ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​លើស​ពាណិជ្ជកម្ម​វៀតណាម​កើន​ជាង​3​ប៊ី​លាន​ដុល្លារ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បន្ត​មាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ​៣,៣៩​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ ។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បាន​នាំមុខ​គេ…

ទីក្រុង​ហាណូយ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បន្ត​មាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ​៣,៣៩​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ ។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បាន​នាំមុខ​គេ ដោយ​មាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ​១៣,៧៨​ប៊ី​លាន​ដុល្លារ ។

ចំណូល​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​បាន​កើនឡើង​១៥,៨%​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​៩៣,០៩​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​៥​ខែ​ដំបូង​នេះ ក្នុង​នោះ​ការ​វិនិយោគ​ក្នុងស្រុក​ស្មើ​២៦,៤៣​ប៊ី​លាន​ដុល្លារ កើនឡើង​១៧% និង​ការ​វិនិយោគ​ដោយ​បរទេស​ស្មើ​៦៦,៦៦​ប៊ីលាន​ដុល្លារ កើនឡើង​១៥% ។

ផលិតផល​នាំ​ចេញ​សំខាន់​ៗ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​រួម​មាន គ្រឿង​អេ​ឡិច​ត្រូ​និក​និង​កុំព្យូទ័រ គឺ​នាំ​ចេញ​បាន​១០,៩​ប៊ី​លាន​ដុល្លារ កើន​១៤,២%, ទូរស័ព្ទ​ដៃ​និង​គ្រឿង​នាំ​ចេញ​បាន​៣,៣​ប៊ី​លាន​ដុល្លារ កើន​១៧,២%, ឈើ​និង​ផលិតផល​ធ្វើ​ពី​ឈើ​នាំ​ចេញ​បាន​៣,៣​ប៊ី​លាន​ដុល្លារ កើន​១០%, គ្រឿង​សមុទ្រ​នាំ​ចេញ​បាន​៣,១​ប៊ី​លាន​ដុល្លារ កើន​១១,១%, បន្លែ​និង​ផ្លែ​ឈើ​នាំ​ចេញ​បាន​១,៧​ប៊ី​លាន​ដុល្លារ កើន​១៩,៦%, អង្ករ​នាំ​ចេញ​បាន​១,៦​ប៊ី​លាន​ដុល្លារ កើន​៥១,១% និង​គ្រាប់ស្វាយចន្ទី​នាំ​ចេញ​បាន​១,៤​ប៊ី​លាន​ដុល្លារ កើន​២៥,៣% ។

តាម​ការិយាល័យ​ស្ថិតិ​ទូទៅ ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​ផលិតផល​មួយ​ចំនួន​បាន​ធ្លាក់​ចុះ រួម​មាន កាហ្វេ​នាំ​ចេញ​បាន​១,៦​ប៊ី​លាន​ដុល្លារ ធ្លាក់​ចុះ​១២%, កៅស៊ូ​នាំ​ចេញ​បាន​៦៣០​លាន​ដុល្លារ ធ្លាក់​ចុះ​១០,៨%, ម្រេច​នាំ​ចេញ​បាន​៣៧៩​លាន​ដុល្លារ ធ្លាក់​ចុះ​៣៧,១% និង​ប្រេង​ឆៅ​នាំ​ចេញ​បាន​៩១៩​លាន​ដុល្លារ ធ្លាក់​ចុះ​២០,៤% ។

វៀតណាម​បាន​នាំ​ចេញ​ទៅ​កាន់​អា​មេ​រិ​ក ស្មើ​១៧,៤​ប៊ី​លាន​ដុល្លារ កើន​៩% ។ សហភាព​អឺរ៉ុប និង​ប្រទេស​ចិន ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​រៀង​គ្នា ដោយ​ចំណូល​ពី​ការ​នាំ​ចេញពី​វៀតណាម​ស្មើ​១៦,៩​ប៊ី​លាន​ដុល្លារ កើន​១៣,៦% និង​១៣,៨​ប៊ី​លាន​ដុល្លារ កើន​៣០,៨% ។

តំបន់​អាស៊ាន​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ដោយ​វៀតណាម​នាំ​ចេញ​បាន​ចំនួន​៩,៨​ប៊ី​លាន​ដុល្លារ ។ វៀតណាម​នាំ​ចេញ​បាន​៧,២​ប៊ី​លាន​ស្មើគ្នា​ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ