ប្រយោជន៍​អីនឹង​ការ​តាម​ចងពៀរ​គ្នា


តាម​ធម្មតា​ពៀរទាំងឡាយ​មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ ទស្សនៈ​នេះ​មាន​គោល​អាង​ទៅ​លើ​គម្ពីរ​ធម្មបទដ្ឋកថា​ដែល​ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ចំពោះ​ស្ត្រី​២​នាក់​ជា​ប្រពន្ធដើម និង​ប្រពន្ធចុង ។

ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​តាម​ចងកម្ម​ពៀរ​នឹង​គ្នា​គ្មាន​ទីបំផុត​ទេ បន្ទាប់​ពី​នាង​ប្រពន្ធដើម​ជា​ស្ត្រី​អារ​(​គ្មាន​កូន​) ហើយ​យក​ថ្នាំ​ពិស​ទៅ​លួងលោម​ឱ្យ​នាង​ប្រពន្ធចុង​ផឹក​បណ្ត​ល​ឱ្យ​រលូត​កូន​ដល់​ទៅ​២​ដង​។ លុះដល់​លើក​ទី​៣​នាង​ប្រពន្ធចុង​បាន​ស្លាប់​រួម​ទាំង​កូន​ក្នុង​ផ្ទៃ​ព្រោះតែ​ថ្នាំ​ពិស​របស់​នាង​ប្រពន្ធដើម ។ ក្រោយមក​ប្តី​បានដឹង​រឿង​នោះ​ហើយ​ក៏​វាយ​ធ្វើបាប​នាង​ប្រពន្ធដើម​នោះ​រហូត​ដល់​ក្ស័យជីវិត​ដែរ ។

ចាប់តាំងពី​ពេល​នោះ​មក​ស្ត្រី​ទាំង​ពីរ​បាន​តាម​ចងកម្ម​ពៀរ​នឹង​គ្នា​ម្នាក់​ម្តង​ៗ គឺ​នាង​ប្រពន្ធដើម​ស្លាប់​ទៅ​កើតជា​មេមាន់ ឯ​នាង​ប្រពន្ធចុង​កើតជា​មេ​ឆ្មា​។ មេ​ឆ្មា​ស៊ី​ទាំង​ពង និង​មេមាន់​។ ប្រពន្ធដើម​(​មេមាន់​)​កើតជា​មេខ្លា ប្រពន្ធចុង​(​មេ​ឆ្មា​)​កើតជា​កើតជា​មេ​ប្រើស​។ មេខ្លា​ចាប់​មេ​ប្រើស​ស៊ី​។ ប្រពន្ធចុង​(​មេ​ប្រើស​)​កើតជា​យក្ខិនី ឯ​ប្រពន្ធដើម​(​មេខ្លា​) កើតជា​កុលធីតា​។ យក្ខិនី​ចាប់​កូន​កុលធីតា​ស៊ី​រហូត​ដល់​ទៅ​២​ដង​។​

លើក​ទី​៣​នាង​យ​ក្ខិ​ក​នី​ប្រុង​ចាប់​កូន​កុលធីតា​ស៊ី​ទៀត​ធ្វើ​ឱ្យ​នាង​ភ័យ​បីកូន​តូចរ​ត់ទៅ​ថ្វាយ​ព្រះ​បរម​សាស្តា ចំណែកឯ​នាង​ង​យក្ខិនី​ក៏​រត់​តាម​រហូត​ដល់​ទៅ​ជួប​គ្នា​នៅ​ក្នុង​សំណាក់​ព្រះ​បរម​សាស្តា ទើប​ទ្រង់​ត្រាស់​ទៅ​កាន់​ស្ត្រី​ទាំង​ពីរ​ដោយ​ព្រះ​គាថា​យ៉ាងនេះ​ថា ក្នុង​កាលណា​ៗ​ក៏​ដោយ ធម្មតា​ពៀរ​ទាំងឡាយ​ក្នុង​លោក​នេះ មិន​ដែល​ស្ងប់រម្ងាប់​ដោយ​ការ​ចងពៀរ​ឡើយ​ ។ តាម​ពិត​ពៀរ​ទាំងឡាយ​តែង​ស្ងប់រម្ងាប់​ទៅ​បាន​ដោយ​ការ​មិន​ចងពៀរ នេះ​ជា​ធម៌​ចាស់​មាន​យូរណាស់​មក​ហើយ ។

ក្រោយ​ចប់​ធម៌​ទេសនា​ស្ត្រី​ទាំង​ពីរ​នោះ​បាន​សម្រេចមគ្គផល​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន និង​លែង​មានចិត្ត​ចងពៀរ​នឹង​គ្នា​តទៅ​ទៀត ។

តាម​ដំណើររឿង​ដ៏​សង្ខេប និង​អម​ដោយ​គាថា​ជា​សម្រាយ​ងាយ​យល់​ផង​នោះ​បង្ហាញ​ឱ្យ​ឃើញ​ថា បុគ្គល​ដែល​មានចិត្ត​បដិឃៈ​ប្រកាន់​ថ្នាំងថ្នាក់​ដក់​ជាប់​ក្នុង​អារម្មណ៍ រក​ឱកាស​ប្រទូស្ត​ជាមួយ​អ្នក​ដទៃ ពៀរ​នេះ​នឹង​ធ្លាក់​មក​លើ​បុគ្គល​នោះ​វិញ​ដដែល​ដូច​បាច​អង្កាម​ច្រាសខ្យល់ ។ មាន​តែ​អ្នកមាន​ចិត្តជា មិន​បៀតបៀន​ដល់​បុគ្គល​ដទៃ​ទេ​ទើប​ទទួល​បាន​សុខក្សេមក្សាន្ត​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​តរៀង​ទៅ​ ។

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ