ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​ដំបូក ន​ឬ​កណ្តៀរ​ពូន​ក្នុងផ្ទះ

5 ឆ្នាំ មុន

រឿង​ទំនៀមទម្លាប់​ប្រពៃណី​តាំងពី​បុរាណកាល​មក យើង​ជា​ខ្មែរ​មិន​អាច​បោះបង់​ចោល​បាន​ទេ បើ​យើង​ប្រតិបត្តិ​តាម​ក៏​នាំ​ឱ្យ​បាន​សុខ​ចម្រុងចម្រើន តែបើ​ហ៊ាន​ជម្នះ​ជួនកាល​ក៏​ជួប​គ្រោះកាច ជួប​ជំងឺ​ដ​ង្កា​ត់ និង​ជួប​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ក្នុង​ជីវិត​គ្រួសារ​របស់​យើង ។ បើ​តាម​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ​បាន​សរសេរ​ថា ប្រសិនបើ​ក្នុងផ្ទះ​លោក​អ្នកមាន​ដុះ​ដំបូក ឬ​មាន​កណ្តៀរ​ពូន…

រឿង​ទំនៀមទម្លាប់​ប្រពៃណី​តាំងពី​បុរាណកាល​មក យើង​ជា​ខ្មែរ​មិន​អាច​បោះបង់​ចោល​បាន​ទេ បើ​យើង​ប្រតិបត្តិ​តាម​ក៏​នាំ​ឱ្យ​បាន​សុខ​ចម្រុងចម្រើន តែបើ​ហ៊ាន​ជម្នះ​ជួនកាល​ក៏​ជួប​គ្រោះកាច ជួប​ជំងឺ​ដ​ង្កា​ត់ និង​ជួប​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ក្នុង​ជីវិត​គ្រួសារ​របស់​យើង ។

បើ​តាម​ឯកសារ​ទំនៀមទម្លាប់​ខ្មែរ​បាន​សរសេរ​ថា ប្រសិនបើ​ក្នុងផ្ទះ​លោក​អ្នកមាន​ដុះ​ដំបូក ឬ​មាន​កណ្តៀរ​ពូន គប្បី​រៀបចំ​ធ្វើ​ពិធី​ដូច​តទៅៈ
អញ្ជើញ​ចាស់ទុំ​ក្នុងភូមិ​មក​ជួយ​រៀបចំ​ធ្វើ​ពែ​៩​មាន កន្ទោង​១៥ ដាក់​បង្អែម ចេក អំពៅ លាជ និង​គ្រឿង​សក្ការៈ​ផ្សេង​ៗ​ទៀត រួច​ធ្វើ​ពិធី​បូជា​ដោយ​នាំ​តង្វាយ​ទាំងនោះ​ទៅ​កាន់​ទិសបូព៌​មិន​កំណត់​ទី​ជិត​ឬ​ឆ្ងាយ គឺ​នាំ​តង្វាយ​នោះ​ទៅ​តម្កល់​តាម​ការ​គួរ រួច​សឹម​រំលាយ​ដំបូក ឬ​កណ្តៀរ​នោះ​ជា​ក្រោយ ។

នេះ​បើ​តាម​លំ​អាន​ទំនៀមទម្លាប់​ខ្មែរ​យើង​តាំងពី​សម័យ​បុរាណ ហើយ​បើ​យើង​ជា​មនុស្ស​ជំនាន់​ក្រោយ​ធ្វើ​តាម​ក៏​បាន​សុខ​ចម្រើន​ដែរ ។