្ងៃ​យ៉ាង​យូរ ដើម្បី​រៀបចំ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយនឹង​គណៈកម្មការ​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ជា​ពិសេស​លើ​ចំណុច​សំខាន់​ៗ ដែល​មាន​ក្នុង​កិច្ច​ពិភាក្សា​ខាងលើ​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ