ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសួរនាំហើយ​​ ទើប​ដឹងថាចាញ់បោកគេ​​​ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អំពើ​ឆបោក​កើត​មាន​គ្រប់​រូបភាព បើសិនជា​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ខ្វះ​ការ​យល់​ដឹង​ឆាប់​ជឿ​គេ​ពេក​។  ជាក់ស្តែង​ជន​រង​គ្រោះជា​ពលករ​ខ្មែរ​ប្រុស​ស្រី​៥​នាក់​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហៅ​សួរនាំ ខណៈ​ពួក​គេ​កាន់​កាត​ចេញចូល​ដី​ថៃ (Immigration Card) ខុស​ប្រក្រតី​មិនមែន​ជា​របស់​ខ្លួន​នៅ​ទីតាំង​ត្រួតពិនិត្យ​លិខិត​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​ជាប់​និង​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ថ្ងៃ​ទី​៣…

ខេត្តបន្ទាយមានជ័យ ៖ អំពើ​ឆបោក​កើត​មាន​គ្រប់​រូបភាព បើសិនជា​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ខ្វះ​ការ​យល់​ដឹង​ឆាប់​ជឿ​គេ​ពេក​។  ជាក់ស្តែង​ជន​រង​គ្រោះជា​ពលករ​ខ្មែរ​ប្រុស​ស្រី​៥​នាក់​ត្រូវ​បាន​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ហៅ​សួរនាំ ខណៈ​ពួក​គេ​កាន់​កាត​ចេញចូល​ដី​ថៃ (Immigration Card) ខុស​ប្រក្រតី​មិនមែន​ជា​របស់​ខ្លួន​នៅ​ទីតាំង​ត្រួតពិនិត្យ​លិខិត​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​ជាប់​និង​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១៨​នេះ​។

ពលករ​ជន​រង​គ្រោះ​ទាំង​៥​នាក់ ប្រុស​៤ ស្រី​១​នាក់ ដោយ​ក្នុង​ចំណោម​នេះ​មាន​កុមា​២​នាក់​។ ពលករ​រង​គ្រោះ​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ឯកសារ​ប៉ះ​ចំពួក​គេ​កាន់​កាត​ចេញចូល​ដី​ថៃ​ក្លែងក្លាយ មិនមែន​ជា​ឈ្មោះ និង​រូប​ពួក​គាត់ ក្រោយ​ចូល​ទិញ​សំបុត្រ​ចេញចូល​ដី​ថៃ​តម្លៃ​ម្នាក់​១០០​រៀល​ដូច​គេឯង ។

ឈ្មោះ​ចិន សំបូរ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មក​ពី​ភូមិ​និង​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ប្រុង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ខេត្ត​សាមុទ្រ​សា​ខន​ជាប់​ក្រុង​បាងកក ប៉ុន្តែ​ពុំ​មាន​ឯកសារ​ស្របច្បាប់​នោះ​ទេ​។ ពលករ​រូប​នេះ​ប្រាប់​ថា ខណៈ​ធ្វើ​ដំណើរ​មក​ដល់​ព្រំដែន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​ជួប​មេខ្យល់​ម្នាក់​និយាយ​លួងលោម​គាត់​ដោយ​ប្រាប់​ថា គេ​យក​តែ​១០០០​បាតប្រាក់​ថៃ​ទេ គឺ​មាន​កាត​អាច​ទិញ​សំបុត្រ​ដើរ​ចេញចូល​ដី​ថៃ​បាន ។

ក្រុម​ពលករ​រង​គ្រោះ​ផ្សេង​ៗ​ទៀត​ក៏​លើក​ឡើង​ដូច​ពលករ​ម្នាក់​ខាងលើ​ដែរ គឺ​គ្រប់​គ្នា​ត្រូវ​គេ​ឆបោក​យក​អស់​ម្នាក់​១០០០​បាត លុះ​ទិញ​សំបុត្រ​រួច​ដើរ​ចេញ​មិន​ទាន់​ដល់​លើ​ស្ពាន​ព្រំដែន​ផង ត្រូវ​សមត្ថកិច្ច​ហៅ​សួរនាំ ទើប​ដឹង​ថា​ចាញ់បោក​គេ ។ ពលករ​ដែល​ជា​ជន​រង​គ្រោះ​ទាំងអស់​សមត្ថកិច្ច​អន្តោ​ប្រវេ​ស​ន៍​មិន​បាន​យកទោស​ពៃរ៍​អ្វី​ឡើយ​គឺ​គ្រាន់តែ​ឲ្យ​អង្គុយ​ចាំ​មើល​មុខ​អ្នក​ឆបោក បើ​ឃើញ សមត្ថកិច្ច​នឹង​ឃាត់ខ្លួន​យក​ប្រាក់​ឲ្យ​វិញ និង​ចាត់វិធានការ​លើ​ជន​ឆបោក​នោះ​តាម​ផ្លូវច្បាប់ ។

យ៉ាងណា​ក៏​ដោយ មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​មិន​ទាន់​ឃាត់​បាន​ជនសង្ស័យ​ណា​ម្នាក់​នៅឡើយ​ទេ ហើយ​អះអាង​ថា ក្រោយ​សួរនាំ​ធ្វើ​កំណត់ហេតុ​រួច ពលករ​ជា​ជន​រង​គ្រោះ និង​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀងខ្លួន​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ