ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែងាយស្រួលហើយ ជិះរថយន្តក្រុងបង់លុយតាម QR Code

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ដំណើរការ ការ​ទូទាត់​ប្រាក់​តាម​រយះ QR Code ជាមួយ​កម្មវិធី​អេ​ស៊ី​លី​ដា​ទាន់ចិត្ត​លើ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញនា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឲ្យ​ដំណើរការ ការ​ទូទាត់​ប្រាក់​តាម​រយះ QR Code ជាមួយ​កម្មវិធី​អេ​ស៊ី​លី​ដា​ទាន់ចិត្ត​លើ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញនា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

តាម​រយៈ​កិច្ចប្រជុំ​ជាមួយ​តំណាង​ធនាគារ អេ​ស៊ី​លី​ដា កាលពី​រសៀល​ថ្ងៃ​ទី​៣១ ឧសភា លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ធ្វើ​ការងារ​ដាក់​ប្រព័ន្ធ​ទូទាត់​ប្រាក់​បែប​ទំនើប (QR Code) តាម​រយៈ​ទូរស័ព្ទ​ដៃ​នេះ​ត្រូវធ្វើ​ឲ្យ​បាន​លឿន​ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ប្រាក់​សំរាប់​សេវា​ជិះ​រថយន្ត ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក អ៊ា​ន សុ​ឃី​ម អភិបាល​រដ្ឋ​ករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​បាន​ឲ្យ​ដឹង​ដែរ​ថា គោលបំណង​សំខាន់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​គឺ​ការដាក់​ប្រ​ព័ន្ធ QR Code លើ​ទូរ​សព្ទ័​ដៃ Smart Phone ដើម្បី​សំរួល​ដល់​ការ​បង់ថ្លៃ​សេវា​ជិះ​រថយន្តក្រុង​ដល់​ប្រជាពលរដ្ឋ​យើង​ឲ្យ​កាន់តែ​ងាយស្រួល ។

សព្វ​ថ្ងៃនេះ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ប្រើប្រាស់​ជំរើស​២​រួច​ហើយ​ក្នុង​ការ​បង់ថ្លៃ​សេវា​រថយន្តក្រុង​នេះ​គឺ​ទី​១ ទិញ​សំបុត្រ​បង់​ជា​សាច់ប្រាក់​សុទ្ធ និង​ទី​២​បង់​តាម​រយៈ​ម៉ាស៊ីន​ទូទាត់​អេ​ឡិច​ត្រូ​និក NFD របស់​ក្រុមហ៊ុន Wing ហើយ​នៅ​ពេល​នេះ​យើង​នឹង​ដាក់​ឲ្យ​ដំណើរការ​ការ​បង់ថ្លៃ​សេវា​តាម​រយៈ QR Code ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ