ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អនុញ្ញាត​ក្រុមហ៊ុន​ទឹក​ស្អាត​ធ្វើ​អាង​ស្ដុក​លើ​ភ្នំ​សា​រ៉ា​វ៉ា​ន់​ដើម្បី​ចែកចាយ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​តាម​តម្រូវការ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុមហ៊ុន​វិនិយោគ​នានា​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​សាលា​ក្រៅ និង​កាស៊ីណូ សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​តាម​ព្រំដែន អាជ្ញាធរ ក៏​ដូច​ជា​មន្ទីរ​បរិស្ថាន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​ធ្វើ​អាង​ស្តុក​ទឹក​លើ​ភ្នំ…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​តាម​តម្រូវការ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុមហ៊ុន​វិនិយោគ​នានា​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​សាលា​ក្រៅ និង​កាស៊ីណូ សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​តាម​ព្រំដែន អាជ្ញាធរ ក៏​ដូច​ជា​មន្ទីរ​បរិស្ថាន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​ធ្វើ​អាង​ស្តុក​ទឹក​លើ​ភ្នំ សា​រ៉ា​វ៉ា​ន់ ដើម្បី​ងាយស្រួល​ចែកចាយ​ឲ្យ​បាន​ទូលំទូលាយ ។

បើ​តាម​លោក ចាន់ ថា​នី ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត បានឱ្យ​ដឹង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​របស់​លោក​បាន​កប់​ទុយោ​ក្នុង​ដី និង​លក់​ចែកចាយ​ទឹក​ដល់​ភូមិ​ជា​ច្រើន ដូច​ជា ភូមិបរ​ហ៊ុយ បរ​តាំង​ស៊ូ អូរ​ច្រា អូរ​បេង បឹង​ព្រលឹត និង​ភូមិ​ជា​ច្រើន​ទៀត​ក្នុងស្រុក​សាលា​ក្រៅ រហូត​ដល់​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​តែ​ម្តង ប៉ុន្ដែ​ដោយសារ​នីវ៉ូ​ប្រព័ន្ធ​ទឹក​ស្អាត​របស់​លោក​ទាប​ជាង​ភូមិ​មួយ​ចំនួន ធ្វើ​ឱ្យ​ម៉ាស៊ីន​មិន​អាច​រុញ​ទឹក​ដល់​គ្រប់​ទិស​ទី ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​មិន​គ្រប់គ្រាន់ ខណៈ​អ្នក​ប្រើ​ទឹក​ស្អាត​កាន់តែ​ច្រើន​ឡើង​ៗ ។

លោក​បន្ដ​ថា ៖« ដោយសារ​តែ​ជួប​បញ្ហា​បែប​នេះ ទើប​យើង​បាន​ស្នើ​សុំ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​បរិស្ថាន ធ្វើការ​ឈូស​ឆាយ​ផ្នែក​ខាងជើង​ភ្នំ​សា​រ៉ា​វ៉ា​ន់ ដើម្បី​ដាក់​អាង​ធំ​ៗ​ស្តុក​ទឹក​ទុក ងាយស្រួល​បង្ហូរទឹក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ជា​ពិសេស​ដល់​ខាង​ក្រុមហ៊ុន​កាស៊ីណូ និង​អ្នក​ដែល​បង្កើត​ផ្ទះសំណាក់ ព្រមទាំង​ផ្ទះល្វែង ដែល​នៅ​ជាប់​នឹង​ព្រំដែន​ត
ែ​ម្តង » ។
ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក គឹ​ម សុខា បានឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ បាន​ស្នើ​សុំ​ច្បាប់​មក​មន្ទីរ​រួច​ហើយ ដើម្បី​សុំ​ឈូស​ឆាយ​ភ្នំ​សម្រាប់​ដាក់​អាង​ស្តុក​ទឹក យក​ទៅ​ផ្គត់ផ្គង់​ដល់​អ្នក​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ។

លោក​បញ្ជាក់​ថា ៖« ការ​ឈូស​ឆាយ​នេះ មិន​មាន​ប៉ះពាល់​អ្វី​ដល់​ភ្នំ​នោះ​ទេ គ្រាន់តែ​ពង្រាប​ព្រៃឈើ​ស្ថិត​នៅ​ចំហៀង​ខាងជើង​ភ្នំ​សា​រ៉ា​វ៉ា​ន់​មួយ​ភាគ​ឱ្យ​រាបស្មើ និង​ស្រឡះ​ល្អ រួច​ធ្វើ​ផ្លូវ​ឡើង ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​សម្ភារ​យក​ទៅ​ធ្វើ​អាង​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​សប្បាយ​រីករាយ​ដែរ ដែល​ខាង​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​ពង្រីក​ផ្នែក​ទឹក​ស្អាត​របស់​ខ្លួន ដើម្បី​ឱ្យទាន់​នឹង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ ជា​ពិសេស បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ប្រជាពលរដ្ឋ​បាន​សាងសង់​ផ្ទះ​ជា​ច្រើន​បន្ថែម​ទៀត » ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ខាងលើ​មានការ​សប្បាយ​រីករាយ​ផង​ដែរ ដែល​អាជ្ញាធរ ក៏​ដូច​ជា​ខាង​ក្រុមហ៊ុន​បាន​រៀបចំ​ដាក់​ទឹក​ស្អាត​នៅ​លើ​ភ្នំ បង្ហូរ​លក់​ចែកចាយ​បាន​ទាន់​ពេលវេលា ។ ជាមួយ​គ្នា​នេះ គេ​សង្កេត​ឃើញ​ថា ការ​ទិញ​លក់​ដី​សាងសង់​ផ្ទះ​បាន​ចាប់ផ្ដើម​មាន​សកម្មភាព​កាន់តែ​ច្រើន​ឡើង​ៗ​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន តំបន់​នោះ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង ពិសេស​ផ្លូវ ទឹក និង​ភ្លើង​។ ចំណែកឯ​ដីធ្លី​នៅ​តំបន់​ក្បែរ​ភ្នំ​នេះ ក៏​ហាក់ដូចជា​កាន់តែ​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ