ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាមរកនៅកំពត​​២​ឆ្នាំហើយ ​​ការពិតកំពុង​សំងំ​ចិ​ញ្ចិ​ម​ទា​​នៅ​​​បាត់ដំបង​​សោះ…!

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកានៃ​ស្នងការ​ខេត្ត ដែល​មានការ​រួម​សហការ​ជាមួយ​មន្ត្រី​នគរ​បាន​ខេត្តកំពត​ផងនោះ ​ចាប់ខ្លួន​​​តាម​ដីកា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៤​ មិថុនា នេះ ខណ​:​​ជន​នេះ​រត់គេច​មក​សំងំ​​លាក់ខ្លួននៅ​កន្លែង​​កសិដ្ឋាន​ចិ​ញ្ចិ​ម​ទា​មួយ​កន្លែង…

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ដីកានៃ​ស្នងការ​ខេត្ត ដែល​មានការ​រួម​សហការ​ជាមួយ​មន្ត្រី​នគរ​បាន​ខេត្តកំពត​ផងនោះ ​ចាប់ខ្លួន​​​តាម​ដីកា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៤​ មិថុនា នេះ ខណ​:​​ជន​នេះ​រត់គេច​មក​សំងំ​​លាក់ខ្លួននៅ​កន្លែង​​កសិដ្ឋាន​ចិ​ញ្ចិ​ម​ទា​មួយ​កន្លែង នៅ​​ក្នុង​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ក្រោយ​ពី​ប្រព្រឹត្ត​បទល្មើស​កាលពី​២​ឆ្នាំ​មុន ​ហើយ​ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​ឱ្យ​ជាប់គុក​៣​ឆ្នាំ​នៅ​ខេត្តកំពត ​។​

 

​ទណ្ឌិត​រូប​នេះ​ ឈ្មោះ​កង បេន អាយុ​៣៧​ឆ្នាំ រស់នៅ​ប្រ​ជ្រាយ ឃុំ​អង្គរ​ប្រាសាទ ស្រុក​គិរី​វង្ស ខេត្តតាកែវ​។ លោក​បាន​បញ្ជាក់​ថា ជន​នេះ​ប្រព្រឹត្ត​បទល្មើសលួច កាលពី​អំឡុង​ឆ្នាំ​២០១៦ នៅ​ខេត្តកំពត ហើយ​រត់គេច​មក​លាក់ខ្លួន​នៅ​ខេត្តបាត់ដំបង ​។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​មុខសញ្ញា ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​សហការ​ជាមួយ​កម្លាំង​អនុវត្ត​ដីកា​ខេត្តកំពត​ចុះ​ចាប់ខ្លួន​តែ​ម្ដង​។​

​​ជុំវិញ​បទល្មើស​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត បើ​តាម​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រ​ង​ខេត្ត​បាន​ប្រាប់​ថា កាលនោះ​ ទណ្ឌិត​ឈ្មោះ​កង បេន នេះ​បាន​ធ្វើ​សកម្មភាព​ «លួច​គោ​អ្នក​ភូមិ» ហើយ​ក្រោយ​ប្រព្រឹត្ត​ជន​នេះ​បាន​រត់គេច​ខ្លួន​ពី​មូលដ្ឋាន​បាត់​ស្រ​មោល ​។ ប៉ុន្តែ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយមក​មន្ត្រី​ជំនាញ​ខេត្តកំពត និងខេត្តបាត់ដំបង បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​ចំណាយពេល​ជាង​២​ឆ្នាំ ទើប​ឈាន​ដល់​កំណត់​មុខសញ្ញា​បាន​ថា ជន​នេះ​បាន​សំងំ​លាក់ខ្លួន​ពូន​អាត្មា​ធ្វើ​កសិដ្ឋាន​ចិ​ញ្ចិ​ម​ទា​នៅ​ភូមិ​-​​ឃុំ​ខាងលើ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​ខេត្តកំពត​តែ​ម្ដង​។​

អត្ថបទសរសេរ ដោយ