ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ជន​​ដាក់​ការ​​សង្ស័យខ្លាំង ដោយ​សារ​បណ្តោយ​​យក​ស្រេច​​តែ​​ចិត្ត ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​ចង្អុល​ចំ​ៗ​ទៅ​លើ​មន្ត្រី​ជំនាញនិង​អាជ្ញាធរ​ស្រុក​សង្កែ​ថា មិន​បាន​អើពើ​នឹង​បទល្មើស​រុករាន​ដី​ព្រៃ​លិច​ទឹកនៅ​តំបន់ហាមឃាត់​ (​តំបន់​៣) ​ដែល​ជា​ជម្រក​ត្រី​ពង​កូន ដែល​មើលទៅ​ហាក់ដូចជា​កំពុង​បើកដៃ​ឱ្យ​​ជន​ទុច្ចរិត​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​នៅ​តំបន់ហាមឃាត់​ទាំង​នោះ​ ធ្វើ​អាជីវកម្ម​ឬ​លក់ដូរ​បន្ត ដោយ​គ្មាន​ចំណាត់ការ​ឡើយ​ ។​…

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​បាន​ចង្អុល​ចំ​ៗ​ទៅ​លើ​មន្ត្រី​ជំនាញនិង​អាជ្ញាធរ​ស្រុក​សង្កែ​ថា មិន​បាន​អើពើ​នឹង​បទល្មើស​រុករាន​ដី​ព្រៃ​លិច​ទឹកនៅ​តំបន់ហាមឃាត់​ (​តំបន់​៣) ​ដែល​ជា​ជម្រក​ត្រី​ពង​កូន ដែល​មើលទៅ​ហាក់ដូចជា​កំពុង​បើកដៃ​ឱ្យ​​ជន​ទុច្ចរិត​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​នៅ​តំបន់ហាមឃាត់​ទាំង​នោះ​ ធ្វើ​អាជីវកម្ម​ឬ​លក់ដូរ​បន្ត ដោយ​គ្មាន​ចំណាត់ការ​ឡើយ​ ។​

​សកម្មភាព​ឈួ​ស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​របស់​ជន​ទុច្ចរិត​ទាំងនេះ ត្រូវ​បាន​មហាជន​ថត​សកម្មភាព​យក​ទៅ​ផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​សង្គម​វាយប្រហារ​ចំ​ៗ​ ទៅ​លើ​ភាព​អសកម្ម​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​សង្កែ​ ។ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ទុ​ច្ចិតបាន​និង​កំពុង​ប្រើប្រាស់​គ្រឿងចក្រ ​(​ត្រាក់​ទ័​រ​) ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​នៅ​ «​តំបន់​៣» ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់ព្រះ និង​តំបន់​ហាម​ឃាត់​​ដទៃ​ទៀត នៅ​ក្នុងស្រុក​សង្កែ ​។​

ប្រភព​បាន​ឱ្យ​​ដឹង​ទៀត​ថា សកម្មភាព​ជន​ទុច្ចរិត​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក ​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នេះ បាន​កើតឡើង​ច្រើន​ស​ប្ដា​ហ៍​​ហើយ ប៉ុន្តែ​គេ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​ ឬ​អាជ្ញាធរ​ដែនដី​ចុះ​ទៅ​សួរនាំ​ឬ​រារាំង​នៅឡើយ​ទេ រ​ហូត​មក​ដល់​ពេល​នេះ​ ។  បើ​យោង​តាម​បណ្ដាញ​សង្គម​នានា មហាជន​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ស្រុក​សង្កែ ឬអាជ្ញាធរ​ខេត្ត​មាន​វិធានការ​ទប់ស្កាត់​ឬ​ចុះ​បង្ក្រាប​ផង​ ។ បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ លិច​ទឹក​នៅ​តំបន់​៣ ដែល​ជា​តំបន់ហាមឃាត់​នឹង​ត្រូវ​ក្រុម​ទុច្ចរិត​រុក​ទន្ទ្រាន​ហែក​ចែក​គ្នា​គ្មាន​សល់​ឡើយ ​។​

​បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា សកម្មភាព​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ ដែល​ជា​ជម្រក​ត្រី​
ពង​កូន​ដូច​ខាងលើ​នេះ ក៏​កំពុង​កើត​មាននៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​មោង​ប្ញ​ស្សីយ៉ាង​សកម្ម​ផង​ដែរ ​ដោយ​គ្មាន​ស្ថាប័ន​ណាមួយ​ មាន​ឆ​ន្ទះ​ក្នុង​ការ​ចុះ​សួរនាំ​ ឬ​ទប់ស្កាត់​ឡើយ ​។ ដោយសារ​តែ​មិន​មានការ​អើពើ​នេះ ទើប​មហា​ជន​ខ្លះ ​បាន​ដាក់​ការ​សង្ស័យ​ថា ទំនង​មានការ​ឃុប​ឃិ​ត​ពី​មន្ត្រី​ជំនាញ​ ឬ​អាជ្ញាធរ​ផង ​ទើប​ក្រុម​ជន​ទុច្ច​រិត​ធ្វើ​សកម្មភាព​យ៉ាង​គ​គ្លើ​ន ដោយ​គ្មាន​ក្រែង​ញញើត​ច្បាប់​​បែប​នេះ​ ។

អត្ថបទសរសេរ ដោយ