ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបចម្លាក់​ទាំងនេះ​បាន​មកពីណា​ទៅ​ច្រើន​ម្ល៉េះ​!(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រូបចម្លាក់​ជា​បដិមាករ និង​រូប​ផ្សេង​ៗ​សរុប​១២​ដុំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ថៃ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារ​ញ្ញា ខេត្ត​ស្រះ​កែវ ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នា​រសៀល​ថ្ងៃ​ទី​០៣ មិថុនា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ រូបចម្លាក់​ជា​បដិមាករ និង​រូប​ផ្សេង​ៗ​សរុប​១២​ដុំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ថៃ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារ​ញ្ញា ខេត្ត​ស្រះ​កែវ ឃាត់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នា​រសៀល​ថ្ងៃ​ទី​០៣ មិថុនា ឆ្នាំ​២០១៨ ។

រូបចម្លាក់​ពាក់ព័ន្ធ និង​រចនា​បទ​របស់​ខ្មែរ​នេះ​សមត្ថកិច្ច​ថៃ​ឃាត់​បាន ខណៈ​ស្ត្រី​ថៃ​ម្នាក់​ប្តី​ជនជាតិ​អង់គ្លេស​ជួល​រទេះអូស​ចេញពី​កម្ពុជា​ប្រុង​យក​ទៅ​ផ្ទះ​របស់​គេ ។ យ៉ាងណា​ក៏​ដោយ​យោង​ការ​សួរនាំ​ត្រួស​ៗ​ពី​អ្នកបកប្រែ​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ស្ត្រី​ជនជាតិ​ថៃ​នោះ​ប្រាប់​ថា ខ្លួន​ទៅ​រស់នៅ​ខេត្តសៀមរាប​ជាមួយ​ប្តី​៩​ឆ្នាំ​ហើយ​ៗ​ថា របស់របរ​ទាំងអស់​ខ្លួន​មិន​បានដឹង​ថា ពាក់ព័ន្ធ និង​អ្វី​ឬ​ជា​របស់​ហាមឃាត់​ឡើយ ព្រោះ​ជា​របស់​រើ​ផ្ទះ​ពី​ខ្មែរ ។

ស្ត្រី​ដដែល​បន្ត​ថា របស់​ទាំងអស់ គឺ​ប្តី​នាង​ជា​អ្នក​រៀបចំ​ដាក់​កេះ នាង​មិន​បានដឹង​ទេ ហើយ​នៅ​ពេល​នាំ​ចូល​ដល់​ដី​ថៃ​សមត្ថកិច្ច​ឆែកឆេរ និង​មាន​រូបចម្លាក់​សង្ស័យ​ទើប​នាង​ដឹង ។ យ៉ាងណា​ក៏​ដោយ​ស្ត្រី​រូប​នេះ​និយាយ​ថា រូបចម្លាក់​សង្ស័យ​ទាំងនេះ បើ​យក​ទៅ​ណា​ក៏​យក​ទៅ​នាង​មិន​ជំទាស់​ទេ ។

នៅ​ចំណុច​កើតហេតុ​គេ​ឃើញ​នគរបាល​អន្តោប្រវេសន៍ និង​នគរបាល​ទេសចរ​ក្រសួង​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ទៅ​ទទួល​រូបចម្លាក់​សង្ស័យ​ទាំងអស់​មក​កម្ពុជា​វិញ ។

សមត្ថកិច្ច​ប្រាប់​ថា រូបចម្លាក់​ទាំងអស់​ខ្លះ​ធ្វើ​ពី​ឈើ​ខ្លះ​ពី​ជ័រ ហើយ​អាច​ជា​របស់​គេ​តាំង​លំអ​លំនៅ​ដ្ឋា​ន​តែ​ប៉ុណ្ណោះ ។ សមត្ថកិច្ច​បន្ត​ថា អាច​ដោយសា​តែ​ពាក់ព័ន្ធ និង​រចនា​បទ​របស់​ខ្មែរ​ទើប​ខាង​ថៃ​គេ​ទប់ស្កាត់​មិន​ឲ្យ​ចូល​ប្រទេស​របស់​គេ ។ សមត្ថកិច្ច​បញ្ជាក់​ថា រូបចម្លាក់​សង្ស័យ​ទាំងនេះ ក្រោយ​ទទួល​ពី​សមត្ថកិច្ច​ថៃ គឺ​និង​យក​ទៅ​ពិសោធន៍ និង​ប្រគល់​ឲ្យ​ជំនាញ​យក​ទៅ​រក្សា​ទុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ