ស្លុតចិត្ត​ឃើញ​ឪពុក​ប្រឹង​លី​កូនស្រីរ​ត់ទៅ​មណ្ឌល​សុខភាព​ឱ្យ​គ្រូពេទ្យ​ជួយ


ខេត្តកំពង់ឆ្នាំង ៖ កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់ ខណៈ​ទៅ​ងូតទឹក​ស្រះ​នៅ​ក្នុង​សាលា​វិទ្យាល័យ ហ៊ុន​សែន កំពង់ត្រឡាច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ​មានឈ្មោះ សុខ ស៊ី​ណា​វី អាយុ​១០​ឆ្នាំ មាន​ឪពុក​ឈ្មោះ សុខ ចំរើន ម្ដាយ​ឈ្មោះ កែវ សុខា មាន​ទីលំនៅ​ភូមិ​សាលា​លេខ​ប្រាំ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់​ត្រឡាច មាន​មុខរបរ​លក់ដូរ នៅ​សាលា​វិទ្យាល័យ​កើតហេតុ​ខាងលើ ។ មុន​ពេល​កើតហេតុ​កុមារី​រង​គ្រោះ​បាន​ទៅ​លេង​ស្រះ​ទឹក​ក្នុង​សាលា​កើតហេតុ​ខាងលើ​ជាមួយ​ក្មេង​ៗ​ច្រើន​នាក់​ទៀត​នៅ​ក្នុង​សាលា​កើតហេតុ​ខាងលើ ។ ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​បាន​រអិល​ធ្លាក់​ចូល​ទឹក​ជ្រៅ​បណ្ដាល​​ឲ្យ​លង់​ពេល​នោះ​ក្មេង​ៗ​ដែល​លេង​ទឹកជា​មួយ​ក៏​បានរ​ត់ទៅ​ហៅ​ឪពុក​ម្ដាយ​ដែល​កំពុង​ទៅ​លក់ដូរ នៅ​ក្នុង​សាលា​តែ​ទម្រាំ​មនុស្ស​ចាស់​ទៅ​ដល់​ហើយ​ចុះ​ទៅ​រាវរក​ឃើញ​កុមារី​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់​បាត់​ហើយ ។

យ៉ាងនេះ​ឪពុក​ម្ដាយ​មិន​អស់ចិត្ត​រួម​ជាមួយ​សមត្ថកិច្ច​មក​ក៏​បាន​នាំ​កុមារី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា នាង​បាន​ស្លាប់​ទៅ​ហើយ​រួច​បាន​ប្រគល់​សព​កុមារី​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ