ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​អ្នកគ្រូ​​ណាស់​មិនដឹង​មានរឿង​អី​បន្សល់ត្រឹម​លិខិត​បណ្តាំ​យ៉ាង​វែង​អន្លាយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នកគ្រូ​បង្រៀន​ម​សាលា​តេ​យ្យ​ម្នាក់​បាន​សំរេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះបាយ បណ្តាល​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិស្រ​ង៉ាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ អ្នកគ្រូ​បង្រៀន​ម​សាលា​តេ​យ្យ​ម្នាក់​បាន​សំរេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះបាយ បណ្តាល​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិស្រ​ង៉ាំ​ទេ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​បង្រៀន​ខាងលើ​មានឈ្មោះ ភួ​ន ភា អាយុ​៤៧​ឆ្នាំ មាន​ប្ដី​ឈ្មោះ សឹង ប៉ា​ញ អាយុ​៥៨​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន​ដូច​គ្នា មានកូន​២​នាក់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទេ​គឺ​បាន​បែក​គ្នា​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយដោយ​ប្ដី​ចុះពីលើផ្ទះ​ធំ​ទៅ​នៅផ្ទះ​តូច​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ​ពី​គ្នា ចំណែក​ប្រពន្ធ​រស់នៅ​លើ​ផ្ទះ​ធំ​ជាមួយ​កូន​ៗ ។ នៅ​យប់​ថ្ងៃ​កើតហេតុ (​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨) ប្តី​ប្រ​ព​ន្ឋ​បាន​ឈ្លោះ​ទាស់​សំដី​គ្នា​ជា​ខ្លាំង ហើយ​យប់​នោះ​ប្តី​បាន​យក​កូន​មក​ដេក​នៅផ្ទះ​តូច​ជាមួយ​ខ្លួន ។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចង​.​ក​នៅ​នឹង​ផ្ទះបាយ​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​ប្តី​ក៏​បាន​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ក៏​បាន​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់​ព្រោះ​ខ្លាច​មាន​អំពើ​ឃាតកម្ម​ណាមួយ​កើតឡើង ។ ប៉ុន្តែ​ក្រោយ​ពី​ការ​ពិនិត្យ​សាកសព​យ៉ាង​យកចិត្តទុកដាក់​សមត្ថកិច្ច​បាន​សន្និដ្ឋាន​បាន​ថា ស្ត្រី​ជា​គ្រូបង្រៀន​ខាងលើ​ពិត​បាន​ចង​.​ក​ស្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​សំបុត្រ​មួយ​ច្បាប់​ដែល​ជា​បណ្ដាំ​របស់​ស្ត្រី​រង​គ្រោះ​មាន​ខ្លឹមសារ​សង្ខេប​ប្តឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត សូម​ជួយ​ពិចារណា និង​រក​យុ​ត្តិ​ធ​ម៍ ពី​ការ​ធ្វើបាប​របស់​ប្តី និង​មាន​ទាំង​ថត​សម្លេង​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​អំពី​ការ​ឈ្លោះ​ទាស់​សំដី​គ្នា​កាលពី​យប់​ថ្ងៃ​ទី​១ ខែមិថុនា ទៀត​ផង ។ ជាមួយ​គ្នា​នេះ​ខ្លឹមសារ​សំបុត្រ​ក៏​បាន​ផ្តាំ​អោយ​បងស្រី​លក់​ផ្ទះ លក់​ដី​ភូមិ យក​លុយ​សង​គេ​នឹង​មិនបាច់​ធ្វើបុណ្យ​អោយ​ខ្លួន​ឡើយ ។

បើ​តាម​ការ​បញ្ជាក់​របស់​ឈ្មោះ សឹង ប៉ា​ញ ដែល​ជា​ប្ដី​របស់​ស្ត្រី​ខាងលើ​បាន​បញ្ជាក់​ថា ប្រពន្ធ​គាត់​បាន​ជំពាក់​គេ​ច្រើន​ណាស់ ដោយសារ​រឿង​ចាញ់ល្បែង តែ​យ៉ាងនេះ​ក្តី​មនុស្ស​បាន​ស្លាប់​ទៅ​ហើយ​មិនដឹង​ថា គាត់​ពិតជា​ជំពាក់​ព្រោះ​រឿង​ល្បែង ឬ​យ៉ាងណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ