អត្រា​អតិផរណា​ថៃ​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​


ទីក្រុង​បាងកក ៖ អត្រា​អតិផរណា​ប្រចាំឆ្នាំ​របស់​ថៃ កាលពី​ខែឧសភា ស្មើនឹង​១,៤៩% ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១៦​ខែ​កន្លង​មកនេះ គឺ​ជំរុញ​ដោយ​កំណើន​តម្លៃ​ប្រេង ។

ក្រសួងពាណិជ្ជកម្ម​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ មិថុនា ថា អត្រា​អតិផរណា​បាន​កើន​ឡើង​០,៥៦% បើ​ធៀប​នឹង​ខែមេសា ដែល​ជា​កំណើន​រយៈពេល​១១​ខែ​ជាប់​ៗ​គ្នា​មក​ហើយ ។

តម្លៃ​ប្រេង​បាន​កើនឡើង​៧,៧%​កាលពី​ខែឧសភា ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១៣​ខែ ខណៈ​តម្លៃ​អង្ករ ក្រូចឆ្មា ខ្ទឹមបារាំង និង​សណ្តែកកួ ក៏​បាន​កើនឡើង​ផង​ដែរ ។
ចំណែក​តម្លៃ​សាច់​ដូច​ជា សាច់​បក្សី ពងមាន់​ឬ​ពង​ទា សាច់​ជ្រូក ប្រេងឆា និង​ស្ករ​វិញ​បាន​ធ្លាក់​ចុះ ប៉ុន្តែ​ខ្ពស់​ជាង​ខែមេសា ប្រមាណ​០,៥៦% ។

អត្រា​អតិផរណា​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ គឺ​ស្មើ​ពី​០,៧ ទៅ​១,៧% ដូច​គ្នា​ជាមួយ​គោលដៅ​របស់​ក្រសួងពាណិជ្ជកម្ម ។

យោង​តាម​ប្រធាន​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម អ្នក​នាង Pimchanok Vonkorpon បាន​ឲ្យ​ដឹង​ថា អត្រា​អតិផរណា​ប្រចាំឆ្នាំ (​មិន​គិត​ពី​អាហារ​ឆៅ និង​ថាមពល​) គឺ​ស្មើ​០,៨០% ។

ក្នុង​ចំណោម​ផលិតផល​ទាំង​៤២២​មុខ​សម្រាប់​ការ​គណនា​អត្រា​អតិផរណា តម្លៃ​បាន​កើនឡើង​សម្រាប់​ផលិតផល​ប្រមាណ​២៣១​មុខ រួម​មាន អង្ករ​កិន​រួច​កើនឡើង​២%, បន្លែស្រស់​កើន​៥,៥% និង​អាហារ​កែ​ច្នៃ​កើន​០,៤% ផង​ដែរ ។

គេ​គិត​ថា តម្លៃ​ផលិតផល និង​សេវាកម្ម នឹង​បន្ត​កើនឡើង​បន្តិច​ម្តង​ៗ​ដូចនឹង​កំណើន​តម្លៃ​ថាមពល ។ ជាមួយ​គ្នា​នេះ កត្តា​ជំរុញ​ដល់​អត្រា​អតិផរណា នឹង​គាំទ្រ​ដោយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ខណៈ​មើលឃើញ​ប្រាក់​ចំណូល​របស់​អតិថិជន​តាម​ខេត្ត​កើនឡើង ។

អ្នក​នាង Pimchanok Vonkorpon និយាយ​ថា ៖«​ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា អត្រា​អតិ​ផរណា​នឹង​រក្សា​ត្រឹម​ជិត​១%​ក្នុង​ឆ្នាំ​២០១៨​នេះ ស្រប​នឹង​ការ​លូតលាស់ GDP របស់​ប្រទេស​ថៃ ព្រមទាំង​កំណើន​តម្លៃ​កសិផល និង​ប្រាក់​ចំណូល​កសិករ​ផង​ដែរ » ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ